backup og meta

ធ្លាប់ឆ្ងល់អត់ ហេតុអីប្រុសៗឃើញស្រីស្អាត ចេះតែតាមសម្លឹង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 19, 2021

    ធ្លាប់ឆ្ងល់អត់ ហេតុអីប្រុសៗឃើញស្រីស្អាត ចេះតែតាមសម្លឹង?

    ​ដឹង​​​​ស្ទើរ​​តែ​គ្រប់​គ្នា​​ហើយ​​ថា រឿង​ខូច​ខិល​ ប្រាកដ​ជា​​គិត​​​​​​សំដៅលើ​មនុស្ស​ប្រុស​​​ ពិសេស​នោះ​គឺ​រឿង​ស្រី​ស្អាត។ ​បើ​ទោះ​ជា​​សុភាព​​បុរស​​យ៉ាង​ណា​ក៏​ដោយ ឱ្យ​តែ​ឃើញ​​ស្រី​ស្អាត ហោច​ណាស់​ក៏​លួច​ដៀង​ភ្នែក​មើល​​​បាន​បន្តិច​ដែរ។ ហេតុ​អ្វី​បាន​ជា​ដូច​នេះ? ហេតុ​អ្វី​មនុស្ស​​ប្រុស​ចាប់​អារម្មណ៍​លើ​ស្រីស្អាត​ៗ?

    ១. ភាព​ប្លែក​​គ្នា​ (ភេទ)

    ភាពប្លែកគ្នាជា​ចំណុច​មួយ​​សំខាន់​បំផុត​នៃ​ភាព​ទាក់​ទាញ ដោយ​ភាសា​បច្ចេក​ទេស​គេ​ហៅ​ថា ច្បាប់​ទំនាញ ពោល​គឺ​ ​​ភាព​ខុស​ប្លែក​គ្នា​កាន់​តែ​ខ្លាំង (ភេទ​ប្រុស និង​ស្រី​ ដាច់​ស្រឡះ​​ពី​គ្នា​ខ្លាំង) នោះ​​​​ធ្វើ​ឱ្យ​អារម្មណ៍​​ទាក់​ទាញ​​កាន់​តែ​ខិត​ចូល​ខ្លាំង​ដែរ។ ភាព​ខុស​​ប្លែក​គ្នា​នោះ​ គឺ​សំដៅ​ទៅ​លើ​លក្ខណៈ​ភេទ ​ឧទាហរណ៍​ មនុស្ស​ស្រី​​មាន​សក់​វែង មាន​​សាច់​ដើម​ទ្រូង​ក្លំ ជើង​ស​ស្រឡូន សំឡេង​ស្រួយ​ ដែល​ភាព​ផ្ទុយ​ភេទ​នេះ​គឺ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​ប្រុស​ៗ។ ​ទំនាញ​នេះ ក៏​ដូច​គ្នា​ដែរ ទៅ​លើ​មនុស្ស​ស្រី ឧទាហរណ៍ បើ​មនុស្ស​ប្រុស មាន​រាង​សង្ហា កាយ​វិការ​​ម៉ឺង​ម៉ាត់​សម​ជា​បុរស​នោះ ទោះ​មិន​មែន​ជា​ដៃ​គូ​ ក៏​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្រី​ដែរ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ​២. រូប​រាង​កាយ

    រូប​រាង​កាយ​ រឹត​ជា​ចំណុច​សំខាន់​នៃ​ភាព​ទាក់​ទាញ។ ផ្អែក​តាម​ការ​សិក្សា​វិទ្យាសាស្រ្ត​​បាន​លើក​​បង្ហាញ​ថា មនុស្ស​ប្រុស​ភាគ​ច្រើន​បំផុត ត្រូវ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​លើ​​រូប​រាង​កាយ​មនុស្ស​ស្រី។ កាល​ណា​រូប​រាង​មនុស្ស​​ស្រី​ស្លីម​ស្អាត នៅ​ក្នុង​គោល​គំនិត​របស់​ពួក​គេ គឺ​​នារី​នោះ​មាន​សុខភាព និង​ទម្លាប់​ល្អ​ក្នុង​ការ​រស់​នៅ ហើយ​ចំណុច​​​រឹត​តែ​ពិសេស​នោះ​ ​គឺ​​ភាព​សិចស៊ី​ផ្នែក​ចង្កេះ ត្រគាក និង​ដើម​ទ្រូង ជា​ភាព​ទាក់​ទាញ​​​ដែល​មនុស្ស​ប្រុស​ជា​ច្រើន​ប្រាថ្នា​ចង់​បាន។

    ហាត់ប្រាណ

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣. ភាព​ស្រស់​ស្រាយ​

    ចំណុច​​សំខាន់​មួយ​ផ្នែក​ទៀត​ដែល​មិន​អាច​ខ្វះ​បាន​ និង​ទាក់​ទាញ​មនុស្ស​ប្រុស​​ខ្លាំង​នោះ​​គឺ ភាព​ស្រស់​ស្រាយ។ ការ​សិក្សា​​វិទ្យាសាស្រ្ត​​ក៏​បាន​បង្ហាញ​ដែរ​ថា មនុស្ស​​ស្រី​ដែល​មាន​ភាព​វៃ​ឆ្លាត ងក់​ងរ ចូល​ចិត្ត​ចំអន់​ញ៉េះ​ញ៉ោះ​​លេង​សើច បង្ក​​ឱ្យ​មាន​បរិយាកាស​​​រីក​រាយ​ ស្រស់​ស្រាយ ជា​​ចំណុច​ទាក់​ទាញ​មួយ​ដែល​​​ឆក់​ឱ្យ​បេះ​ដូង​មនុស្ស​ប្រុស​ទន់​ជ្រាយ​បាន​។

    ដោយ​ឡែក​សម្រាប់​នារី​ៗ​វិញ ចំណុច​ដែល​មនុស្ស​ប្រុស​​មាន ហើយ​​ទទួល​បាន​ចំណាប់​អារម្មណ៍​​ខ្លាំង​គឺ​មាន​ប្រហាក់​ប្រហែល​​ ដូច​ជា​ភាព​វៃ​ឆ្លាត ការ​យល់​អារម្មណ៍​ប្រែ​ប្រួល​លឿន​​តាម​ធម្មជាតិ​របស់​នាង ភាព​លេច​ធ្លោ រូប​រាង​ស្អាត​​ ជាដើម​។ ទោះ​ជា​យ៉ាង​ណា ផ្អែក​តាម​ការ​សិក្សា​​ជា​លក្ខណៈ​វិទ្យាសាស្រ្ត ចំណុច​ទាំង​នេះ ជា​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​ក្នុង​រយៈ​ពេល​ខ្លី ឬ​ដំបូង​ៗ​តែ​ប៉ុណ្ណោះ​ ដែល​មាន​ន័យ​ថា សម្រាប់​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជ្រើស​យក​បុគ្គល បុរស ឬ​ស្រ្តីណា​​ម្នាក់​នោះ​ជា​ដៃ​គូ​ជីវិត (រយៈ​ពេល​វែង) គឺ​​អាស្រ័យ​លើ​​លក្ខខណ្ឌ ចំណូល​ចិត្ត និង​​អារម្មណ៍​​ប្លែក​ផ្សេង​ៗ​ទៀត​របស់​បុគ្គល​ដែល​ជា​អ្នក​ជ្រើស​រើស​៕ ​​​​​​

    អត្ថបទ​ពាក់​ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Apr 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម