backup og meta

ដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 17, 2022

    ដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វី? មានរោគសញ្ញាអ្វីខ្លះ?

    ដំបៅ​ក្រពះ បង្ក​ជា​ការ​ឈឺចាប់​ដែល​កើត​ឡើង​នៅ​លើ​ស្រទាប់​ក្រពះ ដោយ​សារ​តែ​ការ​ខូចខាត​ដល់​ស្រទាប់​ខាង​​ក្នុង​នៃ​ក្រពះ។ ពិត​ណាស់​ ដំបៅ​ក្រពះ​ភាគ​ច្រើន​អាច​ព្យាបាល​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​នេះ​ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ផង​ដែរ​ ប្រសិនបើ​យើង​មិន​បាន​ទទួល​ការ​​ព្យាបាល​ត្រឹមត្រូវ​។ ជា​ទូទៅ ដំបៅ​ក្រពះ​កើត​ឡើង​ភាគ​ច្រើន​លើ​បុរស​ច្រើន​ជាង​ស្ត្រី​។

    រោគសញ្ញា​នៃ​ជំងឺ​ដំបៅ​ក្រពះ​

  • ឈឺចាប់​/ក្រហាយ​នៅ​​ផ្នែក​​កណ្ដាល​ពោះ
  • ឈឺចាប់​កាន់​តែ​ខ្លាំង​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​
  • ពិបាក​រំលាយ​អាហារ​
  • ក្រហាយ​ទ្រូង​
  • ស្រក​ទម្ងន់​
  • បាត់បង់​ចំណង់​អាហារ​
  • ហើម​ពោះ
  • ភើ ចង្អោរ​ និង​ក្អួត​
  • ជាតិ​ដែក​​ក្នុង​រាងកាយ​​ថយ​ចុះ (ស្លេកស្លាំង)
  • អស់​កម្លាំង ខ្សោយ​ ហត់នឿយ​
  • ក្អួត​នៅ​កណ្ដាល​យប់​
  • ដំបៅក្រពះ

    កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

    មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ​

    បញ្ហា​ដំបៅ​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ៖

    • ការ​ឆ្លង​បាក់តេរី H pylori
    • ញ៉ាំ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំងការរលាក និង​ថ្នាំ​អាស្ពីរីន​រយៈពេល​យូរ ឬ​បរិមាណ​ច្រើន​
    • ស្រ្តេស​
    • ញ៉ាំ​អាហារ​ហឹរ​
    • មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​
    • ​ក្នុង​​ករណី​កម្រ​​ ដុំ​សាច់​ ឬ​មហារីក​ក្នុង​ក្រពះ​​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​

    អានបន្ថែម៖

    ចំណុចសំខាន់

    បញ្ហា​ដំបៅ​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ៖
    • ការ​ឆ្លង​បាក់តេរី H pylori
    • ញ៉ាំ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំងការរលាក និង​ថ្នាំ​អាស្ពីរីន​រយៈពេល​យូរ ឬ​បរិមាណ​ច្រើន
    • ស្រ្តេស
    • ញ៉ាំ​អាហារ​ហឹរ​
    • មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​
    • ​ក្នុង​​ករណី​កម្រ​​ ដុំ​សាច់​ ឬ​មហារីក​ក្នុង​ក្រពះ​​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម