រឿងស្នេហា ប្រុសៗមិនសូវជាបញ្ចេញអារម្មណ៍ មនោសញ្ចេតនា ឲ្យមនុស្សជុំវិញខ្លួនដឹង ដូចជាស្រីៗទេ។ ប៉ុន្តែរឿងនេះ មិនថាប្រុស មិនថាស្រី សុទ្ធតែប្រើអារម្មណ៍ច្រើន ហើយមនោសញ្ចេតនាពិត ពេលខ្លះទោះប្រុសៗរឹងមាំយ៉ាងណា គេនឹងបញ្ចេញឲ្យមនុស្សជាទីស្រលាញ់ដឹងដូចគ្នា។ ការសិក្សាមួយ រកឃើញថា បើប្រុសៗបញ្ចេញ ៦ ចំណុចនេះ ទៅកាន់ខាងស្រីៗ ស្នេហាគេចំពោះយើង គឺជាស្នេហ៍ពិតហើយ។
១- យកចិត្តទុកដាក់លើសំដីខាងស្រី
តាមធម្មជាតិ ប្រុសៗតែងយកចិត្តទុកដាក់លើអ្វីខ្លួនចាប់អារម្មណ៍ប៉ុណ្ណោះ ហើយការយកចិត្តទុកដាក់ស្តាប់ លើមនុស្សជាទីស្រលាញ់ ឬចូលចិត្ត និងកត់សម្គាល់ខ្លាំង ក៏ជាអត្តចរិតពិតរបស់ប្រុសៗដូចគ្នា។ បើប្រុសៗ មានស្នេហាជ្រាលជ្រៅលើនារីណាម្នាក់ នឹងស្តែងចេញតាមទង្វើនេះឯង។
២- មិនខ្លាចលះបង់
ការលះបង់សម្រាប់មនុស្សយើងស្រលាញ់ អាចជារឿងងាយស្រួល ប៉ុន្តែស្រីៗអាចសម្គាល់មើល បើមានប្រុសណាម្នាក់ ដាក់ចិត្តស្រលាញ់យើងហើយនោះ គេនឹងតែងទុកយើងជារឿងសំខាន់ទី ១ សូម្បីតែខ្លួនគេផ្ទាល់ក៏មិនសោកស្តាយនឹងលះបង់ តួយ៉ាងសុខភាព ឬពេលខ្លះរហូតដល់ជីវិតទៀតផង ដើម្បីមនុស្សស្រីខ្លួនស្រលាញ់។
៣- បង្ហាញភាពឈឺចាប់ដោយបើកចំហ
អាចជាការយល់ច្រឡំថា ព្រោះគំនិតមួយចំនួនគិតថា មានស្រីៗពូកែលាក់អារម្មណ៍ តែតាមការស្រាវជ្រាវជាច្រើនបង្ហាញថា ប្រុសៗ ពូកែលាក់អារម្មណ៍ជាងមនុស្សស្រីទៅទៀត ប៉ុន្តែប្លែកត្រង់រឿងម្យ៉ាង បើជួបមនុស្សស្រីអាចទុកចិត្តបាន ប្រុសៗនឹងប្រាប់អស់ពីចិត្ត ដោយគ្មានអ្វីលាក់បាំងអ្វីទាំងអស់ ពីអារម្មណ៍ខ្លួនកំពុងមាន។
៤- បើដាក់ចិត្តស្រលាញ់ ពិបាកប៉ុនណាក៏មិនដើរចេញ
ដូចសុភាសិតថា “ស្នេហាធ្វើឲ្យយើងខ្វាក់ភ្នែក’ ជាក់ស្តែង សម្រាប់ប្រុសៗ បើជ្រុលចិត្តស្រលាញ់មនុស្សស្រីណាម្នាក់ពិតប្រាកដហើយនោះ ទោះបីនាងស្ថិតក្នុងស្ថានភាពបែបណា ជួបបញ្ហាលំបាក ឬស្នេហាប្រែប្រួលមិនដូចមុន ក៏មិនចាកចេញពីមនុស្សខ្លួនស្រលាញ់ដែរ។
៥- មានមោទកភាពដែលមានយើងជាមិត្តស្រី
ពេលស្នេហាពិតកើតឡើងចំពោះប្រុសៗ អ្វីទាំងអស់មានលើខ្ល្ននស្រីគេស្រលាញ់ គឺជារឿងរីករាយ និងមានមោទនភាព ចំពោះមនុស្សស្រីខ្លួនស្រលាញ់ ដោយមិនខ្លាចបង្ហាញឲ្យមនុស្សគ្រប់គ្នាដឹង។ ទាំងនេះ ជាអាកប្បកិរិយាស្វ័យប្រវត្តិ នឹងស្តែងចេញគ្រប់ពេល បើប្រុសៗស្រលាញ់មនុស្សស្រីម្នាក់ណាពិតប្រាដក។
អត្ថបទពាក់ព័ន្ធ៖
៦- ពុះពារគ្រប់យ៉ាង និងគោរពឲ្យតម្លៃខាងស្រី
បើប្រុសៗស្រលាញ់យើងពិត គេនឹងព្យាយាមអស់ពីចិត្ត ពីថ្លើម តាមរយៈទង្វើប្រចាំថ្ងៃដើម្បីយើង ជាពិសេសទំហំនៃការលះបង់សម្រាប់ស្រីគេស្រលាញ់ នឹងស្តែងឡើងគ្រប់ពេល តាមរយៈការយកចិត្តទុកដាក់ សូម្បីតែសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួននាង។