មានមតិជាច្រើនបានលើកឡើងពីមូលហេតុនាំឲ្យឈឺក្រពះ ក្នុងការក៏មានការញ៉ាំម្ទេសដែរ។ តើការញ៉ាំម្ទេស ងាយប្រឈមនឹងការឈឺក្រពះមែនឬ? តាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ សាស្ត្រាចារ្យបង្រៀនផ្នែកក្រពះពោះវៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ការញ៉ាំម្ទេសមិនមែនជាមូលហេតុធ្វើឲ្យឈឺក្រពះទេ។
“តាមពិតទៅនៅក្នុងវិទ្យាសាស្ត្រមិនមានការស្រាវជ្រាវណាមួយបញ្ជាក់ថា ការញ៉ាំម្ទេសនាំឲ្យឈឺក្រពះទេ តែគ្រាន់តែ បើសិនជាយើងឈឺក្រពះ ហើយញ៉ាំម្ទេសថែមទៀត អាហ្នឹងវារឹតតែឲ្យក្រហល់ក្រហាយថែម’។ លោកវេជ្ជបណ្ឌិតរៀបរាប់។
ទីប្រឹក្សាបច្ចេកទេសផ្នែកថ្លើម ក្រពះ ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា មូលហេតុពិតប្រាកដធ្វើឲ្យមានជំងឺក្រពះ មានដូចការ ការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ផឹកគ្រឿងស្រវឹង ជក់បារី ស្ត្រេស ជាដើម។
១.ប្រើថ្នាំគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
នៅពេលឈឺអ្វីមួយ មិនថា ផ្តាសាយ ឈឺឆ្អឹងឆ្អែងនោះទេ យើងតែងទៅឱសថស្ថានដើម្បីផ្សំថ្នាំលេប ដោយគ្មានវេជ្ជបញ្ជា។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ពេលទៅផ្សំថ្នាំ ឱសថការីអាចផ្តល់ថ្នាំដើម្បីបំបាត់ការឈឺចាប់បាន តែផ្ទុយទៅវិញ ថ្នាំទាំងនោះអាចបណ្តាលឲ្យប៉ះពាល់ដល់ក្រពះ។
២.ផឹកគ្រឿងស្រវឹង
លោកវេជ្ជបណ្ឌិត ឲ្យដឹងថា តម្រូវការនៃការផឹកគ្រឿងស្រវឹង មានការកើនឡើងខ្លាំងនៅក្នុងប្រទេសយើង។ សូម្បីតែនៅក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏មានការផឹកគ្រឿងស្រវឹងដែរ។ នេះហើយ គឺជាកត្តាមួយដែលបណ្តាលឲ្យឈឺក្រពះ។
៣.ជក់បារី
មានបញ្ហាឈឺក្រពះ ក៏អាចបណ្តាលមកពីការជក់បារីបានដែរ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅពេលដែលយើងជក់បារី ឬផឹកស្រាតែឯងៗ វាធ្វើឲ្យយើងពុលល្មមៗ តែប្រសិនបើជក់ផង ផឹកផងក្នុងពេលតែមួយ វានឹងធ្វើឲ្យពុលក្រពះទ្វេដង។
៤.ស្រេ្តសខ្លាំង
[embed-health-tool-bmr]