backup og meta

អ្វីទៅជាជំងឺខ្សោយពោះវៀន? រោគសញ្ញាមានអ្វីខ្លះ?

អ្វីទៅជាជំងឺខ្សោយពោះវៀន? រោគសញ្ញាមានអ្វីខ្លះ?

បញ្ហា​ក្រពះ ពោះវៀន ជា​បញ្ហា​មួយ​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ មិន​ថា​ជា​កូន​ក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ ព្រោះ​ក្រពះ​ពោះវៀន​យើង​ងាយ​នឹង​ជួប​បញ្ហា​មែន​ទែន បើ​មិន​បាន​ប្រយ័ត្ន​ដូច​ជាទល់​លាមក ឬ​រាក​ជាដើម។ ស្រប​គ្នា​នេះ មាន​គ្នា​យើង​មួយ​ចំនួន​ជួប​នឹង​ជំងឺ​ខ្សោយ​ពោះវៀន​ជាដើម។

អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​ពោះ​វៀន?

តាម​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជំងឺ​ខ្សោយ​ពោះវៀន ជា​បណ្តុំ​រោគ​សញ្ញា​បញ្ជាក់​ថា អ្នក​ជំងឺ​មាន​បញ្ហា​ក្នុង​ពោះវៀន។ ជំងឺ​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​និយម​របស់​គ្រូពេទ្យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់​អ្នក​ជំងឺ​ដូចជា ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ជំងឺ​ខ្យល់ក្នុង​ពោះវៀន ឬហើម​ពោះវៀន​ជាដើម។ ជំងឺ​ខ្សោយ​ពោះវៀន ជា​ជំងឺ​មួយ​ដែល​ជួប​ប្រទះ​ញឹកញាប់ ពិសេស​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)

រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ពោះវៀន

  • ការឈឺពោះរាំរ៉ៃ
  • ចុកឆ្អល់​ក្នុងពោះ
  • តឹងណែនក្នុងពោះ
  • ញ៉ាំឆាប់ឆ្អែត

រោគសញ្ញា​មួយ​ចំនួន​ទៀត​ដែល​អាច​ចែក​ជំងឺ​នេះ​ជា ៤ ក្រុម ៖

ទី១. រាករ៉ាំរ៉ៃ

ទី២. ទល់លាមករ៉ាំរ៉ៃ

ទី៣. រាក និងទល់លាមកឆ្លាស់គ្នា

ទី៤. មិនមានរោគសញ្ញារាក ឬ ទល់ទេ

ជំងឺ​ខ្សោយ​ពោះ​វៀន​អាច​បង្ការ​បាន​ឬ​អត់?

ជាទូទៅ ជំងឺ​ខ្សោយ​ពោះវៀន​មិន​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ទេ តែ​វា​អាច​រំខាន​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ។ ជំងឺ​នេះ​មិន​ទាន់​មាន​វិធី​បង្ការ​ណា​មួយ​ជាក់​លាក់​ទេ ព្រោះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន​មិន​ទាន់​រក​ឃើញ​នៅឡើយ ប៉ុន្តែ ​គេ​សង្កេត​ឃើញ​ថា សុខភាព​ផ្លូវចិត្ត​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំងឺ​នេះ។ អ្នក​ដែល​មាន​សម្ពាធ​ការងារ ឬ​គ្រួសារ​ច្រើន ភាគ​ច្រើន​មាន​បញ្ហា​នេះ​ជា​ញឹក​ញាប់។ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ភាគច្រើន​មិន​មាន​បញ្ហា​នេះ​ទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់បាន​ក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ

ចាប់អារម្មណ៍ផង! រោគសញ្ញា ៥ ជាសញ្ញាជំងឺពោះវៀនដុះខ្នែង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម