backup og meta

អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 12, 2021

    អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង

    សម័យ​នេះ​ មនុស្សភាគ​ច្រើន​មិន​ថា ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​ឈឺ​ក្រពះ ស្ទើរ​តែ​គ្រប់​គ្នា។ បញ្ហា​ក្រពះ អាច​បណ្តាល​មក​ពី​របៀប​រស់​នៅ​ក្នុង​សម័យ​មមាញឹក​នេះ  ឬ​ញ៉ាំ​អាហារ​ផ្តេស​ផ្តាស ប្រសិន​បើ​មាន​បញ្ហា​ក្រពះ​ហើយ គួរ​តម​ចំណីអាហារ​បន្តិច បើ​មិន​ចង់​មាន​បញ្ហា​ធ្ងន់​ធ្ងរ។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ហើយ គួរ​ប្រយ័ត្ន​នឹង​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ខ្លួន​បន្តិច ព្រោះ​កាល​ណា​បើ​ញ៉ាំ​ផ្តេស​ផ្តាស អាច​ប៉ះ​ពាល់​ដល់​ក្រពះ​របស់​យើង​កាន់​តែ​ខ្លាំង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ គួរ​តម​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ជា៖

    – ស្រា

    – អាហារ​​ផ្អាប់

    – គ្រឿង​ការី

    – អាហារ​មាន​ជាតិ​ហឹរ ជូរ

    – បារី។

    អាហារ​ខាង​លើ​ទាំង​អស់​នេះ​ហើយ ដែល​អ្នក​មាន​បញ្ហា​ក្រពះ​គួរ​តម​ឲ្យ​បាន​ដិត​ដល់ ព្រោះ​កាល​ណា​បើ​មាន​តែ​បន្ត​ញ៉ាំ​អាហារ​ទាំង​នេះ​នៅ​ពេល​ក្រពះ​ឈឺ វា​អាច​បណ្តាល​ឲ្យ​ទៅ​ជាដំបៅ​ក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ​ខ្លាំង អាច​កើត​ជា​ជំងឺ​មហារីក​ក្រពះ​ក៏​ថា​បាន។ ​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម