ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន

    ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន

    ជំងឺ​ក្រពះ-ពោះវៀន ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ​ក្នុង​នោះរបប​អាហារ​របស់​យើង​ប្រចាំ​ថ្ងៃ​ជា​មូលហេតុ​ចម្បង​ឈាន​ទៅ​មាន​បញ្ហា​នេះ។

    ចាប់ផ្តើម​ពី​ការ​ធ្វេស​ប្រហែស​បន្តិច​បន្តួច​របស់​យើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​របៀបរបប និង​ការ​ជ្រើស​រើស​ចំណី​អាហារ និ​ងភេសជ្ជៈ​មកញ៉ាំ អាច​ជំរុញ​ឲ្យ​មាន​បញ្ហា​ក្រពះ​​ពោះវៀន ហើយ​ប្រសិន​នៅ​តែ​បណ្តែត​បណ្តោយ​ជំងឺ​នេះ​នឹង​វិវត្ត​ទៅ​ជា រលាក ដំបៅ ​ក្រពះ​ពោះវៀន ឬ​មហារីក។ នេះ​​​បើតាមការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។

    តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ-ពោះវៀន?
    មិនមាន​អ្វី​ពិបាក​សាំញ៉ាំ​នោះ​ទេ គ្រាន់​តែ​យើង​ធ្វើ​តាម ឬ​កែប្រែ​​ទម្លាប់​មួយ​ចំនួន​ដែល​ជះ​ផល​អាក្រក់​​ដល់​ក្រពះ ពោះវៀន​យើង​ប៉ុណ្ណោះ។

    – ញ៉ាំបាយឲ្យបានទៀងទាត់
    – ចៀស​វាង​អាហារ​មាន​ជាតិ​ខ្លាញ់ច្រើន
    – កុំជក់បារី
    – កាត់បន្ថយការញ៉ាំស្រា និងជាតិកាហ្វេអ៊ីន
    – កុំញ៉ាំអាហារជូរ និងហឹរខ្លាំងញឹកញាប់
    – ធ្វើចិត្តឲ្យរីករាយ កុំតានតឹងអារម្មណ៍ពេក
    – កំុប្រើពពួកថ្នាំបំបាត់ការឈឺចាប់ NSAID (Aspirin Ibuprofen…) ច្រើនពេក
    – រក្សាទម្ងន់ឲ្យល្អ
    – ហាត់ប្រាណឲ្យទៀងទាត់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត