backup og meta

ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

មានយុវវ័យមិនតិចទេ ដែលទទួលសម្ពាធច្រើនពីការរស់នៅក្នុងសង្គមសព្វថ្ងៃ មិនថាជាបញ្ហាគ្រួសារ សិក្សា ឬពីការងារទេ។ ហេតុនេះហើយ ទើបក្មេងៗទាំងនោះ ងាយប្រឈមនឹងការស្រ្តេស ស្មុគស្មាញក្នុងជីវិត ឬខ្លះអាចឈានរហូតដល់កើតជាជំងឺផ្លូវចិត្ត។ ភាគច្រើន ដើម្បីដោះស្រាយអារម្មណ៍ស្មុគស្មាញដែលកំពុងជួបប្រទះ យុវវ័យបែរជារកដំណោះស្រាយបំបាត់ទុក្ខក្នុងចិត្តបានស្រួល ប៉ុន្តែអាចបំផ្លាញសុខភាពទៅវិញ។

១. ផឹកគ្រឿងស្រវឹង

យើងត្រូវដោះស្រាយជាមួយអារម្មណ៍សោកសៅដោយការប្រឈមមុខនឹងវា រួចបោះបង់រាល់អារម្មណ៍សោកសៅចោល ចាប់ផ្ដើមជីវិតថ្មី មិនមែនយកស្រាមកជំនួសបន្លប់អារម្មណ៍វិញទេ។ ស្រាមិនត្រឹមតែមិនជួយដល់បញ្ហាផ្លូវចិត្តយើងទេ វាក៏ប៉ះពាល់ដល់រាងកាយ បើយើងផឹកច្រើនហួសកំណត់ដូច ក្រិនថ្លើម ប៉ះពាល់ខួរក្បាល ឬក្លាយជាប្រមឹកក៏ថាបាន។

២. ជក់បារី ឬប្រើគ្រឿងញៀន

ទោះអារម្មណ៍ធ្លាក់ដល់សូន្យយ៉ាងណាក៏ដោយ ឬដើម្បីចង់សប្បាយយ៉ាងណាក៏មិនត្រូវប៉ះពាល់នឹងរបស់អស់នោះដែរ។ ត្បិតតែបារីជក់ហើយអាចបន្ធូរអារម្មណ៍តាមផ្សែងបាន តែវានឹងប៉ះពាល់ដល់សុខភាពច្រើនណាស់ទាំងខ្លួនផ្ទាល់ និងអ្នកក្បែរខ្លួន ប៉ះពាល់សួត បង្កជាមហារីក កើតជំងឺបេះដូង។ល។ ហើយគ្រឿងញៀននេះមួយ គឺប៉ះពាល់ដល់សុខភាព ដូចប្រព័ន្ធប្រសាទ បេះដូង សួត និងខូចអនាគតទាំងក្មេងទៀតផង។

៣. ញ៉ាំអាហារមិនល្អ (អាហារកញ្ចប់ ឬ fast food)

ប្រសិនបើយើងចង់ដោះស្រាយបញ្ហាមិនស្រួលអារម្មណ៍ យើងគួរញ៉ាំអាហារណាដែលជួយធ្វើឲ្យអារម្មណ៍ល្អ សម្បូរជីវជាតិជួយដល់សុខភាព ដួចបន្លែ ផ្លែឈើស្រស់ សាច់ ត្រីជាដើម។ ធម្មតា បន្លែ ផ្លែឈើស្រស់ផ្ដល់ជីវជាតិដល់រាងកាយយើង អាចជួយផ្ដល់អារម្មណ៍ស្រស់ថ្លា និងជួយសុខភាពល្អ។ អាហារដែលសម្បូរខ្លាញ់ ឬអាហារកញ្ចប់សុទ្ធតែមិនជួយអីយើងបានទេ ថែមទាំងប៉ះពាល់ដល់សុខភាពបានទៀតដោយយើងអាច លើសជាតិខ្លាញ់ កើតជំងឺធាត់ ឬទឹកនោមផ្អែម-ប្រៃជាដើម។

តាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញវិកលវិទ្យាបានបកស្រាយឲ្យដឹងថា វិធីសាស្ត្រក្នុងការទប់ទល់នឹងភាពតានតឹង គឺមានច្រើនតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗដូចជា ការលំហាត់ប្រាណ ដើរលេង ស្ដាប់បទចម្រៀង ជួបជុំមិត្តភក្ដិ។ ក្នុងចំណោមវិធីទាំងនេះគឺមួយណាក៏ល្អដែរ ឲ្យតែមានប្រសិទ្ធភាពក្នុងការជួយបុគ្គលនោះមានអារម្មណ៍ល្អប្រសើរឡើងវិញ។ ប៉ុន្តែ ប្រសិនបើ បុគ្គលដែលកំពុងតែពោរពេញទៅដោយភាពតានតឹង ស្ត្រេសនៅក្នុងខួរក្បាលច្រើន ហើយជ្រើសរើសយកការផឹកស្រា ជក់បារី ឬប្រើថ្នាំញៀនដើម្បីឲ្យសប្បាយ បំបាត់ភាពធុញថប់គឺមិនមែនជាមធ្យោបាយល្អទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម