backup og meta

ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 13, 2020

    ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ

    ជាធម្មតា រាង​កាយ​យើង​អាច​កើត​មាន​ជំងឺ​ជា​ច្រើន នៅ​លើ​សរី​រាង្គ​តែមួយ ហើយ​ក្រពះ​ក៏​ដូច​គ្នា​ដែរ អ្នក​ខ្លះ​ឈឺ​ក្រពះ ឯ​ខ្លះ​ទៀត រលាក​ក្រពះ​ជាដើម។ សាស្ត្រាចារ្យ​មហា​បរិញ្ញា អ៊ុង ចក្រាវុធ ជំនាញ​ផ្នែក​ក្រពះ ថ្លើម ពោះវៀន បាន​ឲ្យ​ដឹង​ថា ជំងឺ​ដែល​កើត​មាន​នៅ​លើ​ក្រពះ​ញឹក​ញាប់​គឺ​ជំងឺ​ចំនួន​៥ ដូចជា៖

    ១. អាស៊ីដច្រាល​ក្នុង​ក្រពះ

    ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អាស៊ីដ​ដែល​មាន​នៅ​ក្នុង​ក្រពះ ច្រាល​ចូល​ទៅ​ក្នុង​បំពង់អាហារ ដែល​អាច​បណ្តាល​ឲ្យ​រលាក​បំពង់អាហារ​។ អ្នក​ដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ មាន មនុស្ស​ចាស់ អ្នក​ធាត់​ដុះ​ក្បាល​ពោះ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ ហើយ​រោគ​សញ្ញា​របស់​វា​មាន៖

    – ភើ​ជូរ

    – ក្រហាយ​នៅ​តាម​បំពង់​អាហារ

    -ក្រហាយទ្រូងឬឈឺទ្រូង

    – ពិបាក​រំលាយ​អាហារ

    – ឆ្អល់ពោះ។

    ២.រលាក​ក្រពះ

    លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ ប៉ុន្តែ​៩០% ​នៃ​ការ​រលាក​ក្រពះគឺ​មក​ពី​មាន​មេរោគ​នៅ​ក្នុង​ក្រពះ។ រោគ​សញ្ញា​នៃ​ការ​រលាក​ក្រពះ​នេះ គឺ៖

    – ឆ្អល់

    – ក្រហាយ​នៅ​ចុង​ដង្ហើម

    – ពិបាក​រំលាយ​អាហារ

    – ញ៉ាំឆាប់ឆ្អែត។

    ៣.ខ្សោយ​ក្រពះ

    ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ក្រពះ​ខ្សោយ គឺ​បណ្តាល​មក​ពី​ក្រពះ​ដំណើរ​ការ​មិន​ល្អ ភាគ​ច្រើន​បណ្តាល​មក​ពី​ស្រ្តេស​ច្រើន​ពេក ហើវា​បង្ហាញ​រោគ​សញ្ញា​ដូចជា៖

    – ឆ្អល់

    – ពិបាក​រំលាយ​អាហារ

    – ក្រហាយ​ក្រហល់​ក្នុង​ពោះ។

    លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​ជំងឺ​ពាក់​ព័ន្ធ​នឹង​ក្រពះ​ទី ៤ គឺដំបៅ​ក្រពះ  និង ៥គឺ​មហារីក​ក្រពះ ដែល​វា​អាច​វិវត្ត​ពី​ការ​រលាក​ក្រពះ​បាន ហើយ​រោគ​សញ្ញា​របស់​ជំងឺ​ទាំង​ពីរ​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ក្រពះ​ដទៃ​ដែរ។ ដូច​នេះ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​ថា អ្នក​ជំងឺ​មាន​បញ្ហា​ក្រពះ​មួយ​ណា​នោះ គឺ​ត្រូវ​​ឆ្លុះ​មើល​ក្រពះ តែ​នេះ​មិន​មាន​ន័យ​ថា គ្រប់​គ្នា​ឲ្យ​តែ​ឈឺ​ក្រពះ​ត្រូវ​ពិនិត្យ​ទាំង​អស់​ទេ។ ក្នុង​ករណី​ដែល​ចាំបាច់​ខ្លាំង​ក្នុង​ការ​ឆ្លុះ​មើល​ក្រពះ គឺ​ចំពោះ​អ្នក​ដែល៖

    – ​មាន​វ័យ​ចំណាស់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម