ក្រោយបំពេញការងារហត់ពេញមួយថ្ងៃ ស្រាប់តែមកដល់ផ្ទះ អស់អារម្មណ៍អាលីង រញ៉េរញ៉ៃ ចានឆ្នាំង ខោអាវកខ្វក់ ពាសពេញផ្ទះ កុំថាឡើយចង់អង្គុយលេង សូម្បីតែគេងក៏គ្មានអារម្មណ៍ដែរ មិនអ៊ីចឹង? ហេតុនេះហើយ ទើបអ្នកជំនាញលើកឡើងថា ផ្ទះ និងបន្ទប់គេង គឺកន្លែងសម្រួលអារម្មណ៍ល្អបំផុត ត្រូវតែមានរបៀបរៀបរយ ដើម្បីបង្កើនបរិយាកាសស្រស់ថ្លា ខណៈចំណុចសំខាន់ទាំង ៤ ចាំបាច់ត្រូវមានគឺ៖
១- រៀបចំឲ្យមានពន្លឺត្រឹមត្រូវ
ពន្លឺព្រះអាទិត្យបែបធម្មជាតិ ជួយឲ្យរាងកាយផលិត វីតាមីន D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូនភាពរីករាយ) និងមេឡាតូនីន និងអាចបង្កើនផលិតភាពក្នុងការងារបានល្អ គួរតែមានគ្រប់គ្រាន់ នៅក្នុងបរិយាកាសក្នុងផ្ទះ។ ពន្លឺល្មមៗត្រឹមត្រូវ សំដៅលើពន្លឺគ្រប់គ្រាន់ មិនចាំងខ្លាំង និងមិនខ្សោយពេក ។ ដោយពន្លឺល្មម ជួយឲ្យរាងកាយ ផលិតអ័រម៉ូនខាងលើ នាំឲ្យយើងទទួលបានភាពស្ងប់សុខ និងស្រស់ស្រាយឡើងវិញ។
២. ជញ្ជាំងមាំ មិនឮសំឡេងរំខាន
អ្នកជំនាញជាច្រើន លើកឡើងថា នៅពេលរាងកាយព័ទ្ធជុំវិញទៅដោយបរិយាកាស កក់ក្តៅ មិនសូវឮសំឡេងរំខានពីខាងក្រៅ នាំឲ្យរាងកាយអាចសម្រាកបានសុខស្រួល។ ពិសេសជាងនេះ អ្នកជំនាញលើកឡើងថា សម្រាប់ការតុបតែងបន្ទប់ គួរតែចេះជ្រើសយកពណ៌លើជញ្ជាំង មានសភាពភ្លឺ មិនស្រអាប់ ហើយរើសយកពណ៌តែមួយ ឬពីរ មករចនាបន្ទប់ អាចជួយឲ្យអារម្មណ៍ស្ងប់ បាត់អស់ភាពនឿយហត់ពេញមួយថ្ងៃ។
៣- ក្លិនក្នុងបន្ទប់
ការសិក្សាបានបង្ហាញថា ក្លិនឡាវែនឌើ (Lavender) ជាក្លិនមួយ នាំអារម្មណ៍ឲ្យបានស្ងប់ តែអ្នកជំនាញចិត្តសាស្រ្ត ណែនាំថា ការជ្រើសយកក្លិនណាមួយដាក់ក្នុងបន្ទប់ ឬផ្ទះ ត្រូវតែសក្តិសមនឹងអារម្មណ៍យើង និយាយឲ្យចំ យើងចូលចិត្តក្លិនអី ប្រើក្លិននោះទៅ អាចជួយរំឮកយើងនូវអនុស្សាវរីយល្អៗ វិស្សមកាលសប្បាយៗ ដែលជាវិធីសាស្ត្រសម្រួលអារម្មណ៍យ៉ាងមានប្រសិទ្ធិភាព។
អត្ថបទពាក់ព័ន្ធ៖
- ហាត់ប្រាណជាមួយធម្មជាតិ អារម្មណ៍កាន់តែស្រស់ស្រាយ សុខភាពកាន់តែល្អ
- តិចនិកជួយប្រមូលអារម្មណ៍បានមូល លែងឈឺក្បាល និងស្ត្រេសទៀត!
៤- បន្ទប់មានសណ្តាប់ធ្នាប់ល្អ