backup og meta

ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ?

ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ?

​ពេល​យើង​រង​សម្ពាធ​ពី​កន្លែង​ធ្វើ​ការ គ្រួសារ​ ឬសម្ពាធ​អ្វី​មួយ​ខ្លាំង​ពេក អាច​​នឹង​ភ្លេច​ មិន​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ចេញ​មក​​​ក្រៅ​បាន។ ទោះ​បី​ជា​ប្ដី​ប្រពន្ធ​រស់​នៅ​ជា​មួយ​គ្នា​រាប់​ឆ្នាំ​ បញ្ហា​ស្រ្តេសនៅ​តែ​អាច​ចូល​មក​បំផ្លាញ​ទំនាក់​ទំនង​យើង​បានដូច​គ្នា។ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​អារម្មណ៍​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​លើ​ខ្លួន​យើង​ដោយ​សារ​បញ្ហា​ស្ត្រេស។

១- មាន​អារម្មណ៍​មួម៉ៅ​ច្រើន

​បើ​យើង​មាន​អារម្មណ៍​ឆាប់​អន់​ចិត្ត ឬ​មិន​សូវ​យល់​អំពី​អារម្មណ៍​ដៃ​គូ ​ប្រហែល​បណ្ដាល​មក​ពី​បញ្ហា​ស្រ្តេសនេះ​ហើយ។ ពេល​យើង​​​ស្រ្តេស​កាន់​តែ​យូរ នោះនឹង​អាច​មាន​ទំនាស់ ឬ​ឈ្លោះ​ប្រកែក​ជា​មួយ​ដៃ​គូ ប្តី​ប្រពន្ធ​កាន់​តែ​ច្រើន។

២- ធ្លាក់​ចុះការ​ប្រាស្រ័យ​ទាក់ទង​

ភាគ​ច្រើន​ស្ត្រេស ​អាច​ធ្វើ​ឲ្យ​យើង​ចូល​ចិត្ត​គិត​អវិជ្ជមាន​ច្រើន មើល​ឃើញ​តែ​រឿង​អាក្រក់​ៗ ច្រើន​ជាង​រឿង​ល្អ។ បន្ទាប់​មក​ទៀត​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង ​ក្លាយ​ទៅ​ជា​អវិជ្ជមាន​ដូច​គ្នា។ យើង​អាច​​លំបាក​​គិត ​សម្រេច​ចិត្ត និង​ស្ដាប់​ផងដែរ។

៣- ចាត់ទុកទំនាក់ទំនងជារឿងបរាជ័យ

ដូច​និយាយ​នៅ​ខាង​លើ​អ៊ីចឹង ពេលកើត​ស្ត្រេស​យូរ​អង្វែង នឹង​​មើល​មិន​ឃើញ​រឿង​ល្អ​ក្នុង​ឆាក​ជីវិតនោះទេ។ ក្នុង​ភ្នែក​យើង រឿង​គ្រប់​យ៉ាង​ គឺ​សុទ្ធ​តែ​ជា​រឿង​បរាជ័យ​ទាំង​អស់​។ យើងអាច​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​ទំនាក់​ទំនាក់ក្នុង​ផ្លូវ​ផ្សេង។ បើ​ធ្លាប់​រស់​នៅ​ដោយ​សប្បាយ​ជាមួយ​ទំនាក់​ទំនងពី​ពេល​មុន យើង​​ប្រហែល​ជា​ចាប់​ផ្ដើម​ធុញ​ទ្រាន់ ឬ​មាន​អារម្មណ៍​ថា ​ទំនាក់​ទំនងយើង​​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ។ បើមាន​អារម្មណ៍​បែប​នេះ​ត្រូវ​ចាំ​ថា​ ប្រហែល​ជា​បញ្ហា​ស្រ្តេស ធ្វើ​ឲ្យ​ប្រែ​ប្រួល​​​ការ​គិត​របស់យើង។

៤- ខ្លួនឯង​ក្នុង​កែវ​ភ្នែក​អ្នកដទៃ

អ្នក​ស្រាវ​ជ្រាវ​បាន​ប្រាប់​ថា នៅ​ពេល​យើងស្រ្តេស ​គឺអារម្មណ៍​របស់​យើង​​ងាយ​ទាក់​ទាញចំណាប់​អារម្មណ៍​អ្នក​ដទៃណាស់។ បញ្ហា​ថប់​បារម្ភ​នឹង​ធ្វើ​ឲ្យ​យើង​ងាក​​​ចូល​ចិត្ត​​អ្វីផ្សេង ជា​ជាង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​​របស់​​ដែល​មាន​ស្រាប់។

៥- វក់ជាមួយទូរសព្ទ

ស្មាត​ហ្វូន កំពុង​វាយ​លុក​ចូល​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​មនុស្ស​គ្រប់​គ្នា​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ពេល​យើងកាត់តែ​ស្ត្រេស យើង​​នឹង​ចូល​ចិត្ត​ទូរសព្ទ​​កាន់​តែ​ខ្លាំង​ដូច​គ្នា។ យើង​អាច​​នឹង​ពិបាក​ក្នុង​ការ​មិន​តប​សារ ឬ​មិន​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ប៉ុន្តែ​របស់​ទាំង​នោះ​ នឹង​ធ្វើ​ឲ្យ​យើង​​ស្រ្តេស​កាន់​តែ​ខ្លាំង ហើយ​ការ​វិវត្ត​របស់​ស្ត្រេស​ នឹង​គ្មាន​ថ្ងៃបញ្ចប់ បើ​យើង​​ប្រើ​ទូរសព្ទ​ច្រើន​នៅ​ពេល​ស្ត្រេស។

ស្ត្រេស Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • “ស្ត្រេស” ​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​រួម​តូច​ និងមាន​បញ្ហា​ធ្ងន់ធ្ងរ
  • ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស៊ឹម

៦- មិននិយាយរឿងផ្សេងក្រៅការងារ

នៅ​ពេលយើង​​គិត​ថា​ រឿង​ការ​ងារ​នៅ​ថ្ងៃ​អនាគត ជា​រឿង​សំខាន់ ហើយយើង​​និយាយ​ជាមួយ​ដៃ​គូ ប្តី​ប្រពន្ធ តែពី​រឿង​ការ​ងារ​មួយ​មុខ នឹង​បង្ក​ឲ្យ​ទំនាក់​ទំនង​កាន់​តែគួរ​​ព្រួយ​បារម្ភ​ខ្លាំង​មិន​ខាន។ ​ត្រូវ​ចាំ​ថា ​ដៃ​គូ ប្តី​ប្រពន្ធយើង ​ក៏​ចូល​ចិត្ត​និយាយ​អំពី​រឿង​អនាគត​ដូច​គ្នា គ្រាន់​តែ​មិន​មែន​និយាយ​រឿង​ការ​ងារ​តែ​មួយ​មុខ​នោះ​ទេ។

៧- ឈ្លោះគ្នា​កាន់​តែ​ច្រើន

បើមិន​អាច​រារាំង​បញ្ហា​ស្ត្រេសនៅ​កន្លែង​ការងារ យើង​​នឹង​មាន​អារម្មណ៍​មួម៉ៅ អាចនឹង​បញ្ចេញ​កំហឹង​ទៅ​កាន់​ដៃ​គូ ប្តី​ប្រពន្ធ​យើង ទាំង​​មិន​សម​ហេតុ​ផល។

៨- ភាសា​កាយវិការ​របស់ដៃគូយើង​ប្រែ​ទៅ​ជា​មិន​ល្អ

​បើ​ដៃ​គូ ប្តី ឬប្រពន្ធ​យើង ប្រែ​ទឹក​មុខ ​ឬ​បញ្ចេញ​កាយ​វិការ ​ដូច​ជា ខ្វែង​ដៃ មិន​មើល​មុខ​យើង​ចំ ឬ​មិន​បញ្ចេញ​កាយ​វិការ​ច្រើន នោះ​មាន​ន័យ​ថា​កំពុង​តែ​មិន​ពេញ​ចិត្ត​ជាមួយ​ការ​ពិភាក្សា​រឿង​ការ​ងារ​​ជាមួយ​យើង​ហើយ ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​​ទាំង​ពីរនាក់ ​បាន​ទៀត​ផង។

៩- វិធីសាស្ត្រកុំឲ្យ​ស្ត្រេស​បំផ្លាញ​ទំនាក់ទំនងយើង

​ដើម្បីការពារ​កុំ​ឲ្យ​ស្រ្តេស​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​យើង​បាន អាច​សាក​ល្បង​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

– បង្ហាញ​ទង្វើ​ល្អ​៖ ការ​បង្ហាញ​ទឹក​ចិត្ត​យើង​ គឺ​អាច​ជា​កាដូមាន​តម្លៃ​សម្រាប់​ដៃ​គូ ទាំង​នៅ​កន្លែង​ធ្វើការ ទាំង​ប្តី​ប្រពន្ធ​។ អាច​សាក​ល្បង​ទិញ​អាហារ​ដែល​ចូល​ចិត្ត ឬ​គ្រាន់​តែ​និយាយ​ថា អូន​ស្អាត​ម្ល៉េះ​ថ្ងៃ​នេះ។ ពេល​យើង​ស្ត្រេស និង​ចង់​បញ្ចេញ​កំហឹង​ទៅ​កាន់​ដៃ​គូ​ យើង​​អាច​ប្រែ​វា​ទៅ​ជា​បញ្ចេញ​កាយវិការ​ល្អ​ៗ ជំនួស​វិញ។ ទង្វើ​ល្អ​ ​នឹង​ត្រូវ​បាន​តប​ស្នង​មក​វិញ​ជាក់​ជា​មិន​ខាន ថែម​ទាំង​អាច​បង្កើត​អារម្មណ៍​ល្អ​ទៅ​កាន់​ដៃ​គូថែម​ទៀត​ផង។

សម្រាកខ្លះ៖ ​ពេល​​រង​សម្ពាធ​ខ្លាំង​ពេក ​គួរ​ចេះ​សម្រាក​ខ្លះ និង​មើល​ជុំ​វិញ​ខ្លួន។ រឿង​ត្រូវ​ធ្វើ​ គឺ​ផ្អាក​សកម្មភាព​កំពុង​ធ្វើ ហើយ​ទុក​ពេល​ឲ្យ​ខ្លួនឯងបាន​បន្ធូរ​អារម្មណ៍​ខ្លះ បែប​នេះយើង​នឹង​ចាប់​ផ្ដើម​គិត​ថា ដៃ​គូ ​គឺ​មិន​មែន​អាក្រក់​ដូច​យើង​ធ្លាប់​គិត​នោះ​ទេ។ ត្រូវ​គិត​ថា យើង​គ្រាន់​តែ​មិន​ពេញ​ចិត្ត​នរណា​ម្នាក់​នៅ​កន្លែង​ធ្វើការ មិន​មែន​ខឹងស្អប់ដៃគូ ឬប្តី​ប្រពន្ធ​យើង​ទេ។ នៅ​ពេលរក​ឃើញ​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត ​អារម្មណ៍​ខឹង ឬ​អន់​ចិត្ត​ជាមួយ​ដៃ​គូ នឹង​រសាយ​ដោយ​ខ្លួន​ឯង។

– ហាត់ប្រាណ៖ បន្ទាប់​ពី​ចំណាយ​ពេល​ និង​កម្លាំង​ជា​ច្រើន​នៅ​កន្លែង​ធ្វើ​ការ បើចង់​បំភ្លេច​រឿង​រញ៉េ​រញ៉ៃ​ក្នុង​ជីវិត​ ​ចង់​មាន​អ្វី​មក​បង្កើន​អារម្មណ៍​​ឲ្យ​ប្រសើរ​ឡើង ឬ​ចង់​ឲ្យ​ក្ដី​ស្នេហ៍​ប្រែ​មក​ជា​ផ្អែម​ល្ហែម​វិញ​ យ៉ូហ្កា គឺ​ជា​វិធី​ហាត់​ប្រាណ​មួយ​បែប អាច​ជួយ​បញ្ចេញ​កំហឹង នឹង​ធ្វើ​ឲ្យ​​ស្ងប់​ចិត្ត​បាន។ មួយ​វិញ​ទៀត អាច​​ជួយ​បញ្ចេញ​អ័រម៉ូន អង់ដូភីន (Endorphins) ដែល​វា​នឹង​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​​ចង់​ហាត់​ប្រាណ​ម្ដង​ហើយ​ម្ដង​ទៀត។ ការ​ហាត់​ប្រាណ​បែប​នេះ​ តម្រូវ​ឲ្យ​មាន​ដៃ​គូ​ ទើប​ហាត់​ទៅ​មាន​ប្រសិទ្ធ​ភាព។ នៅ​ចាំ​អី​ទៀត ហៅ​ដៃ​គូ ប្តី​ប្រពន្ធ​យើង ​​មក​ហាត់​ជាមួយ​គ្នា​មក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Relationship Stress Management Tips. http://dailyburn.com/life/lifestyle/relationship-stress-management-tips/

Signs Your Job Is Ruining Your Marriage. http://www.businessinsider.com/signs-your-job-is-ruining-your-marriage-2016-3/#-15

កំណែ​ប្រែបច្ចុប្បន្ន

08/06/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម