backup og meta

ក្លិន​ផ្កា​ម្លិះ​​ ធ្វើឲ្យ​អារម្មណ៍​ស្ងប់ អាច​បង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

ក្លិន​ផ្កា​ម្លិះ​​ ធ្វើឲ្យ​អារម្មណ៍​ស្ងប់ អាច​បង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

រុក្ខ​ជាតិ​ច្រើន​មុខ ​​គឺ​ជា​ប្រភព​​នៃ​ការ​បង្កើន​អុកស៊ីហ្សែន​​នៅ​ក្នុង​បន្ទប់​ និង​បង្កើន​គុណភាព​ខ្យល់​។ ក្រៅ​ពី​នេះ​​រុក្ខ​ជាតិ​ ក៏​ផ្តល់​ប្រយោជន៍​ជួយ​ឲ្យ​អារម្មណ៍​​បាន​​ល្អ​ប្រសើរ​ បំបាត់​ភាព​អន្ទះ​អន្ទែង​ ដំណើរ បាក់​ទឹក​ចិត្ត​ និង​បង្ការ​​ភាព​ជ្រួល​ច្របល់​​​។

ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​ប្រទេស​អាល្លឺម៉ង់​​ បាន​រក​ឃើញ​​ទំនាក់​ទំនង​ផ្ទាល់​រវាង​​​​ភាព​ស្ត្រេស​ និង​​កម្រិត​អុកស៊ីហ្សែន​​ ​បង្ហាញពីកម្រិត​ពុល​​នៅ​ក្នុង​ខ្យល់ ​​អាច​បង្ក​ឲ្យ​មនុស្ស​កើត​ភាព​អន្ទះអន្ទែង​ និង​ស្ត្រេស​។ ដូច​នេះ​ អ្នក​អាច​​ធ្វើ​​ឲ្យ​អារម្មណ៍​អ្នក​បាន​ប្រសើរ​ និង​រំដោះ​ចេញ​ពី​ភាព​ស្ត្រេស​ និង​អន្ទះ​សារ​បាន​។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ បាន​​សិក្សា​​ទៅ​លើ​សត្វ​កណ្តុរ​ ដោយឃើញ​ថា ​ក្លិន​​ផ្កា​ម្លិះ ឬ​ប្រេង​ផ្កា​ម្លិះ​ អាច​ធ្វើ​ឲ្យ​ពួក​វា​​ស្ងប់​ និង​សម្ងំ​ស្ងៀម​​។ តាម​រយៈ​ការ​ស្កេន​​ខួរ​ក្បាល​កណ្តុរ​ បង្ហាញ​ថា ក្លិន​​ផ្កា​ម្លិះ​ បាន​ជំរុញ​​​ប្រសិទ្ធិ​ភាព​នៃ​ធាតុ​គីមី​ម្យ៉ាង ​ហៅ​ថា GABA លើ​កោសិកា​ប្រសាទ ហើយ​​វា​បាន​បំបាត់​ភាព​ច្រាស​ច្រាល​ និង​ជំរុញឲ្យ​អារម្មណ៍​ស្ងប់​ស្ងាត់​។

លោក​សាស្រ្តាចារ្យ​ Hanns Hatt មក​ពី​សាកលវិទ្យាល័យ​ Ruhr ក្រុង​ Bochum ប្រទេស​អាល្លឺម៉ង់​​​ បាន​ឲ្យ​ដឹង​ថា​៖ “ពួក​យើង​បាន​រក​ឃើញ​​​​ថ្មី​នូវ​អ្វី​ដែល​ជួយ​ជម្រុញ​​​ឲ្យ​មាន​​​សារធាតុ​ GABA ក្នុង​ខួរ​ក្បាល​​តាម​រយៈ​​​ប្រព័ន្ធ​​ដង្ហើម។ ហើយ​អ្វី​ដែល​រក​ឃើញ​នេះ​អាច​អនុវត្ត​បាន​លើ​ភាព​​​អន្ទះ​អន្ទែង ច្រាស​ច្រាល និង​​អារម្មណ៍​មិន​ស្ងប់​ ក៏​ដូច​ជា​​​​​ជំនួយ​ដល់​ការ​គេង​ផង​ដែរ​’។ សាស្រ្តាចារ្យ​ដែល​​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ខាង​លើ ក៏​បញ្ជាក់​ថា​ ​ផ្កា​ម្លិះ​ ជួយ​ឲ្យ​ខួរ​ក្បាល​​​បង្កើន​សារធាតុ ​GABA​​ ដល់​ទៅ ​៥​ដង​ ពោល​គឺ​មាន​ប្រសិទ្ធិ​ភាព​​ជាង​ថ្នាំ​គ្រាប់​ងងុយ​គេង និង​ថ្នាំ​បំបាត់​ភាព​តាន​តឹង​ទៅ​ទៀត។

អត្ថបទ​ពាក់​ព័ន្ធ៖

ដោយ​ឡែក​ការ​ស្រាវ​ជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ​ Wheeling Jesuit សហរដ្ឋអាមេរិក​​វិញ​​ ក៏​បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នានេះ​​ដែរ ដោយ​​ការ​ពិសោធន៍​​​ ធ្វើទៅលើ​ក្រុម​​មនុស្ស​គេង​ក្នុង​បន្ទប់​មាន​ក្លិន​​ម្លិះ​។ លទ្ធផល​ទទួល​បាន ក្លិន​ផ្កា​ម្លិះ​បាន​ជួយឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ គេង​យ៉ាង​ស្កប់​ស្កល់​​ និង​កាត់​បន្ថយ​​ការរើ ​ឬ​ប្រែ​ខ្លួន ​(រសាប់​រសល់)​ នៅ​ពេល​គេង​ទៀត​ផង​។ ​​​

តាម​រយៈ​ការ​សិក្សា​នេះ លោក​បណ្ឌិត​ Bryan Raudenbush ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ អះអាង​​ថា៖ “ក្លិន​ផ្កា​ម្លិះ​ពិត​ជា​​​ល្អ​មែន​ទែន វា​បង្កើន​គុណភាព​ដំណេក បំបាត់​ភាព​នឿយ​ហត់ ​ពិសេស​​នៅ​ម៉ោង​ថ្ងៃ​ត្រង់​ វា​ក៏​បាន​​ជួយ​ឲ្យ​សិស្ស​​ផ្តោត​លើ​ការ​សិក្សា​​បាន​យ៉ាង​ល្អ​ផង​ដែរ​ “៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Keep Jasmine Plant in Your Room. It Reduces Anxiety, Panic Attacks and Depression

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

Sunflower Oil (ប្រេងផ្កា​ឈូក​រ័ត្ន)

Jasmine ​(ផ្កា​ម្លិះ)


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម