backup og meta

ទំពា​ស្ករ​កៅស៊ូ​ ក្រោយបាយជះ​ឥទ្ធិពល​​ដល់​ការ​ធ្វើ​មេតាប៉ូលីស​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07, 2021

    ទំពា​ស្ករ​កៅស៊ូ​ ក្រោយបាយជះ​ឥទ្ធិពល​​ដល់​ការ​ធ្វើ​មេតាប៉ូលីស​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ធ្វើ​មេតាប៉ូលីស​គឺ​​ជា​ដំណើរការ​ដែល​រាងកាយ​បំប្លែង​អាហារ​ និង​ភេសជ្ជៈ​ទៅ​ជា​ថាមពល។​ ​ពិត​ណាស់​ ដំណើរការ​ទំពា រំលាយ​អាហារ​ និង​បញ្ជូន​អាហារ ក៏​ត្រូវការ​ថាមពល​ផង​ដែរ​ ដែល​កត្តា​នេះ​អាច​​បង្កើន​​ការ​ធ្វើ​មេតាប៉ូលីស​។​ ​ពិត​ណាស់​ វា​គឺ​ជា​ដំណើរការ​ធម្មជាតិ​ ដែល​មាន​ឥទ្ធិពល​​លើ​អាយុ​ ទម្ងន់​រាងកាយ​ និង​​ភេទ​។ ​ចំណែក​ឯ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ក៏​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​ដូច​គ្នា​។​ សូម្បី​តែ​​ការ​ទំពា​ស្ករ​កៅស៊ូ​ ក៏​ត្រូវ​ការ​​ចលនា​ថ្គាម​ ដូច្នេះ​ហើយ​សកម្មភាព​នេះ​មាន​​​តម្រូវ​​ការ​ថាមពល​ជា​ចាំបាច់​។

    ប្រសិទ្ធភាព​​នៃ​ការ​ទំពា​ស្ករ​កៅស៊ូ​

    ​​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​Rhode Island​ បាន​សិក្សា​ស្វែង​យល់​​ពី​ផល​ប៉ះពាល់​នៃ​ការ​ទំពា​ស្ករ​កៅស៊ូ​ទៅ​លើ​ការ​​ធ្វើ​មេតាប៉ូលីស​។​ លោក​សាស្ត្រាចារ្យ​Kathleen Melanson បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទំពា​ស្ករ​​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​រយៈពេល​​​២០​នាទី​ ចំនួន​៣​ដង​ ប្រើប្រាស់​កាឡូរី​ចំនួន​៦៧​តិច​ជាង​​​ធម្មតា​ និង​​កើន​ឡើង​ការ​ធ្វើ​មេតាប៉ូលីស​ចំនួន​៥%​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ទំពា​ស្ករ​កៅស៊ូ​រយៈពេល​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ទ្រទ្រង់​ដល់​ការ​សម្រក​ទម្ងន់​​​ថែម​ទៀត​ផង​។

    ស្ករកៅស៊ូ២

    ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​​​បន្ថែម​ពី​​លើ​ការ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ញឹកញាប់​ គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូចជា​ការ​ការ​ឡើង​ចុះ​កាំ​ជណ្ដើរ​ និង​រត់​ត្រឹក​ៗ​​ចំនួន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ គួបផ្សំ​នឹង​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​​ផ្ទុក​ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ចម្រុះ ​និង​ខ្លាញ់​សុខភាព​ជា​ញឹកញាប់​។

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​ក៏​អាច​ជួយ​បញ្ចៀស​ការ​ញ៉ាំ​អាហារ​សម្រន់​​មិន​ចាំបាច់​ ដែល​ជួយ​ឲ្យ​យើង​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​យ៉ាង​​​ល្អ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម