និយមន័យ
១- អ្វីទៅជាជំងឺហឺតដែលបង្កពីការហាត់ប្រាណ?
ជំងឺហឺតពេលហាត់ប្រាណជាជំងឺហឺតដែលជំរុញមកពីលំហាត់ប្រាណធ្ងន់ៗ និងយូរពេក ឬការធ្វើការបន្ថែមខ្លាំងពេក។ ភាគច្រើនអ្នកដែលកើតហឺតរ៉ាំរៃតែងចេញសញ្ញាហឺតពេលកំពុងហាត់ប្រាណ។ យ៉ាងណាមិញអ្នកដែលមិនមានជំងឺហឺតក៏អាចលេចចេញសញ្ញាទាំងនោះពេលហាត់ប្រាណដូចគ្នាដែរ។
២- តើវាកើតឡើងញឹកញាប់ប៉ុណ្នា?
សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីព័ត៌មានលម្អិត។
រោគសញ្ញា
៣- តើជំងឺហឺតពេលហាត់ប្រាណមានសញ្ញាអ្វីខ្លះ?
ជំងឺហឺតពេលហាត់ប្រាណនឹងបង្ហាញឡើងពេលកំពុងតែហាត់ប្រាណឬ ២ទៅ៣នាទីក្រោយហាត់ប្រាណដែលអាចមានរយៈពេលដល់ទៅ ៣០នាទី ឬយូរជាងនេះប្រសិនជាគ្មានការព្យាបាល។
សញ្ញាដែលទងសួតត្បៀតតូចពេលកំពុងហាត់ប្រាណមានដូចជា៖
- ក្អក
- កណ្តាស់
- ដកដង្ហើមផុតៗ
- តឹងឬឈឺដើមទ្រូង
- ហត់ខ្លាំងពេលកំពុងហាត់
- លទ្ធផលហាត់មិនសូវល្អដូចមុន
- មានអារម្មណ៍ថាខ្លួនមិនស្អាតទោះបីជារាងរឹងមាំ
- គេចពីសកម្មភាពរាងកាយនានា (សញ្ញាដំបូងចំពោះក្មេងៗ)
ក៏នៅមានសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់នៅខាងលើ វិធីដែលល្អគឺត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យចំពោះបញ្ហានេះ។
អត្ថបទពាក់ព័ន្ធ៖ ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ?
៤- តើខ្ញុំគួរទៅជួបពេទ្យនៅពេលណា?
បើយើងមានសញ្ញាដូចដែលបានរៀបរាប់ខាងលើឬមានចម្ងល់បន្ថែមសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីដែលល្អគឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
ប្រសិនជារោគសញ្ញាកាន់តែខ្លាំងឡើង សូមប្រញាប់ស្វែងរកការសង្រ្គោះបន្ទាន់៖
- ដង្ហក់ឬកណ្តាស់កាន់តែខ្លាំងឡើងៗលឿនៗ
- មិនធូរស្រាលទោះបីជាបាញ់ថ្នាំហឺតហើយក៏ដោយ
អត្ថបទពាក់ព័ន្ធ៖ មកដឹងហឺតមួយប្រភេទទៀត ហៅថាក្អកហឺត
មូលហេតុ
៥- តើជំងឺហឺតពេលហាត់ប្រាណបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែស្រាវជ្រាវបន្ថែមរកមូលហេតុនៃការត្បៀតទងសួតដោយសារហាត់ប្រាណនេះនៅឡើយទេ។ វាអាចមានមូលហេតុលើសពីដំណើរការជីវសាស្ត្រតែមួយទៀត។ គេបានដឹងថាអ្នកមានបញ្ហានេះដោយសារតែវកម្រិតហាត់ប្រាណធ្ងន់បណ្តាលឲ្យមានការកំរើកម៉ូលេគុលខ្លាំងដែលនាំឲ្យរលាកនិងកើនឡើងការផលិតស្លេស្មក្នុងផ្លូវដង្ហើម។
អត្ថបទពាក់ព័ន្ធ៖ ការងារមួយចំនួន អាចបង្កឲ្យមានអត្រាកើតជំងឺហឺតខ្ពស់ជាងការងារផ្សេង
កត្តាប្រឈម
៦- តើកត្តាអ្វីខ្លះដែលធ្វើឲ្យខ្ញុំប្រឈមនឹងជំងឺហឺតបេលហាត់ប្រាណ?
កត្តាប្រឈមនិងជំរុញមានដូចជា៖
- ខ្យល់ត្រជាក់
- ខ្យល់ស្ងួត
- ខ្យល់កខ្វក់
- ខ្យល់មានក្លិនផ្កាច្រើន
- ជាតិក្លរក្នុងអាងទឹក
- ជាតិគីមីប្រើក្នុងកន្លែងលេងស្គីទឹកកក
- ការឆ្លងមេរោគផ្លូវដង្ហើមឬជំងឺសួត
- សកម្មភាពផ្លូវដង្ហើមរយៈពេលវែងដូចជា រត់ផ្លូវឆ្ងាយ ហែលទឹក ឬលេងបាល់ទាត់។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល
ព័ត៌មានទាំងនេះមិនអាចប្រើជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្របានទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានលម្អិត។
៧- តើគេធ្វើរោគវិនិច្ឆ័យតាមរបៀបណា?
បន្ថែមលើសំនួរទាក់ទងនឹងសញ្ញារបស់យើង គ្រូពេទ្យនឹងធ្វើតេស្តដើម្បីដឹងមុខងារដំណើរការសួតនិងទាត់ចោលនូវមូលហេតុផ្សេងដែលបណ្តាលឲ្យយើងមានសញ្ញាទាំងនោះ។
តេស្តមើលដំណើរការសួតធម្មតា
គ្រូពេទ្យនឹងធ្វើតេស្តវាស់ចង្វាក់ដង្ហើម (spirometry test) ដើម្បីដឹងថាពេលអត់ហាត់ប្រាណសួតយើងសំណើរការល្អប៉ុនណា។ ឧបករណ៍ spirometer វាស់បរិមាណខ្យល់ដែលយើងដកចូល បរិមាណខ្យល់ដកចេញ និងល្បៀនដកដង្ហើមចេញ។
បន្ទាប់ពីនោះគ្រូពេទ្យនឹងឲ្យយើងហឺតថ្នាំដើម្បីបើកទងសួត (bronchodilator) រួចធ្វើតេស្តម្តងទៀត។ គ្រូពេទ្យនឹងប្រៀបធៀបលទ្ធផលទាំងពីរដើម្បីដឹងថា Bronchodilator ជួយសម្រួលខ្យល់ដង្ហើមយើងឬអត់។ ការមើលមុខងារដំបូងរបស់សួតសំខាន់ណាស់ក្នុងការទាត់ចោលមូលហេតុសង្ស័យផ្សេងក្រៅពីជំងឺហឺត។
តេស្តពេលហាត់ប្រាណ
អ្នកជំងឺត្រូវរត់លើម៉ាស៊ីនឬលើកឧបករណ៍ផ្សេងៗដែលធ្វើឲ្យមានឥទ្ធិពលលើចង្វាក់ដង្ហើម។ លំហាត់ប្រាណត្រូវតែធ្ងន់គ្រប់គ្រាន់ដើម្បីភ្ញោចសញ្ញាឲ្យចេញមកបាន។ បើចាំបាច់អ្នកត្រូវឡើងជណ្តើរមែនទែនទៀតផង។
តេស្តចង្វាក់ដង្ហើម (Spirometry) មុននិងក្រោយអាចបង្ហាញពីការត្បៀតទងសួតបាន។
តេស្តផ្សេងៗទៀត
ដូចជាតេស្តដកដង្ហើមចូលអាចភ្ញោចសញ្ញាឲ្យលេចចេញមកបានដូចពេលហាត់ប្រាណដែរ។ បើសិនជាផ្លូវដង្ហើមយើងឆ្លើយតបនឹងរំញោច តេស្តគួរតែមានលទ្ធផលដូចពេលហាត់ប្រាណអ៊ីចឹង។
តេស្តទាំងនោះរួមមាន៖
- តេស្ត Methacholine៖ ប្រើសារធាតុស្រូបដែលមានប្រតិកម្មជាមួយកោសិកាសាច់ដុំអចន្ទៈក្នុងផ្លូវដង្ហើមនាំឲ្យត្បៀតទងសួត។
- តេស្ត Eucapnic voluntary hyperventilation (EVH)៖ ស្រូបខ្យល់ស្ងួតលាយឡំដោយ អុកស៊ីសែន កាបូនឌីអុកស៊ីត នីត្រូសែនដែលភ្ងោចឲ្យដកដង្ហើមពិបាក។
- តេស្ត Mannitol៖ ស្រូបយកម្ស៉ៅស្ងួតដែលជំរុញឲ្យបាត់បង់ជាតិទឹកក្នុងផ្លូវដង្ហើម និងរំញោចសកម្មភាពម៉ូលេគុលគ្រប់គ្រងការរលាក បណ្តាលឲ្យទងសួតរួមតូចចំពោះអ្នកងាយប្រតិកម្ម។
ការទាត់ចោលមូលហេតុផ្សេង
ស្ថានភាពទាំងនោះមានដូចជា
- ខូចមុខងារបំពង់សម្លេង
- អាលែកហ្ស៊ី
- ជំងឺសួត
- ចង្វាក់បេះដូងលោតមិនទៀង (arrhythmia) និងជម្ងឺបេះដូងផ្សេងទៀត
- ជំំងឺច្រាលទឹកក្រពះ
អត្ថបទពាក់ព័ន្ធ៖ បើពេលហាត់ប្រាណ ប្រទះអាការៈទាំងនេះ ត្រូវប្រយ័ត្នផង!
៨- តើគេព្យាបាលវាដោយរបៀបណា?
គ្រូពេទ្យនឹងចេញវេជ្ជបញ្ជារផ្ដល់ថ្នាំសម្រាប់ប្រើមុនហាត់ប្រាណ ឬប្រើប្រចាំថ្ងៃ។
ថ្នាំប្រើមុនហាត់ប្រាណ
គេប្រើថ្នាំនេះដើម្បីបង្ការកុំឲ្យទងសួតរួមតូច។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងចន្លោះពេលដែលត្រូវប្រើថ្នាំ។ ថ្នាំទាំងនោះរួមមាន៖
- Short-acting beta agonists (SABAs) គឺជាថ្នាំហិតសម្រាប់បើកផ្លូវដង្ហើមដែលគេប្រើញឹកញាប់ជាងគេនិងមានប្រសិទ្ធភាព គេប្រើវាមុនពេលហាត់ប្រាណ។ គេមិនណែនាំឲ្យប្រើ SABA ជារៀងរាល់ថ្ងៃនោះទេព្រោះវាអាចមានឥទ្ធពលរំខាន។ ថ្នាំ albuterol (ProAir HFA, Proventil HFA, Ventolin HFA), levalbuterol (Xopenex HFA) និង pirbuterol (Maxair).
- Ipratropium (Atrovent HFA) ជាថ្នាំសម្រួលផ្លូវដង្ហើមដែលមានប្រសិទ្ធភាពចំពោះអ្នកជំងឺខ្លះ។ ថ្នាំប្រភេទនេះខ្លះអាចប្រើជាមួយម៉ាស៊ីនឆ្ពង់។
ថ្នាំប្រើប្រចាំថ្ងៃរយៈពេលវែង
ថ្នាំនេះអាចប្រើផ្សំជាមួយថ្នាំមុនពេលហាត់ប្រាណបានចំពោះអ្នកជំងឺហឺតរ៉ាំរៃ ឬដើម្បីគ្រប់គ្រងជំងឺពេលដែលថ្នាំមុនពេលហាត់ប្រាណមិនអាចគ្រប់គ្រងបាន។ ថ្នាំទាំងនេះរួមមាន៖
- ថ្នាំហិត corticosteroids ជួយសម្រួលការរលាកក្នុងផ្លូវដង្ហើម។ យើងត្រូវប្រើវាពី ២ទៅ៤សប្តាហ៍ ដើម្បីទទួលបានប្រសិទ្ធភាព។ ថ្នាំទាំងនោះមានដូចជា fluticasone (Flovent Diskus, Flovent HFA), budesonide (Pulmicort Flexhaler), mometasone (Asmanex Twisthaler) និង beclomethasone (Qvar)។
- ថ្នាំហិតផ្សំដែលមាន corticosteroid និង long-acting beta agonist (LABA) ជាថ្នាំបើកផ្លូវដង្ហើម។ ទោះបីជាត្រូវប្រើវាជារៀងរាល់ថ្ងៃក៏ដោយក៏គ្រូពេទ្យណែនាំឲ្យប្រើវាមុនពេលហាត់ប្រាណដែរ។ វាមានដូចជា fluticasone និង salmeterol (Advair Diskus), budesonide និង formoterol (Symbicort) ហើយនឹង mometasone និង formoterol (Dulera).
- Leukotriene modifiers ជាថ្នាំគ្រាប់ដែលប្រឆាំងនឹងការរលាក។ គេអាចប្រើវាមុនពេលហាត់ប្រាណបានបើប្រើយ៉ាងតិចមុន ២ម៉ោង។ វាមានដូចជា montelukast (Singulair), zafirlukast (Accolate) និង zileuton (Zyflo, Zyflo CR)។ ផលរំខានរបស់វាមានការផ្លាស់ប្តូរអាកប្បកិរិយានិងអារម្មណ៍ មានគំនិតចង់សម្លាប់ខ្លួន។ សូមប្រញាប់ទៅជួបគ្រូពេទ្យប្រសិនជាអ្នកមានសញ្ញារំខានទាំងនេះ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- តើការប្ដូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចគ្រប់គ្រងជំងឺនេះបាន?
វិធីខាងក្រោមនេះអាចជួយសម្រួលស្ថានភាពជំងឺយើងបានខ្លះ៖
- ពត់ពែនខ្លួនឲ្យបាន ១០នាទី មុនចាប់ផ្តើមហាត់ប្រាណ
- ដកដង្ហើមក្នុងច្រមុះមុនសិនដើម្បីកំដៅនិងផ្សើមខ្យល់មុនស្រូបចូលសួត
- ពាក់ម៉ាស់ ឬកន្សែងបង់កពេលហាត់ប្រាណ ជាពិសេសពេលត្រជាក់ ក្តៅខ្លាំង។
- បើយើងអាលែកហ្ស៊ីនឹងអ្វីមួយ សូមជៀសពីវាដូចជាផ្កាដែលធ្វើឲ្យយើងប្រតិកម្មជាដើម។
- កុំហាត់ធ្ងន់ៗពេកបើយើងផ្តាសាយឬហើយជំងឺផ្លូវដង្ហើម។
- ហាត់ប្រាណដើម្បីរាងកាយរឹងមាំនិងផ្លូវដង្ហើមល្អ។
នៅសាលារៀន
សូមនិយាយជាមួយគ្រូពេទ្យដើម្បីរៀបគំរោងការពារពេលដែលកូនយើងមានជំងឺនេះ។ សូមសរសេរប្រាប់គ្រូបន្ទុកថ្នាក់ គិលានុបដ្ឋាកយិកា និងគ្រូកីឡារៀបរាប់ពីដំណាក់កាលដែលត្រូវធ្វើពេលដែលក្មេងចេញសញ្ញាម្តងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]