ក្រហាយទ្រូង

ក្រហាយ​ទ្រូង​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺក្រហាយ​ទ្រូង​​​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ក្រហាយទ្រូង

ញុំាទឹកក្រូចឆ្មារល្អចំពោះ​សុខភាព តែគួរញ៉ាំក្រោយបាយ

ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេអាចជួយបន្សាបជាតិពុលក្នុង​​ខ្លួន និងមាន​ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មារ​រាល់ព្រឹកធ្វើឱ្យប៉ះពាល់សុខភាពដូម្តេចខ្លះ? ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹក​អាចបណ្តាល​​ឱ្យ​យើងជួបបញ្ហា​មួយ​ចំនួន​ដែរ​។​ ១. ក្រហាយទ្រូង តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើង​ក្រហាយ​ទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។ ចង់ពិនិត្យសុខភាពក្រពះពោះរៀន ចុចទីនេះ! ២. សឹកកាចាធ្មេញ យោងតាមសមាគម​ធ្មេញ​អាមេរិកបានឱ្យដឹងថា ការ​ញុំា​ទឹក​ក្រូចឆ្មារ​ច្រើន​​​អាច​ធ្វើឱ្យសឹក​កាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។ ៣. ឈឺសន្លាក់ ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាច​បណ្តាល​ឱ្យ​ទឹកសន្លាក់​នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់។ ៤. អាចបណ្តាលឱ្យយើងឈឺក្បាល ​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បានលើកឡើងថា ​ផ្លែ​ឈើអម្បូរក្រូចដូចជា ក្រូច​ ក្រូចឆ្មារជាដើម​អាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។ ៥. បណ្តាលឱ្យ​ដំបៅ​មាត់ យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដ​​អាចបណ្តាល​ឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់​កាន់តែ​ធ្ងន់ធ្ងរ​ ប្រសិនបើយើងដំបៅមាត់ស្រាប់។ ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារ​​មាន​ជាតិ​អាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែម​ទឹកឃ្មុំ និងញុំាក្រោយ​អាហារ​ប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារ​មួយ​ថ្ងៃរំលងមួយថ្ងៃ និងចៀសវាង​ការញុំាច្រើន។

ស្វែងរក ក្រហាយទ្រូង

ក្រហាយទ្រូង

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ(វីដេអូ)

មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់​នៅ​លើ​រាង​កាយ​ទេ ដោយ​គិត​ថា​វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែតៗ តែ​មាន​គ្នា​យើង​ណា ដែល​ឧស្សាហ៍​ឈឺ​ចុក​ក្នុង​ទ្រូង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ទេ? បើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់​ក្នុង​ទ្រូង។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្យល់​ក្នុង​ទ្រូង ឬ Pneumothorax ​ធ្វើ​ឲ្យ​សួតក្រពឹង ឬ​ត្បៀត។ ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​​លេច​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង ហើយ​វា​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬ​ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ។ ខ្យល់​នេះ រុញ​ច្រាន​សួត​ទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ​ឲ្យ​សួត​ក្រពត។ ចំពោះ​ជំងឹ​ខ្យល់​ក្នុង​ទ្រូង​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បង្ហាញ​រោគសញ្ញា​ដែល​អាច​ដឹង​ចំ​ៗ និង​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ដូច​ជា៖ រោគសញ្ញា​ – ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ – ពិបាក​ដក​ដង្ហើម – ដង្ហក់។ កត្តា​ដែល​នាំ​ឲ្យ​កើត​មាន – ភេទប្រុស​ច្រើន​ជាង​ស្ត្រី – ជក់​បារី – អាយុ​ចន្លោះ​ពី២០-៤០ឆ្នាំ (មនុស្សខ្ពស់ ហើយស្គម) – តំណពូជ – ជំងឺសួត – អ្នក​ជំងឺ​ដែល​ដក​ដង្ហើម​តាម​ម៉ាស៊ីន – ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក។ ទាក់​ទង​នឹង​ជំងឺ​ខ្យល់​ទ្រូង​ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា កាល​ដែល​កើត​ឡើង​ជំងឺនេះ គឺ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួនដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជារបួស​ទ្រូង​ដោយ​ការ​បុក និង​ប៉ះ​ទង្គិច​ចាក់​ចូល ជំងឺ​សួត​រ៉ាំរ៉ៃ បែក​ធ្លាយ​ថង់​ខ្យល់​នៅ​ក្នុង​សួត ការ​ដក​ដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation)។ បើ​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក្នុង​ករណី​ដែល​មាន​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​ទ្រូង ឬ​ឈឺ​ចុក​ទ្រូង​ដោយ​​មិន​ដឹង​ពី​មូល​ហេតុ គួរ​ទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ជំងឺ​រាល​ដាល​ពី​តូច​ទៅ​ធំ។​​


ក្រហាយទ្រូង

ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង

គ្នា​យើង​ធ្លាប់​ជួប​អាការៈ​ញ័រ​ទ្រូង​ដែរ​ទេ? អាការៈ​ញ័រ​ទ្រូង​ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតា​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​ក​ដូច​គ្នា។ ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏​មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។ ធម្មតា​​សញ្ញា​ញ័រ​ទ្រូង​អាច​កើត​​ញឹកញាប់ ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​​ថា​វា​គ្រោះ​ថ្នាក់ ​ឬ​អត់។ ១.រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ​មាន​អារម្មណ៍​ថា​បេះដូង​​កំពុង​តែ៖ – ញ័រ​ខ្លាំង – លោត​ញាប់​ពេក – លោត​រំលង​ចង្វាក់ – កន្ត្រាក់​ខ្លាំង​ជាង​រាល់​ដង ​អាច​ញ័រ​ឡើង​គ្រប់​ពេល ត្រង់​ដើម​ទ្រូង​ដល់​ក ឬ​បំពង់​ក មិន​ថា​យើង​កំពុង​ធ្វើ​ការ ​ឬ​សម្រាក ​ឈរ អង្គុយ​ ឬ​ដេក​នោះ​ទេ។ លើស​ពី​នេះ​មាន​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​យើង​ប្រទះ​ឃើញមាន​សញ្ញា​ស្រដៀង​នេះ​ សូម​ទៅ​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ២.​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ពេល​ឃើញ​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ គ្នា​យើង​កុំ​អែ​អង់គួរ​​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៖ – ហត់ – វិល​មុខ – ឈឺ​ដើម​ទ្រូង – សន្លប់ ៣.​​អ្វីខ្លះ​ជា​មូលហេតុ​បង្ក​បញ្ហា​ញ័រទ្រូង​? មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មាន​កត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖ – អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ – ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត – បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន – ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​ – ផ្លាស់​ប្តូរ​អ័រម៉ូន​ពេល​មក​រដូវ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស