backup og meta

ស្លឹក​គ្រៃ​ល្អចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 20, 2021

    ស្លឹក​គ្រៃ​ល្អចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ

    គ្នា​យើង​ជា​ពិសេស​ស្រីៗ​ ពិតជា​បាន​ដឹង​ច្បាស់​ណាស់​ថា​ស្លឹក​គ្រៃត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​ចម្អិន​អាហារ​ប្រ​ចាំ​ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ធ្លាប់​អាន ឬ​បាន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​ស្លឹកគ្រៃ​លើ​សុខ​ភាព​ស្បែក និង​ការ​សម្រក​ទម្ងន់​ដែរ​ទេ? នេះ​គុណ​សម្បត្តិ​ ៥យ៉ាង គ្នា​យើង​គួរ​​ស្វែង​យល់។

    . ជួយ​ដល់​​បញ្ហា​រំលាយ​អាហារ

    តាមការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ស្លឹកគ្រៃ​​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ព្យាបាល​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ ដូច​ជា​បញ្ហា​ទល់លាមក ហើមពោះ ឬ​អាការៈ​មិន​រំលាយ​អាហារ​ ជាដើម។ ស្លឹកគ្រៃ មាន​ផ្ទុក​សារធាតុ​សំខាន់​មួយ​ហៅ​ថា citral ដែល​មាន​ប្រយោជន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រៅ​ពីនេះ​ស្លឹក​គ្រៃ​ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និងសាធាតុ​ប្រឆាំង​ការ​រលាក យើង​​ថាបើ​យើង​ញ៉ាំ​ស្លឹកគ្រៃ​ជា​ប្រចាំ​នឹង​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព។​

    . ជួយ​បញ្ហា​ស្លេក​ស្លាំង

    តាម​ការ​ស្រាវជ្រាវ ការ​ផឹក​តែ​ធ្វើ​ពី​ស្លឹកគ្រៃ​រៀង​រាល់ថ្ងៃ ក្នុង​រយៈពេល​មួយ​ខែ​​ បាន​ជួយ​បង្កើន​កម្រិត​ haemoglobin បង្កើន​កម្រិត​កោសិកា​ឈាម​ក្រហម ក្នុង​រាងកាយ។​ គ្នា​យើង​ដឹង​ទេ​ថា​នៅ​ក្នុង​ស្លឹក​គ្រៃ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដូច​ជា​អាស៊ីដ​ហ្វូលិក វីតាមីន​B1 ជាតិ​ដែក និង​ស័ង្កសី ជាដើម។ ដូច​នេះ​គ្នា​យើង​នៅ​ចាំអីទៀត ញ៉ាំ​តែ​ធ្វើពី​ស្លឹក​គ្រៃ​នឹង​ជួយ​កម្ចាត់​បញ្ហា​ស្លេក​ស្លាំង​បាន។

    . ជួយ​សម្រកទម្ងន់​

    កាន់តែ​ពិសេស​សម្រាប់​គ្នា​យើង ការញ៉ាំ​តែ​ធ្វើ​ពី​ស្លឹកគ្រៃនេះ ក៏​បានជួយ​ដល់​ការ​ធ្វើមេតាប៉ូលិស និង​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់​។ ក្រៅពីនេះ​តែ​ស្លឹក​គ្រៃ ក៏​បាន​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​ និង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ ចេញ​ពី​រាង​កាយ​ដែរ។

    រក្សាទម្ងន់ឲ្យនៅល្អ

    . ជួយ​គ្រប់​គ្រង​សម្ពាធឈាម

    ស្លឺក​គ្រៃ​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ដែលនេះ​មាន​​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​​របស់​យើង​។ ជាតិ​ប៉ូតា​ស្យូ​ម​ជួយ​បង្កើន​ការ​ផលិត​​​ទឹក​នោម និង​ជួយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ល្អ ដែល​ជួយ​បញ្ចុះ​​​សម្ពាធ​ឈាម​របស់​យើង និង​ជួយ​សម្អាត​​ថ្លើម​​ផង​ដែរ។

    . ជួយ​ស្បែក​មាន​សុខ​ភាព​ល្អ​

    ដូច​ជា​ភ្ញាក់​ផ្អើល​បន្តិច​ដែរ ពេល​យើង​ឮ​ថា​ស្លឹក​គ្រៃ​មាន​ប្រយោជន៍​ដល់​ស្បែក និង​សក់។ ​តាម​ពិត​ទៅ​ក្រៅពី​ប្រយោជន៍​ផ្សេងៗ​បាន​រៀប​រាប់​ខាង​លើ ស្លឹកគ្រៃ​ក៏​នៅ​ជួយ​ពង្រឹង​ដល់​ការ​ប្រ​ឆាំង​បាក់តេរី ក៏​ដូច​ជា​ការ​ប្រឆាំង​នឹង​ផ្សិត​ផង​ដែរ ដែល​នេះ​ជា​វិធី​ល្អ មួយ​ជួយ​សម្អាត​ស្បែក​របស់​យើង​។ យើង​អាច​លាយ​ប្រេង​ស្លឹកគ្រៃ​ពីរ​បី​ដំណក់ ​ចូល​ជាមួយ​ប្រេង​លាប​ស្បែក​របស់​យើង​​ផ្សេង​ទៀត រួច​​លាប​លើ​ស្បែក ដើម្បី​ជា​ប្រយោជន៍​ដល់​ស្បែក​របស់​យើង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម