សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ

    សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ

    ចុក​ឆ្អល់​ក្នុង​ពោះ តឹង​ណែន​ចុង​ដង្ហើម ក្រហាយ ឬ​ក្តៅ​នៅ​ចុង​ដង្ហើម លាមក​ពណ៌ខ្មៅ ឬមាន​ឈាម ជា​សញ្ញា​បញ្ជាក់​ថា យើង​មាន​មេរោគ​នៅ​ក្នុង​ក្រពះ​ហើយ។ បើ​តាម​ការ​ផ្សព្វផ្សាយនៅ​ផេក​ហ្វេសប៊ុក មន្ទីរពេទ្យ​កាល់ម៉ែត មេរោគ​ក្រពះ​មាន​ឈ្មោះ​ថា Helicobacter Pylori មេរោគ​នេះ​អាច​បង្ក​ឲ្យ​កើត​ជា​ជំងឺ​រលាក​ក្រពះ ដំបៅ​ក្រពះ និង​មហារីក​ក្រពះ

    ក្រៅ​ពី​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ដើម្បី​បាន​ដឹង​កាន់​តែ​ច្បាស់​ថា យើង​មាន​មេរោគក្រពះ​ពិត​មែន ឬ​អត់​នោះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​បន្ថែម​ទៀត តាម​រយៈ​ការ​យក​​ កោសិកា​​ក្រពះ​មក​ពិនិត្យ ធ្វើ​តេស្ត​ផ្លូវដង្ហើម ឬ​ធ្វើ​តេស្ត​លាមក។

    ក្នុង​ចំណោម​វិធីសាស្រ្ត​ទាំង៣នេះ​ មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​ក្នុង​ការ​រក​មេរោគ​ក្រពះ ប៉ុន្តែ​វាមាន​លក្ខណៈ​ពិសេស​រៀងៗខ្លួន ដូចជា​ការ​យក​រម្អិល​ក្រពះ​មក​ពិនិត្យ វិធី​នេះ​តម្រូវឲ្យ​មានការ​សុង​ក្រពះ ដែល​អ្នក​ជំងឺ​ភាគច្រើនមាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ក៏​មាន​ផល​ចំណេញ​ជាច្រើន​ទៀត​ដែរ​ដូចជា បន្ថែម​ពី​លើ​ការ​រក​មេរោគ​ក្រពះ គឺ​យើងអាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ថា អ្នក​ជំងឺ​មាន​បញ្ហា​នៅ​ក្នុង​ក្រពះ​ផ្សេង​ទៀត​ដូចជា រលាក​ក្រពះ ដំបៅក្រពះ និង​មហារីកក្រពះ​ជាដើម។

    ចំណែក​ឯ​ការ​ធ្វើ​តេស្ត​លាមក និង​តេស្ត​ដង្ហើម មិន​តម្រូវ​ឲ្យអ្នក​ជំងឺ​សុង​ក្រពះនោះ​ទេ រីឯ​ការ​ធ្វើ​តេស្ត​ដង្ហើម អ្នក​ជំងឺ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដោយផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ថង់ រួច​យក​ទៅ​ពិនិត្យ​ជា​ការ​ស្រេច ​ឯ​លទ្ធផលទទួល​បាន​​ភ្លាមៗបន្ទាប់​ពី​ផ្លុំ។

    ចំពោះ​ផល​វិបាក​នៃ​ការ​ព្យាបាល​មេរោគ​ក្រពះមិន​​បាន​ត្រឹម​ត្រូវ អ្នក​ជំងឺ​​នឹង​វិវត្ត​ទៅ​ជា​រលាកក្រពះ​រ៉ាំរ៉ៃ ហើយ​អាច​ក្លាយ​ទៅ​ជា​ដំបៅ​ក្រពះ និង​ចុងក្រោយ​មហារីក​ក្រពះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/03/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត