រលាកក្រពះពោះវៀន

ជំងឺ​រលាក​ក្រពះ​ពោះវៀន - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជាជំងឺរលាក​ក្រពះពោះវៀន​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកក្រពះពោះវៀន

អ្នកជំនាញណែនាំវិធីការពារក្រពះពោះវៀន មានសុខភាពល្អកុំឲ្យ​ជួបបញ្ហា​ធ្ងន់​ធ្ងរ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រពះ​ពោះ​វៀន​ធ្វើ​ការ​ច្រើន​ណាស់​ក្នុង​រាងកាយ​យើង ពិសេស​ពេល​យើង​ញ៉ាំ​ចំណី​អាហារ​ចូល​ទៅ​ក្នុង​ខ្លួន។ ដូច​នឹង​សរីរាង្គ​ផ្សេង​ៗ​ដែរ ក្រពះ​ពោះ​វៀន​សុទ្ធ​តែ​អាច​ប្រឈម​នឹង​កើត​ជំងឺ​កាច​ ឬ​ស្លូត​ច្រើន​មុខ​ដែរ ហេតុ​នេះ​ហើយ​យើង​ចាំ​បាច់​ថែ​រក្សា​ក្រពះ​ពោះ​វៀន​​ឲ្យ​បាន​ល្អ។ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ បើ​តាម​បទ​ពិសោធន៍​ចែក​រំលែក​ដោយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ ដើម្បី​ថែ​រក្សា​ក្រពះ​ពោះ​វៀន​យើង​ល្អ យើង​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម​ក្រោយ​ក្រោក​ពី​គេង ពេល​មុន និង​ក្រោយ​ងូតទឹក និង​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ដើម្បី​បន្សាប​អាស៊ីដ​ក្រពះ និង​ដើម្បី​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​យើង​ដែល​មិន​បាន​ទទួល​ជាតិ​ទឹក​ពេញ​មួយ​យប់។ លើស​ពី​នេះ នៅ​មាន​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​ទៀត​ដូច​ជា៖ ១. ព្យាយាម​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល និង​ទៀងទាត់ ដើម្បី​ឲ្យ​ក្រពះ​មាន​រេផ្លិច​បញ្ចេញ​ជាតិ​អាស៊ីដ​បាន​ត្រឹម​ត្រូវ​ល្អ។ បើ​រវល់​មិន​បាន​ញ៉ាំ​អាហារ យើង​អាច​ញ៉ាំ​ទឹក ភេសជ្ជៈ ឬ​អាហារ​សម្រន់​ជំនួស​បាន ដើម្បី​កុំ​ឲ្យ​អាស៊ីដ​ក្រពះ​ខ្លាំង និង​ធ្វើ​យ៉ាង​ណាកុំ​ទុក​ក្រពះ​ឲ្យ​ទំនេរ​លើស​ពី ៤ ម៉ោង (លើក​លែង​តែ​ពេល​គេង)។ ២. ក្រោយ​ញ៉ាំ​បាយ​ភ្លាមៗ មិន​គួរ​ញ៉ាំ​ទឹក​ច្រើន ឬ​ញ៉ាំ​ផ្លែ​ឈើ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​រំលាយ​អាហារ ។ ៣. ដើម្បី​រក្សា​ក្រពះ​ពោះ​វៀន​ឲ្យ​ល្អ ចៀស​វាង​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​ធ្ងន់​ញឹក​ញាប់ (ដូច ការី ម្ជូរ​គ្រឿង ដែល​មាន​រមៀត រំដេង ឬ​គល់​ស្លឹក​គ្រៃ​ជាដើម)។ ៤. ចៀស​វាង​ញ៉ាំ​កាហ្វេ ស្រា បារី។ ចំពោះ​កាហ្វេ អាច​ញ៉ាំ​ក្រោយ​បាយ ១កែវ/ថ្ងៃ គ្រប់​គ្រាន់​ហើយ។ ៥. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​អាហារ​ដែល​​សម្បូរ​កាក​សរសៃ ឬ​វីតាមីន​គ្រាប់​ជា​រៀង​រាល់​ថ្ងៃ។ ៦. […]

ស្វែងរក រលាកក្រពះពោះវៀន

រលាកក្រពះពោះវៀន

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ? យើង​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ពី​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ដែល​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ពោះ តែ​មាន​ដែល​ដឹង​អី​ទាក់​ទង​នឹង​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​ឬ​អត់? ជំងឺ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែង​ពោះ​វៀន​របស់​យើង ហើយ​វា​អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​នេះ ក្រុម​គ្រូពេទ្យ​ចែក​ចេញ​ជា៣​ប្រភេទ​គឺ រលាក​ស្រួច​ស្រាវ រលាក​ដោយ​មាន​ខ្ទុះ ជា​អាប់​សែ និង​រលួយ​ខ្នែង​តែ​ម្ដង។ ជំងឺ​រលាក​ខ្នែង​ពោះវៀន អាច​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​ជា៖ ១. ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​បាក់តេរី​នៅ​ក្នុង​ពោះ​វៀន ២.​​ ដុំ​លាមក​រឹង (ដុំ​លាមក​តូច​ៗ​ទៅ ស្ទះ​រន្ធ​ខ្នែង​ពោះវៀន) ៣. ជា​ពពួក​ប៉ារ៉ាស៊ីត ៤. ដុំ​តូច​ៗ​ផ្សេង​ទៀត​ទៅ​ស្ទះ​រន្ធ​ខ្នែង​ពោះ​វៀន នៅ​ពេល​ដែល​អ្នក​ជំងឺ​ឈឺ តែង​មាន​ចេញ​សញ្ញា​គួរ​កត់​សម្គាល់ដូចជា ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាង​ស្ដាំ​ក្រោម​ផ្ចិត ក្ដៅ​ខ្លួន ក្អួត​ចង្អោរ ញ៉ាំ​បាយ​មិន​បាន អណ្ដាត​ឡើង​ស។ល។ មិន​តែ​ប៉ុណ្ណោះ ការ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​ដែល​ត្រូវ​វះកាត់​បន្ទាន់​ភ្លាម​ៗ។ បើ​យើង​មិន​ឆាប់​ព្យាបាល​ដោយ​ការ​វះកាត់​ទេ អ្នក​ជំងឺ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ពេល​ខ្នែង​ពោះវៀន​រលាក​យូរ​ៗ​ទៅ វា​បណ្ដាល​ឲ្យ​រលួយ​ស្អុយ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​សាយ​ភាព​មេរោគ ដែល​កើត​ជា​ជំងឺ​មួយ​ទៀត​ហៅ​ថា "រលាក​ស្រោម​ពោះ"។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​នេះ​មាន​២ប្រភេទ​ គឺវះកាត់​ដោយ​ចោះ និង​ការ​វះកាត់​ពោះ​ផ្ទាល់​នៅ​ផ្នែក​ក្រោម​ផ្ចិត ប៉ុន្តែ​ការ​វះកាត់​ដោយ​ចោះ អ្នក​ជំងឺ​សម្រាក​ពេទ្យ​តិច​ថ្ងៃ និង​គ្មាន​ការ​ឈឺ​ចាប់​ក្រោយ​ពេល​វះ​កាត់​រួច​ឡើយ។


រលាកក្រពះពោះវៀន

សញ្ញាសំខាន់ៗ បញ្ជាក់ថាគ្នាយើងមានមេរោគក្នុងក្រពះ

ចុក​ឆ្អល់​ក្នុង​ពោះ តឹង​ណែន​ចុង​ដង្ហើម ក្រហាយ ឬ​ក្តៅ​នៅ​ចុង​ដង្ហើម លាមក​ពណ៌ខ្មៅ ឬមាន​ឈាម ជា​សញ្ញា​បញ្ជាក់​ថា យើង​មាន​មេរោគ​នៅ​ក្នុង​ក្រពះ​ហើយ។ បើ​តាម​ការ​ផ្សព្វផ្សាយនៅ​ផេក​ហ្វេសប៊ុក មន្ទីរពេទ្យ​កាល់ម៉ែត មេរោគ​ក្រពះ​មាន​ឈ្មោះ​ថា Helicobacter Pylori មេរោគ​នេះ​អាច​បង្ក​ឲ្យ​កើត​ជា​ជំងឺ​រលាក​ក្រពះ ដំបៅ​ក្រពះ និង​មហារីក​ក្រពះ។ ក្រៅ​ពី​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ដើម្បី​បាន​ដឹង​កាន់​តែ​ច្បាស់​ថា យើង​មាន​មេរោគក្រពះ​ពិត​មែន ឬ​អត់​នោះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​បន្ថែម​ទៀត តាម​រយៈ​ការ​យក​​ កោសិកា​​ក្រពះ​មក​ពិនិត្យ ធ្វើ​តេស្ត​ផ្លូវដង្ហើម ឬ​ធ្វើ​តេស្ត​លាមក។ [embed-health-tool-heart-rate] ក្នុង​ចំណោម​វិធីសាស្រ្ត​ទាំង៣នេះ​ មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​ក្នុង​ការ​រក​មេរោគ​ក្រពះ ប៉ុន្តែ​វាមាន​លក្ខណៈ​ពិសេស​រៀងៗខ្លួន ដូចជា​ការ​យក​រម្អិល​ក្រពះ​មក​ពិនិត្យ វិធី​នេះ​តម្រូវឲ្យ​មានការ​សុង​ក្រពះ ដែល​អ្នក​ជំងឺ​ភាគច្រើនមាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ក៏​មាន​ផល​ចំណេញ​ជាច្រើន​ទៀត​ដែរ​ដូចជា បន្ថែម​ពី​លើ​ការ​រក​មេរោគ​ក្រពះ គឺ​យើងអាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ថា អ្នក​ជំងឺ​មាន​បញ្ហា​នៅ​ក្នុង​ក្រពះ​ផ្សេង​ទៀត​ដូចជា រលាក​ក្រពះ ដំបៅក្រពះ និង​មហារីកក្រពះ​ជាដើម។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចំណែក​ឯ​ការ​ធ្វើ​តេស្ត​លាមក និង​តេស្ត​ដង្ហើម មិន​តម្រូវ​ឲ្យអ្នក​ជំងឺ​សុង​ក្រពះនោះ​ទេ រីឯ​ការ​ធ្វើ​តេស្ត​ដង្ហើម អ្នក​ជំងឺ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដោយផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ថង់ រួច​យក​ទៅ​ពិនិត្យ​ជា​ការ​ស្រេច ​ឯ​លទ្ធផលទទួល​បាន​​ភ្លាមៗបន្ទាប់​ពី​ផ្លុំ។ ចំពោះ​ផល​វិបាក​នៃ​ការ​ព្យាបាល​មេរោគ​ក្រពះមិន​​បាន​ត្រឹម​ត្រូវ អ្នក​ជំងឺ​​នឹង​វិវត្ត​ទៅ​ជា​រលាកក្រពះ​រ៉ាំរ៉ៃ ហើយ​អាច​ក្លាយ​ទៅ​ជា​ដំបៅ​ក្រពះ និង​ចុងក្រោយ​មហារីក​ក្រពះ។ អត្ថបទពាក់ព័ន្ធ៖ Peptic Ulcer (ជំងឺ​ដំបៅ​ក្រពះ) ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ […]


រលាកក្រពះពោះវៀន

​ញ៉ាំ​"ហ្វៃបឺរ" ក្រៅពីជួយ​ក្រពះពោះវៀន មានប្រយោជន៍ខ្លាំង​ស្មាន​មិន​ដល់

អាហារ​មាន​កាក​សរសៃ ឬ​យើង​និយម​ហៅ “ហ្វៃបឺរ” ​ជា​ពពួក​ស្ករ​ប៉ូលី​សាការាយ​ដែល​មិន​ងាយ​នឹង​រលាយ​ក្នុង​ពោះ​វៀន​ឡើយ។ បាក់តេរី​ជា​ច្រើន​លូត​លាស់​ក្នុង​សារធាតុ​សរសៃ​នេះ​ក្នុង​ពោះ​វៀន​ធំ។ វា​មាន​គុណ​តម្លៃ​ជា​ច្រើន​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដែល​រាងកាយ​ត្រូវការ។ ថ្ងៃ​នេះ​យល់​ពាក្យ​នេះ​ឲ្យ​ច្បាស់ ហើយ​ប្រយោជន៍​អី​ខ្លះ ដែល​បាន​ពី​វា បើ​ញ៉ាំ? ១- អ្វី​ទៅ​ជា​”ហ្វៃបឺរ” ឬជាតិ​កាកសរសៃ? បើ​និយាយ​ពី​សម្បូរ​វិញ គឺ​នៅ​ក្នុង​រុក្ខជាតិ ​ជា​ពិសេស​ដើម​រុក្ខជាតិ​តែ​ម្ដង។ តែ​ក្រពះ​ពោះ​វៀន​យើង​មិន​អាច​បំបែក​សារធាតុ​សរសៃ​នេះ​បាន​ឡើយ។ យើង​អាច​​ញ៉ាំ​​​សារធាតុ​សរសៃ​បាន ​ដោយ​ញ៉ាំ​ផ្លែ​ឈើ បន្លែ និង​គ្រាប់​រុក្ខជាតិ។ យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ​វា​ជួយ​សម្រួល​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ ​វា​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់ បន្ថយ​​ការ​ប្រឈម​​កើត​ទឹក​នោម​ផ្អែម ​ជំងឺ​សរសៃ​ឈាម ​និងជំងឺ​បេះដូង​ជា​ច្រើន​ទៀត។ ២- ប្រភេទ”ហ្វៃបឺរ” របស់​ដែល​ញ៉ាំ​បាន​មាន​កាក​សរសៃ​នេះ ត្រូវ​បាន​គេ​ចែក​ជា​ពីរ​ប្រភេទ ​គឺរលាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក។ តើ​ពីរហ្នឹង​ខុស​គ្នា​យ៉ាង​ម៉េច? – “ហ្វៃបឺរ”រលាយ​ក្នុង​ទឹក៖ ​មាន​សណ្ឋាន​រាង​ខាប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​ជួយ​បន្ថយ​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​ផង។ ពពួក​សារធាតុ​សរសៃ​ប្រភេទ​នេះ​សម្បូរ​ណាស់​ក្នុងគ្រាប់​សណ្ដែក​បារាំង សណ្ដែក​ក្រហម ផ្លែ​ប៉ោម ការ៉ុត ពពួក​ស្រូវ​សាលី និង​ពពួក​ផ្លែ​ក្រូច។ល។ – “ហ្វៃបឺរ”មិន​រលាយ​ក្នុង​ទឹក៖ ខុស​ពី​ប្រភេទ​ខាង​លើ​ត្រង់​ថា​ ជួយ​សម្រួល​ដល់​ការ​បត់​ជើង (ជុះ​ស្រួល មិន​ក្ដៀន មិន​រាក)។ “ហ្វៃបឺរ” មិន​រលាយ​ក្នុង​ទឹក​សម្បូរ​ណាស់​ក្នុង​គ្រាប់​ធញ្ញជាតិ គ្រាប់​សណ្ដែក​ក្រហម ដំឡូង​ជ្វា ដំឡូង​បារាំង ផ្កា​ខាត់​ណា។ល។ ៣- ប្រយោជន៍​អ្វីខ្លះ? ច្រើន​ប៉ុនណា? – បន្ទោ​បង់​ស្រួល៖ ជួយ​ឲ្យ​លាមក​ទន់ ងាយ​ស្រួល​បញ្ចេញ​ចោល។ ​បើ​សិន​ជា​លាមក​រាវ​វិញ សារធាតុ​សរសៃ​នេះ​ ក៏​អាច​ធ្វើ​វា​រឹង​វិញ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ បើ​ទល់​លាមក ញ៉ាំ​របស់​ទាំង​នេះ​អាច​ជួយ​បាន ចំណី​ជាង ១០មុខ​នេះ​ជួយបណ្តេញជាតិ​ពុល ពី​ថ្លើម​បាន​ល្អ​ណាស់ – បត់ជើង​ទៀង៖ ពេល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ យើង​អាច​បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ឫសដូង​បាត និង​ភាព​មិន​ប្រក្រតី​ក្នុង​ពោះ​វៀន​ធំដែល​ធ្វើ​ឲ្យ​យើង​បត់​ជើង​អត់​ទៀង ឬ​មាន​ពេល​ខ្លះ រាប់​ថ្ងៃ​ អត់​ទាន់​បាន​បត់ជើង។ ក៏​មាន​សារធាតុ​សរសៃ​ខ្លះ​ទៀត​កាច់​មេ​ក្នុង​ពោះ​វៀន ដែល​អាច​នឹង​ការពារ​ជំងឺ​ក្នុង​ពោះ​វៀន​ធំ​ជា​ច្រើន។ – បន្ថយ​កូលេស្តេរ៉ុល​ក្នុង​ឈាម៖ វា​ទៅ​បន្ថយ​លីប្រូ​តេអ៊ីន​កំហាប់​ទាប​ដែល​ជា​ខ្លាញ់​អាក្រក់ (LDL)។ វា​ក៏​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​បេះ​ដូង​ ​ដូច​ជា​ គ្រប់​គ្រងសម្ពាធ​ឈាម​ និង​ប្រឆាំង​ការ​រលាក។ – បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម៖ […]


រលាកក្រពះពោះវៀន

ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន

ជំងឺ​ក្រពះ-ពោះវៀន ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ​ក្នុង​នោះរបប​អាហារ​របស់​យើង​ប្រចាំ​ថ្ងៃ​ជា​មូលហេតុ​ចម្បង​ឈាន​ទៅ​មាន​បញ្ហា​នេះ។ ចាប់ផ្តើម​ពី​ការ​ធ្វេស​ប្រហែស​បន្តិច​បន្តួច​របស់​យើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​របៀបរបប និង​ការ​ជ្រើស​រើស​ចំណី​អាហារ និ​ងភេសជ្ជៈ​មកញ៉ាំ អាច​ជំរុញ​ឲ្យ​មាន​បញ្ហា​ក្រពះ​​ពោះវៀន ហើយ​ប្រសិន​នៅ​តែ​បណ្តែត​បណ្តោយ​ជំងឺ​នេះ​នឹង​វិវត្ត​ទៅ​ជា រលាក  ដំបៅ ​ក្រពះ​ពោះវៀន ឬ​មហារីក។ នេះ​​​បើតាមការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ-ពោះវៀន? មិនមាន​អ្វី​ពិបាក​សាំញ៉ាំ​នោះ​ទេ គ្រាន់​តែ​យើង​ធ្វើ​តាម ឬ​កែប្រែ​​ទម្លាប់​មួយ​ចំនួន​ដែល​ជះ​ផល​អាក្រក់​​ដល់​ក្រពះ ពោះវៀន​យើង​ប៉ុណ្ណោះ។ - ញ៉ាំបាយឲ្យបានទៀងទាត់ - ចៀស​វាង​អាហារ​មាន​ជាតិ​ខ្លាញ់ច្រើន - កុំជក់បារី - កាត់បន្ថយការញ៉ាំស្រា និងជាតិកាហ្វេអ៊ីន - កុំញ៉ាំអាហារជូរ និងហឹរខ្លាំងញឹកញាប់ - ធ្វើចិត្តឲ្យរីករាយ កុំតានតឹងអារម្មណ៍ពេក - កំុប្រើពពួកថ្នាំបំបាត់ការឈឺចាប់ NSAID (Aspirin Ibuprofen...) ច្រើនពេក - រក្សាទម្ងន់ឲ្យល្អ - ហាត់ប្រាណឲ្យទៀងទាត់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ