៣- ប្រយោជន៍អ្វីខ្លះ? ច្រើនប៉ុនណា?
– បន្ទោបង់ស្រួល៖ ជួយឲ្យលាមកទន់ ងាយស្រួលបញ្ចេញចោល។ បើសិនជាលាមករាវវិញ សារធាតុសរសៃនេះ ក៏អាចធ្វើវារឹងវិញដែរ។
អត្ថបទពាក់ព័ន្ធ៖
- បើទល់លាមក ញ៉ាំរបស់ទាំងនេះអាចជួយបាន
- ចំណីជាង ១០មុខនេះជួយបណ្តេញជាតិពុល ពីថ្លើមបានល្អណាស់
– បត់ជើងទៀង៖ ពេលញ៉ាំអាហារសម្បូរជាតិសរសៃ យើងអាចបន្ថយកត្តាប្រឈមនឹងជំងឺឫសដូងបាត និងភាពមិនប្រក្រតីក្នុងពោះវៀនធំដែលធ្វើឲ្យយើងបត់ជើងអត់ទៀង ឬមានពេលខ្លះ រាប់ថ្ងៃ អត់ទាន់បានបត់ជើង។ ក៏មានសារធាតុសរសៃខ្លះទៀតកាច់មេក្នុងពោះវៀន ដែលអាចនឹងការពារជំងឺក្នុងពោះវៀនធំជាច្រើន។
– បន្ថយកូលេស្តេរ៉ុលក្នុងឈាម៖ វាទៅបន្ថយលីប្រូតេអ៊ីនកំហាប់ទាបដែលជាខ្លាញ់អាក្រក់ (LDL)។ វាក៏មានគុណប្រយោជន៍ចំពោះសុខភាពបេះដូង ដូចជា គ្រប់គ្រងសម្ពាធឈាម និងប្រឆាំងការរលាក។
– បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ អ្នកទឹកនោមផ្អែមគួរញ៉ាំសារធាតុសរសៃឲ្យបានច្រើន ជាពិសេសសារធាតុដែលរលាយក្នុងទឹក។ វាអាចបន្ថយការស្រូបជាតិស្ករពីក្នុងពោះវៀនចូលក្នុងឈាមបាន។ បើសិនញ៉ាំអាហារដែលល្អសម្រាប់សុខភាព ហើយមានសារធាតុសរសៃដែលរលាយក្នុងទឹកនេះទៀត នោះយើងនឹងកាត់បន្ថយការប្រឈមកើតទឹកនោមផ្អែមប្រភេទ២ បានយ៉ាងខ្ពស់។
– រក្សាទម្ងន់៖ “ហ្វៃបឺរ”ធ្វើឲ្យយើងឆ្អែតបានយូរ ហើយមានកាឡូរីតិចជាងអាហារធម្មតា ទោះមានចំនួនប្រហែលគ្នាក៏ដោយ ហើយថែមទាំងការពារយើងពីជំងឺមហារីកពោះវៀនធំទៀតផង។