backup og meta

ចង់បាន​ក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 31, 2021

    ចង់បាន​ក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ

    គ្នា​យើង​ដឹង​ហើយ​ថា​ក្រពះ​ពោះ​វៀន​មាន​សុខភាព​មិន​ល្អ អាច​ធ្វើ​ឲ្យ​យើង​ហើមពោះ​ ទល់​លាមក រាក និង​សម្បូរ​ហ្គាស​ក្នុង​ពោះ​ជា​ដើម​។ អ្នក​ធ្លាប់​ជួប​បញ្ហា​ទាំង​នេះ ពិត​ជា​ដឹង​ហើយ​ថា​វា​រំខាន​ និង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​បែប​ណា​នោះ​។ បើ​អ៊ីចឹង​ត្រូវ​ធ្វើ​ម៉េច​ទើប​ធ្វើ​ឲ្យ​ក្រពះ​ពោះ​វៀន​យើង​មាន​សុខ​ភាព​ល្អ​?​

    ១. កាត់​បន្ថយ​ស្ត្រេស​

    ​កើត​ស្រ្តេស​ខ្លាំង​ក្នុងរយៈពេល​យូរ ឬ​ឈាន​ដល់​រ៉ាំរ៉ៃ​ ធ្វើ​ឲ្យ​មាន​ផល​វិបាក​ច្រើន​ដល់​រាង​កាយ​ រួម​ទាំង​ក្រពះ​ពោះ​វៀន​ដែរ​។ វិធី​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​រួម​មាន​ធ្វើ​សមាធិ ដើរ​ហាត់​ប្រាណ ទៅ​ម៉ាហ្សា ជជែក​លេង​ជាមួយ​មិត្ត​ភក្ដិ ឬ​សមាជិក​គ្រួសារ កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ីន ឬ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ជា​ដើម​។​

    បញ្ហា​ស្ត្រេស

    ២. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

    គេង​បាន​តិច ឬ​គុណ​ភាព​ដំណេក​ធ្លាក់​ចុះ អាច​បង្ក​ជា​​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ពោះ​វៀន​ដែរ​ ហើយ​បញ្ហា​ក្រពះ​ពោះ​វៀន​នេះ បើ​កើត​ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ដំណេក​ថែម​ទៀត​។ គ្នា​យើង​ត្រូវ​ព្យា​យាម​គេង​ឲ្យ​បាន​ស្កប់​ស្កល់​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់។ បើ​គ្នា​យើង​​មាន​បញ្ហា​ដំណេក​ញឹក​ញាប់​ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

    ៣. ទំពា​អាហារ​យឺត​ៗ​

    ទំពា​អាហារ​មួយ​ៗ មិន​ញាប់​ពេក និង​ញ៉ាំ​អាហារ​មិន​ប្រញាប់ អាច​ជួយ​ឲ្យ​មាន​ការ​រំលាយ​អាហារ​បាន​ល្អ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ​ដូច​គ្នា​។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ និង​ជួយ​រក្សា​សុខភាព​ក្រពះ​ពោះ​វៀន​ផង​ដែរ​។

    ​​​​៤. ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​

    ការ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់ បាន​ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន។ ដូច​នេះ​ហើយ ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​ ជា​វិធី​សាមញ្ញ​មួយ​ជួយ​ឲ្យ​ក្រ​ពះ​ពោះ​យើង​មាន​សុខ​ភាព​ល្អ​។

    ៥. ពិនិត្យ​លើ​របប​អាហារ​

    គ្នា​យើង​គួរ​ព្យា​យាម​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ ការ​កាត់​បន្ថយ​នេះ នឹង​រួម​ចំណែក​ជួយ​ដល់​សុខភាព​ពោះ​វៀន​។ យើង​គួរ​ងាក​មក​ ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន ដែល​អាច​មាន​ផល​វិជ្ជមាន​លើ​សុខ​ភាព​ពោះ​វៀន។ ចំណែក​អាហារ​មាន ជាតិ​សរសៃ​វិញ​​ ​ក៏​​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​សុខភាព​ពោះ​វៀន​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម