backup og meta

ធ្លាប់ត្រូវជំងឺហឺតធ្វើទុក្ខធ្ងន់​ធ្ងរ​​ភ្លាម​ៗអត់? នេះវិធីដោះស្រាយ

ធ្លាប់ត្រូវជំងឺហឺតធ្វើទុក្ខធ្ងន់​ធ្ងរ​​ភ្លាម​ៗអត់? នេះវិធីដោះស្រាយ

ធ្វើ​ទុក្ខ​ម្តង​ៗ​ពិតជា​ពិបាក​ណាស់​មិន​អ៊ី​ចឹង បើ​មិន​កើត​ហឺត​ ម៉េច​ដឹង​ថា​វេទនា​ប៉ុណ្ណា? ហឺត​អាច​បង្ក​ជា​បញ្ហា​ធ្ងន់​ភ្លាមៗ ហើយ​ដើម្បី​ចៀសឆ្ងាយ​ពី​រឿង​អាក្រក់​ទាំង​នេះ ឬ​មិន​ចង់​កើត​ជំងឺ​ហឺត “Hello គ្រូពេទ្យ’ មាន​វិធី​សាស្ត្រ​ពិសេសៗ​មួយ​ចំនួន​ចង់​ប្រាប់។

១- ប្រើថ្នាំតាមវេជ្ជបញ្ជា

ចង់​ជា ចង់​គ្រាន់​បើ ធ្វើ​តាម​ពេទ្យ​ទៅ មិន​ខុស​ទេ។ ជា​ធម្មតា គ្នា​យើង​មាន​ជំងឺ​មិន​ប្រាកដ​ថា បាន​ប្រើ​ប្រាស់​ថ្នាំ​តាម​គ្រូ​ពេទ្យ​ប្រាប់​ទេ។ នេះ​អាច​មក​ពី​វេជ្ជ​បញ្ជា​មាន​ភាព​ស្មុគ​ស្មាញ​ពេក​ រយៈពេល​ព្យាបាល​កាន់​តែ​យូរ ធ្វើ​ឲ្យ​ការ​ចំ​ណាយ​កាន់​តែ​ច្រើន​ ឬ​ពិបាក​ចាំ​ពេល​វេលា​ប្រើ​ប្រាស់​ថ្នាំ​ជាដើម។ ទាក់​ទង ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា គឺ​សំ​ខាន់​ណាស់​ដើម្បី​ព្យាបាល​ជំងឺ​ហឺត។ ថ្នាំ​អាច​ជួយ​យើង​ជំងឺ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ និង​ការ​ពារ​មិន​ឲ្យ​ប្រែ​កាន់​តែ​ធ្ងន់ធ្ងរ។ ករណី​ខ្លះ​យើង​អាច​ឈប់​លេប​ថ្នាំ​ដោយ​គិត​ថា​​​បាន​ធូរ​ស្រាល​ជាង​មុន។ យ៉ាងណា​ គ្នាយើង​អាច​នឹង​កើត​ជំងឺ​នេះគ្រប់​ពេល​ ទោះ​​មិន​ធ្លាប់​កើត​ពី​មុន​ក៏​ដោយ។

២- ហាត់ប្រាណឲ្យទៀងទាត់

ហាត់ប្រាណ​ទៀង​ទាត់ ជួយ​សុខភាព​យើង​បាន​ច្រើន​ណាស់ ទោះ​មាន ឬ​គ្មាន​ជំងឺ​ក្នុង​ខ្លួន​ក៏​ដោយ។ ចំពោះ​គ្នា​យើង​កើត​ហឺត នៅ​តែ​អាច​ហាត់​បាន​ធម្មតា គ្រាន់​តែ​ត្រូវ​រើស​ការ​ហាត់​កុំ​សម​ស្រប។ ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​ពង្រឹង​ដល់​បេះ​ដូង និង​សួត។ ដោយ​សារ​តែ​ជំងឺ​ហឺត​ជា​បញ្ហា​របស់​ផ្លូវ​ដង្ហើម​ ដូច្នេះ​យើង​អាច​កាត់​បន្ថយ​រោគ​សញ្ញា​ និង​គ្រប់គ្រង​ជំងឺ​ហឺត​ដូច​គ្នា។ ពិត​ណាស់​ គ្រូ​ពេទ្យ​​តម្រូវ​ឲ្យ​យើង​ធ្វើ​លំ​ហាត់​ប្រាណ​ជាក់​លាក់​ខ្លះ​ដើម្បី​ជួយ​ដល់​ជំងឺ​ហឺត។ ហេតុ​នេះ ត្រូវ​​​ចាំ​ និង​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ។ ប្រសិន​បើ​យើង​ធ្វើ​លំ​ហាត់​ប្រាណ​ក្នុង​សីតុណ្ហភាព​ត្រជាក់ ត្រូវ​ប្រាកដ​ថា​​​បាន​ពាក់​ម៉ាស​ដើម្បី​រក្សា​កម្ដៅ​ខ្យល់​ដង្ហើម។

ជំងឺហឺត

៣- រក្សាទម្ងន់ឲ្យសមស្រប

ការ​ឡើង​លើស​ទម្ងន់​ ឬ​ធាត់​ អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​កាន់​តែ​ពិបាក និង​កាត់​បន្ថយ​សមត្ថភាព​គ្រប់​គ្រង​ជំងឺ​ថែម​ទៀត។ គ្នា​យើង​មាន​សន្ទស្សន៍​នៃ​ទម្ងន់ BMI ធំ​ជាង​ ឬ​ស្មើ​ ៣០​ (កម្រិត​ធម្មតា ១៨,៥-២៤,៩) មាន​ឱកាស​កើត​ជំងឺ​ហឺត​កាន់​តែ​ខ្ពស់។ លើស​ទម្ងន់​ហួស​ប្រមាណ​នៅ​ជុំវិញ​ទ្រូង​ និងពោះ​ អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សួត ធ្វើ​ឲ្យ​​​ពិបាក​ដក​ដង្ហើម។ លើស​ពី​នេះ​ទៅ​ ជាលិកា​ខ្លាញ់​អាច​បង្កើត​សារ​ធាតុ​រលាក​ប៉ះ​ពាល់​ដល់​ជំងឺ​ហឺត។ គ្នា​យើង​មាន​ទម្ងន់​ច្រើន​ និង​មាន​ជំងឺ​ហឺត និង​សុខភាព​ផ្សេង​ទៀត ដែល​សុទ្ធ​សឹងអាច​ប៉ះ​ពាល់​ដល់​ជំងឺ ​ហឺត ដូច​ជា​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ និង​គេង​អត់​ដក​ដង្ហើម។

៤- នៅឆ្ងាយពីផ្សែង

កើត​ជំងឺ​ហឺត​ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី​ ទៀន​ ភ្លើង​ កាំ​ជ្រួច​ ឬ​គ្រឿង​ក្រអូប​ ដែល​សុទ្ធ​តែ​អាច​ជំរុញ​ឲ្យ​កើត​ជំងឺ​ហឺត​បាន។ ផ្សែង​បារី​អាច​ធ្វើ​ឲ្យ​​​កើត​ជំងឺ​ធ្ងន់​ធ្ងរ​ដូច​ជា​ មហារីក​សួត​ ជំងឺ​មហារីក​បំពង់​ខ្យល់​ បញ្ហា​បេះ​ដូង លើស​សម្ពាធ​ឈាម និង​បញ្ហា​ស្បែក។

ប្រសិន​បើ​អ្នក​កើត​ជំងឺ​ហឺត​​​ជក់​បារី អ្នក​គួរ​តែ​បញ្ឈប់​ការ​ជក់​បារី​នៅ​ពេល​នេះ។​ ប្រសិន​បើ​មាន​អ្នក​ដទៃ​ជក់​បារី​ ហើយ​យើង​ស្រូប​ផ្សែង​បារី​នោះ​ យើង​ក៏​​អាច​កើត​ជំងឺ​ហឺត​ដែរ ជា​ពិសេស​តាម​ទី​សាធារណៈ ឬ​ពេល​ធ្វើ​ដំណើរ។

៥- ក្នុងផ្ទះមិនត្រូវមានវត្ថុប្រតិកម្មជាមួយឲ្យជំងឺហឺត

ផ្សិត​ ធូ​លី​ដី​ រោម​សត្វ​ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ហឺត​បាន។ បើ​មាន​សត្វ​ចិញ្ចឹម គួរ​តែ​យក​វា​ចេញ​ពី​ផ្ទះ ឬ​ទុក​វា​ឲ្យ​នៅ​ឆ្ងាយ​ពី​បន្ទប់​គេង ហើយ​សម្អាត​ទៀង​ទាត់។

ចំពោះ​ម៉ាស៊ីន​ត្រជាក់​វិញ​អាច​កាត់​បន្ថយ​ពី​ការ​ប៉ះពាល់​ធូលី​ដី​បាន។ ផ្សិត​អាច​មាន​នៅ​ក្នុង​បន្ទប់​ទឹក​ ផ្ទះ​បាយ​ ឬ​បន្ទប់។ លាង​សម្អាត​តំបន់​ទាំង​នេះ​ឲ្យ​បាន​ទៀង​ទាត់​ និង​ជួស​ជុល​កន្លែង​លេច​ទឹក​ ដោយ​ប្រើ​ម៉ាស់​ដើម្បី​បិទ​ច្រមុះ​ផង​ពេល​លាង​សម្អាត។

ហឺត ជា​ជំងឺ​រ៉ាំរ៉ៃ ហើយ​កើត​ពេញ​មួយ​ជីវិត។ ទម្លាប់​រស់​នៅស្អាត គឺ​ជា​វិធី​ការពារ ប្រសើរ​ជាង​ព្យាបាល។ ស្ថានភាព​ជំងឺ អាច​កាន់​តែ​​ធ្ងន់ធ្ងរ បើ​មិន​មាន​ការ​ថែទាំ ឬ​ព្យាបាល​ត្រឹមត្រូវ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Asthma. http://www.mayoclinic.org/diseases-conditions/asthma/basics/lifestyle-home-remedies/con-20026992. Accessed June 24, 2017.

Asthma attack. http://www.webmd.boots.com/asthma/guide/asthma-attack. Accessed June 24, 2017.

Asthma. https://medlineplus.gov/ency/article/000141.htm. Accessed June 24, 2017.

Asthma Prevention. http://www.webmd.com/asthma/guide/asthma-prevention#1. Accessed June 24, 2017.

Common Asthma Triggers. https://www.cdc.gov/asthma/triggers.html. Accessed June 24, 2017.

The Link between Asthma and Weight. http://www.lung.org/about-us/blog/2016/07/the-link-between-asthma-weight.html?referrer=https://www.google.com.vn/?referrer=http://www.lung.org/about-us/blog/2016/07/the-link-between-asthma-weight.html?referrer=http://www.lung.org/about-us/blog/2016/07/the-link-between-asthma-weight.html?referrer=https://www.google.com.vn/. Accessed June 24, 2017.

Asthma and Smoking. http://www.webmd.com/asthma/guide/asthma-smoking#1. Accessed June 24, 2017.

កំណែ​ប្រែបច្ចុប្បន្ន

26/05/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កុំលេងឆ្មាប្រយ័ត្នកើតហឺត! រោមឆ្មាពិតជាមូលហេតុនាំឲ្យកើតហឺតមែនទេ?

ក្មេងបៅទឹកដោះម្ដាយ មិនងាយកើតហឺតទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ May 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម