ឆាប់ហត់ ល្ហិតល្ហៃ ធ្វើអីតិចចាប់អស់កម្លាំង ពិសេសដកដង្ហើមមិនដល់គ្នា តើមានដឹងមូលហេតុអីឲ្យប្រាកដអត់? គ្នាយើងបើមានសញ្ញាទាំងនេះ អាចនឹងកើតជំងឺហឺតហើយ ប៉ុន្តែចង់ដឹងច្បាស់ ត្រូវតែធ្វើតេស្ត ហើយដឹងគេធ្វើតេស្តបែបណាអត់? បើចង់ដឹង អត្ថបទ “Hello គ្រូពេទ្យ” មួយនេះអាចជួយបាន។
១-#អ្វីជាឧបករណ៍PEFR?
PEFR មកពីពាក្យ Peak Expiratory Flow Rate គឺជាវិធីធ្វើតេស្តរកជំងឺហឺត តាមរយៈឧបករណ៍តូចមួយកាន់នឹងដៃដើម្បីត្រួតពិនិត្យសមត្ថភាពដកដង្ហើមចេញរបស់យើង ដើម្បីវាស់ស្ទង់លំហូរខ្យល់ចេញតាមទងសួត និងសន្និដ្ឋានពីករណីស្ទះផ្លូវដង្ហើម។
២-#មុខងាររបស់PEFR
មានគ្លីនិកជាច្រើន បានវាយតម្លៃលើវិធីឧបករណ៍តេស្តមួយនេះ ពិតជាមានប្រយោជន៍ខ្លាំង ពិសេសករណីវាស់ស្ទង់កម្រិតស្ទះដង្ហើមរបស់ក្មេងៗដោយសារជំងឺហឺតបានល្អ នាំឲ្យវិធីសាស្ត្រនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ។ ឧបករណ៍ PEFR ផ្តល់ភាពងាយស្រួលកំណត់អត្រាលំហូរ និងល្បឿនខ្យល់ចេញពីទងសួត ពិសេសឧបករណ៍នេះ មានតម្លៃទាប ងាយប្រើប្រាស់ទៀតផង។ យ៉ាងណា គុណវិបត្តិរបស់ឧបករណ៍ PEFR គឺពឹងផ្អែកទាំងស្រុងលើការដកដង្ហើមចេញ និងមិនអាចធ្វើតេស្តលើបេប៊ីបានទេ។
លើសពីនេះ PEFR មានមុខងារវាស់ស្ទង់ផ្លូវដង្ហើមទំហំធំ ឬមធ្យម ខណៈជំងឺហឺតភាគច្រើនកើតមានលើផ្លូវដង្ហើម ទំហំមធ្យម និងតូច។
៣-#មុខងារចម្បង
មុខងារចម្បងរបស់ PEFR មានដូចជា៖
– ព្រមានពីការចាប់ផ្ដើមរបស់ជំងឺ
– បង្ហាញពីភាពធ្ងន់ធ្ងរនៃជំងឺ
– ដឹងពីស្ថានភាពជំងឺ
– ពេលទៅបន្ទប់សង្គ្រោះបន្ទាន់
– ឆ្លើយតបទៅនឹងថ្នាំ អំឡុងពេលមានជំងឺហឺត
– ជួយអ្នកជ្រើសរើសផែនការសកម្មភាពត្រឹមត្រូវ
– បង្ហាញពីពេលវេលាដើម្បីប្រើប្រាស់ថ្នាំឲ្យបានត្រូវត្រឹម
– ផ្ដល់ជម្រើសសម្រាប់ការប្រើថ្នាំទាំងស្រ្ពាយ ឬថ្នាំគ្រាប់ ដោយសារការប្រើថ្នាំមុនពេលជំងឺហឺតកើតឡើង ផលប្រយោជន៍ច្រើន ជួយបង្ការ និងខ្ជឹបផ្លូវដង្ហើមឆាប់រហ័ស មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ បើទោះជាស្ថានភាពជំងឺហឺតធ្ងន់ធ្ងរក៏ដោយ។
៤-#ការវាយតម្លៃអាចទទួលយកបាន
ការវាយតម្លៃពីឧបករណ៍ PEFR អាស្រ័យលើអាយុ និងកម្ពស់ក្មេង ក៏ដូចជាស្ថានភាពធ្ងន់ធ្ងររបស់ជំងឺលើក្មេង។ ហើយលទ្ធផលគឺបង្ហាញជាភាគរយនៃការព្យាករណ៍ ដូចជា៖
– ជំងឺតូចតាចនៅពេលធ្វើតេស្ត PEFR អាចព្យាករណ៍បង្ហាញ ៨០ភាគរយ
– ស្ថានភាពជំងឺមធ្យម ៥០-៨០ ភាគរយ
– ស្ថានភាពជំងឺធ្ងន់ធ្ងរតិចជាង ៥០ភាគរយ
– បើស្ថិតនៅក្រោមអប្បរមា ៥០ភាគរយ ចាត់ទុកយកជាការបាន។
ឧបករណ៍តេស្តផ្លូវដង្ហើមល្អបំផុត គឺអាចជួយកំណត់សញ្ញាផ្លាស់ប្ដូរនៃជំងឺហឺត និងស្នើចាត់វិធានការវាស់ស្ទង់សមស្របមួយ។ ឧ. បើសិនអត្រាវាយតម្លៃក្រោម ៨០ភាគរយ អ្វីយើងត្រូវធ្វើមានដូចជា៖
– អនុវត្តតាមផែនការព្យាបាលជំងឺហឺត
– ពិនិត្យផ្លូវដង្ហើមចំណុចខ្ពស់បំផុត ជាញឹកញាប់មានអំឡុងពេលថ្ងៃ
– ស្វែងរកជំនួយបន្ទាន់ មុននឹងមានរោគសញ្ញាកាន់តែអាក្រក់
៥-#ពេលណាប្រើប្រាស់ឧបរណ៍វាស់ផ្លូវដង្ហើម?
បន្ទាប់ពីជំងឺហឺតដែលរើឡើង៖
– វាស់ជាប្រចាំរាល់ព្រឹក មុនពេលប្រើថ្នាំហឺត
– អាចសម្គាល់ប្រតិកម្មខ្យល់ដំបូង ដើម្បីដឹងថាជំងឺហឺតត្រូវបានគ្រប់គ្រងយ៉ាងល្អឬអត់
– អាចជួយកំណត់ភាពប្រសើរឡើងសុខភាពកុមារពេលលូតលាស់កាន់តែធំទៅ
អំឡុងពេលជំងឺហឺតរើឡើង៖
– វាស់ស្ទង់ ក្រោយពេលប្រើថ្នាំហឺត
– ជួយកំណត់ប្រសិទ្ធភាពថ្នាំប្រឆាំងជំងឺផ្លូវចិត្តរយៈពេលខ្លី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]