ពោះវៀនធំជាផ្នែកមួយដ៏សំខាន់ដែលស្រូបយកសារធាតុចិញ្ចឹមដោយខ្លួនឯង។ វាមានតួនាទីកម្ចាត់កាកសំណល់ចេញពីរាងកាយ ហើយក៏ជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ ដែលបំពេញមុខងារជាមួយនឹងសរីរាង្គដទៃទៀតដូចជាក្រពះ និងពោះវៀនតូច ដើម្បីបញ្ចេញលាមក និងរក្សាតុល្យភាពជាតិទឹក និងអេឡិចត្រូលីតផងដែរ។ ដូច្នេះហើយ គ្នាយើងគប្បីថែទាំពោះវៀនធំឲ្យមានសុខភាពល្អ ដោយការសម្អាតជាតិពុល តាមរយៈតិចនិកខាងក្រោមនេះ។
១. បញ្ចូលវីតាមីនCទៅក្នុងរបបអាហារ
ពិតណាស់ វីតាមីនCដែលមាននៅក្នុងផ្លែឈើ និងបន្លែអាចជួយសម្អាតពោះវៀនធំយ៉ាងមានប្រសិទ្ធភាព។ ដូចនេះ គ្នាយើងគប្បីញ៉ាំអាហារដែលមានវីតាមីនC ដូចជាផ្កាខាត់ណាខៀវ ស្ត្រប៊ឺរី និងទឹកក្រូចឆ្មារដើម្បីជំនួយដល់សុខភាពពោះវៀនធំ និងសុខភាពរាងកាយទាំងមូល។
២. ញ៉ាំអាហារសំបូរProbiotics
យោងតាមការស្រាវជ្រាវបានបង្ហាញថា Probioticsអាចជួយការពារ និងព្យាបាលជំងឺមហារីកពោះវៀនធំ។ ជាក់ស្ដែង បាក់តេរីល្អអាចបញ្ឈប់ការរលាក និងជួយឲ្យយើងបន្ទោបង់ទៀងទាត់។ កម្រិតProbioticsខ្ពស់មាននៅក្នុងទឹកដោះគោជូរ គីមឈី និងប្រភេទឈីសមួយចំនួន។
៣. បន្ថែមម្សៅធញ្ញជាតិ ក្នុងរបបអាហារ
ពពួកម្សៅធញ្ញជាតិដែលមាននៅក្នុងអាហារដូចជាដំឡូង អង្ករ ចេកខ្ចី និងគ្រាប់ធញ្ញជាតិ ជួយលើកកម្ពស់សុខភាពពោះវៀនធំ ដោយបង្កើនបាក់តេរីល្អក្នុងពោះវៀន។ បន្ថែមពីនេះ ម្សៅធញ្ញជាតិក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងស័ក្ដិសិទ្ធិ។
៤. ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកតិចតួចជាមូលហេតុដែលធ្វើឲ្យយើងមានអាការៈទល់លាមក។ ដូច្នេះហើយ ចូរញ៉ាំទឹកយ៉ាងហោចណាស់១,៥លីត្រ ទៅ២លីត្រជារៀងរាល់ថ្ងៃ។ មួយវិញទៀត យើងក៏អាចបំពេញជាតិទឹកតាមរយៈការញ៉ាំបន្លែ និងផ្លែឈើ ដែលមានបរិមាណជាតិទឹកខ្ពស់ ដូចជាផ្លែត្រសក់ ប៉េងប៉ោះ ត្រសក់ស្រូវ និងស្ត្រប៊ឺរីជាដើម។
៥. ញ៉ាំអាហារមានជាតិសរសៃឲ្យបានច្រើន
[embed-health-tool-bmr]