ហើមពោះ

ហើមពោះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ហើម​ពោះ​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ហើមពោះ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

ស្វែងរក ហើមពោះ

ហើមពោះ

ម៉េចបានចេះតែមានខ្យល់ក្នុងពោះ? គ្រោះថ្នាក់អត់?

គ្នា​យើង​ធ្លាប់​ឮ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ឬ​អត់​?​ កើត​ឡើង​បាន​ដោយ​របៀប​ណា? ពេល​មនុស្ស​យើង​មាន​ខ្យល់​ ឬ​ហ្គាស​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​​ រាង​កាយ​យើង​អាច​បញ្ចេញ​ខ្យល់​ទាំង​នោះ​ចេញ​មក​វិញ​តាម​រយៈ​ភើ ឬ​ផោម ជា​ដើម។​ ១. មូល​ហេតុ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ រោគ​សញ្ញា​ជាទូទៅ​នៃ​ហ្គាស ឬ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​រួម​មាន​ភើ ផោម ហើម​ពោះ និង​ឈឺ​ក្នុង​ពោះ​ជា​ជា​ដើម​។ ហ្គាស​ជា​ធម្មតា​អាច​ចូល​ក្នុង​ពោះ​យើង​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ និង​ពេល​ដែល​បាក់​តេរី​ក្នុង​ពោះវៀន​ធំ​របស់​យើង​បំបែក​អាហារ​មិន​រំលាយ​មួយ​ចំនួន​។ ហ្គាស​ក្នុង​ពោះ​កើត​ឡើង​ពេល​យើង​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​លឿន​ពេក ពេល​យើង​ទំពា​ស្ករ​កៅស៊ូ ឬ​ជក់បារី ជា​ដើម។ ភើ គឺជា​វិធី​ទូទៅ​មួយ​ដែល​រាង​កាយ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ​មក​ក្រៅ​។ ខ្យល់​ឬ​ហ្គាស​ដែល​នៅ​សល់​មួយ​ចំនួន​ត្រូវ​ស្រូប​ចូល​ក្នុង​ពោះវៀន​តូច និង​ពោះ​វៀន​ធំ ហើយ​ត្រូវ​បញ្ចេញ​មក​ក្រៅ​តាម​គូទ។ ចំពោះ​ការ​ហើម​ពោះ​ដោយ​ការ​​បំបែក​អាហារ​មិន​រំលាយ​វិញ កើត​ឡើង​ពេល​បាក់​តេរី​ក្នុង​ពោះ​វៀន​ធំ​បំបែក​អាហារ​មិន​រំលាយ​ទាំង​នោះ​។ កាបូអ៊ីដ្រាត​មួយ​ចំនួន​ដូច​ជា​ស្ករ និង​ជាតិ​សរសៃ​ មិន​រំលាយ​ ឬ​មិន​ស្រូប​ក្នុង​ពោះ​វៀន​តូច ពីព្រោះ​តែ​ខ្វះ​ខាត ឬ​មិន​មាន​អង់​ហ្ស៊ីម​ជាក់​លាក់​មួយ​ចំនួន​។ អាហារ​មិន​រំលាយ ឬ​មិន​ស្រូប​យក​ទាំង​នេះ​នឹង​ផ្លាស់​ចូល​ទៅ​ក្នុង​ពោះ​វៀន​ធំ កន្លែង​ដែល​បាក់តេរី​មិន​បង្ក​គ្រោះ​ថ្នាក់​មួយ​ចំនួន​នៅ​ទី​នោះ​ធ្វើ​ការ​បំបែក​។ ដំណើរ​ការ​បំបែក​អាហារ​នេះ​នឹង​បង្កើត​ឲ្យ​មាន​អ៊ីដ្រូសែន កាបូឌីអុកស៊ីត និង​មួយ​ភាគ​បី​នៃ​មនុស្ស​យើង​ អាច​មាន​ឧស្ម័ន​មេ​តាន​ផង​ដែរ​ និង​បញ្ចេញ​មក​ក្រៅ​តាម​គូទ​។ ២. គ្រោះ​ថ្នាក់​កម្រិត​ណា? រោគ​សញ្ញា​រ៉ាំរ៉ៃ​បង្ក​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ឬ​ខ្យល់​ក្នុង​ពោះ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​កម្រ​មាន​ណាស់​។ ប៉ុន្តែ​និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​មិន​អាច​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ។ ថ្វី​បើ​ខ្យល់​ក្នុង​ពោះ​ភាគ​ច្រើន​ជា​រឿង​ធម្មតា ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ដែរ។ បើ​សិន​ជា​ខ្យល់​ក្នុង​ពោះ​កើត​មាន​ញឹក​ញាប់​ជាង​ធម្មតា អម​មក​ជាមួយ​នឹង​អាការៈ​ឈឺ​ក្នុង​ពោះ ស្រក​ទម្ងន់ ក្ដៅ​ខ្លួន និង​លាមក​មាន​ឈាម ​ទៀត​នោះ យើង​គួរ​ប្រញាប់​ទៅ​ជួប​ពេទ្យ​។​ គ្រូ​ពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​មូល​ហេតុ​បង្ក ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ និង​ការ​ពិនិត្យ​រាង​កាយ​។ បើ​សិន​ជា​គ្រូពេទ្យ​សង្ស័យ​ថា​​យើង​មាន​បញ្ហា​សុខ​ភាព​ណា​មួយ​ គ្រូពេទ្យ​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​បន្ថែម​ទៀត​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្គាស​ក្នុង​ពោះ​នេះ យើង​គប្បី​ចៀស​វាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​មាន​ហ្គាស​ក្នុង​ពោះ​ និង​អាច​ផ្លាស់​ប្ដូរ​របប​អាហារ​។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ […]


ហើមពោះ

គួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?

ទម្លាប់​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក​មិន​ល្អ​ចំពោះ​សុខ​ភាព​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​នោះ​ទេ ដោយ​ថា​អាច​ធ្វើ​ឲ្យ​យើង​ហើប​ពោះ ឬ​ក្រហាយ​ទ្រូង​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ​​ទម្លាប់​ញ៉ាំ​អាហារ​ពេល​យប់​ក៏​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ដូច​គ្នា​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១. ពេល​វេលា​ស័ក្ដិសម​សម្រាប់​អាហារ​ពេល​យប់ ​ជា​ការ​ណែនាំ​យើង​មិន​គួរ​ចូល​គេង​ភ្លាម​ៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​​រួច​នោះ​ទេ​។ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ពីរ​ទៅ​បី​ម៉ោង​មុន​យើង​ចូល​គេង​។ ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​អាហារ​ពេល​ល្ងាច​អាច​ចន្លោះ​ពី​ម៉ោង​៦​ទៅ​៧និង៣០​នាទី​យប់។ ២. ញ៉ាំ​អាហារ​ពេល​ល្ងាច​យប់ជ្រៅ​ពេក​អាច​ធ្វើ​ឲ្យ​ហើមពោះ ឬ​ក្រហាយ​ទ្រូង​ ពេល​យើង​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក វា​នឹង​នាំ​ឲ្យ​យើង​មាន​បញ្ហា​ក្រពះ​ពោះ​វៀន។ បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​តែ​អាហារ​មិន​បាន​រំលាយ​បាន​ល្អ នាំ​ឲ្យ​កើត​មាន​អាស៊ីដ​នៅ​ក្នុង​ក្រពះ មាន​ហ្គាស​នៅ​ក្នុង​ពោះវៀន និង​ក្រពះ។ ​ រាង​កាយ​របស់​យើង​ត្រូវ​ពេល​វេលា​ខ្លះ​ដើម្បី​រំលាយ​អាហារ ពេល​យើង​នៅ​អង្គុយ​ ឬ​ដើរ​ចុះ​ឡើង ជួយ​ឲ្យ​អាហារ​ដែល​យើង​ញ៉ាំ​អាច​រំលាយ​បាន​ល្អ តែ​បើ​យើង​ញ៉ាំ​ហើយ​ចូល​គេ​ភ្លាម​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​រំលាយ​អាហារ​។ ដូច​គ្នា​ដែរ ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​ហើយ មាន​ទំនាក់ទំនង​នឹង​ធ្វើ​ឲ្យ​មាន​ច្រាល​អាស៊ីដ​ក្រពះ​ដែរ​។ ​បើ​សិន​ជា​យើង​មាន​បញ្ហា​រំលាយ​អាហារ​​នៅ​ពេល​យប់ សូម​សាក​ល្បង​ញ៉ាំ​អាហារ​ មុន​ចូល​គេង​ឲ្យ​បាន​ច្រើន​ម៉ោង​បន្តិច​ដូច​បាន​បញ្ជាក់​ខាង​លើ។ ការ​ទុល​ពេល​វេលា​ពីរ​ឬ​បី​ម៉ោង​បន្ទាប់​ពី​ញ៉ាំ​អាហារ​ ទើប​ចូល​គេង អាច​ធ្វើ​ឲ្យ​អាហារ​មាន​ពេល​ធ្វើ​ចលនា​ចូល​ទៅ​ក្នុង​ក្រ​ពះ និង​បន្ត​ចូល​ទៅ​ក្នុង​ពោះវៀន​តូច​។​ ដូច​គ្នា​ដែរ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ឡើង​ទម្ងន់​ផង​ដែរ ដោយ​សារ​តែ​រាង​កាយ​របស់​យើង​ធ្វើ​មេតាប៉ូលិស​យឺត​នៅ​ពេល​យប់។ ដូច​នេះ ការ​ដុត​កាឡូរី​ក៏​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ដូច​ពេល​ថ្ងៃ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន។


ហើមពោះ

មូលហេតុ​ទាំង​នេះ​​ធ្វើ​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ ​​តើ​យើង​​គួរ​ធ្វើ​ម៉េច​?

នៅ​ពេល​ខ្លះ​ យើង​ស្រាប់តែ​ចុក​ទ្រូង​ ឬ​​ចុក​ពោះ​ភ្លាម​ៗ​ ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នៅ​​​មិន​សុខ​ក្នុង​ខ្លួន​។​ ​ពោះ​របស់​​យើង​អាច​​ឡើង​ហើម​ និង​រមួល​ពោះ​ជាដើម​។ ​​បន្ថែម​​ពី​នេះ​ ការ​ឈឺចាប់​ដែល​កើត​ចេញ​ពី​ហ្គាស​​ដែល​ប្រមូល​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ពោះវៀន​ធំ​ អាច​សាយភាយ​ចេញ​ពី​ទ្រូង​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​ ជា​អាការៈ​គាំងបេះដូង​។ ចំណែក​ឯ​ហ្គាស​ដែល​​ប្រមូល​នៃ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះវៀន​ធំ ​ក៏​អាច​ឲ្យ​យើង​សន្និដ្ឋាន​ថា ជា​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ ឬ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ផង​ដែរ​​។ ​យ៉ាង​ណា​មិញ​ ​បើ​ទោះ​បី​ជា​បញ្ហា​ហ្គាស​មើល​ទៅ​មិន​សូវ​​​ជា​ធ្ងន់ធ្ងរ​​ប៉ុន្មាន​​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជាច្រើន​​ទៀត​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។​ ​ដូច្នេះ​ហើយ​​ យើង​ចាំបាច់​ត្រូវ​ដឹង​​ពី​​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ក្រពះ​​ ក៏​ដូចជា​​ស្វែង​រក​នូវ​ដំណោះស្រាយ​ឲ្យ​​បាន​ទាន់​ពេលវេលា​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​១. ទល់លាមក ការ​ទល់​លាមក​ ​ដែល​បណ្ដាល​មក​ពី​ការ​​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ ក៏​អាច​បង្ក​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​​យើង​មិន​បាន​បន្ទោបង់​ត្រឹមត្រូវ​ ​វា​នឹង​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ហ្គាស​ ដូចជា​កាបូនឌីអុកស៊ីត អ៊ីដ្រូសែន​ និង​មេតាន​​​។ ​ ២. ​​ការ​​លូតលាស់​របស់​មេរោគ​  ​​​ការ​​លូតលាស់​របស់​មេរោគ​ក្នុង​​ពោះវៀន​តូច​ (SIBO) កើត​ឡើង​នៅ​ពេល​​​មេរោគ​​​​​​​ជា​ធម្មតា​លូតលាស់​នៅ​ផ្នែក​ផ្សេង​នៃ​ពោះវៀន​ ចាប់ផ្ដើម​លូតលាស់​នៅ​ក្នុង​ពោះវៀន​តូច​។ ករណី​នេះ​ នឹង​បណ្ដាល​ឲ្យ​​​មាន​ហ្គាស​ក្នុង​ពោះវៀន​​​ច្រើន​ជាង​ធម្មតា​។ ៣. ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ  ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​​​ កើត​ឡើង​ដោយ​សារ​តែ​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ។​ លើស​ពី​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិចតួច​ វា​ក៏​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ​​។ ៤. ស្រ្តេស យើង​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ​បញ្ហា​ស្រ្តេស​​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​​ច្រើន​ដល់​​សុខភាព​រាងកាយ​ ​និង​​ផ្លូវ​ចិត្ត​​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​​ឫសគល់​​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​ហ្គាស​ក្នុង​ពោះវៀន​ផង​ដែរ​។ ៥. ​ឥរិយាបថ​រស់នៅ​ ទម្លាប់​ជាច្រើន​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ហ្គាស​ក្នុង​ពោះវៀន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ​។ ជា​ពិសេស​ គឺ​ស្រូប​យក​ខ្យល់​ច្រើន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ