backup og meta

ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ

ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ

ហឺត ជាជំងឺ​ម្យ៉ាង​ដែល​កើតមាន​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង ធ្វើឲ្យតូច​ចង្អៀត និង​រលាក​ផ្លូវដង្ហើម ពិបាក​ដក​ដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង។ ប្រសិនបើ​យើងមាន​ជំងឺ​ហឺត ការលេបថ្នាំ​តាម​វេជ្ជបញ្ជា ជារឿង​សំខាន់បំផុត។ តែ​ យើងក៏អាច​ប្រើវិធីសាស្ត្រ​តាម​បែប​ធម្មជាតិ ដើម្បី​បំបាត់​ជំងឺ​នេះ​ផងដែរ។

ខាងក្រោមនេះ ជាវិធីសាស្ត្រតាម​បែប​ធម្មជាតិ៖

ក្រេប​កាហ្វេ Expresso

នៅពេល​ជំងឺធ្វើ​ទុក្ខ បណ្ដាល​ឲ្យ​ក្អក ពិបាក​ដកដង្ហើម អ្នកជំងឺ​ចាំបាច់​រកថ្នាំ​លេប​ភ្លាមៗ ឬ​អាច​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ជួយឲ្យផ្លូវ​ដង្ហើមដំណើរការស្រួល។ អ្នកស្រាវជ្រាវថា ជាតិ​កាហ្វេអ៊ីន​នេះជួយ​ឲ្យ​សួត​ដំណើរការ​ល្អបាន ៤​ ម៉ោង។

ងូត​ទឹកក្ដៅ

ងូត​ទឹកក្ដៅ​ក្នុង​បន្ទប់​សូណា ឬ​នៅ​តាម​ផ្ទះ អាចជួយ​កម្ចាស់​ស្លេស្មដែល​ធ្វើឲ្យ​ពិបាក​ដកដង្ហើម។ ប៉ុន្ដែ ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​កម្ដៅក៏ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើឡើង​ខ្លាំង​ដែរ។

– ផឹក ឬញ៉ាំ​ខ្ទឹមស និង​ខ្ញី

ខ្ទឹមស និង​ខ្ញី មាន​សារធាតុ​ប្រឆាំង​ការ​រលាក ជួយ​បំបាត់​ជំងឺ​ហឺត ដូច្នេះ​អ្នកជំងឺអាច​បង់​ខ្ទឹមស ឬ​ខ្ញីចូល​ក្នុង​ទឹកក្ដៅ ហើយ​អាច​ញ៉ាំ​ដូច​ជា​ទឹក​តែ ឬ​យក​ទៅ​ប្រើប្រាស់​ក្នុង​សម្ល​ក៏​បាន។

– រៀន​គ្រប់គ្រង​អារម្មណ៍តានតឹង

នៅពេល​អ្នក​ជំងឺជួប​បញ្ហា​ស្ត្រេស សាច់ដុំ​ទាំង​អស់​ក្នុង​រាងកាយ នឹង​រីក​ឡើង រួមទាំង​សាច់ដុំ​នានា​លើ​ទ្រូង​ផងដែរ។ ដូច្នេះ​ការគ្រប់គ្រង​ភាព​តានតឹង តាម​សមាធិ យ៉ូហ្កា ថៃជី ជាជម្រើស​ល្អ ដើម្បី​ជួយ​ឲ្យ​ជំងឺ​ហឺតធូរស្រាល។

– ហាត់ប្រាណ

ហាត់ប្រាណជួយ​ឲ្យ​សួត​កាន់តែ​ល្អ ប៉ុន្ដែ​ក៏គួរ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ត្រជាក់ អាច​ឲ្យ​ជំងឺ​នេះ​រើឡើង។ ការហាត់ប្រាណគួរចាប់ផ្ដើម​ពី​ការ​ដើរ​តិចៗ រត់​ត្រឹកៗ មុន​ឈាន​ទៅ​រត់​លឿន​បាន។

– ញ៉ាំ​បន្លែ​ចម្រុះពណ៌

បន្លែ​ចម្រុះ​ពណ៌សម្បូរ​ជាតិ​ប្រឆាំង​អុកស៊ីដកម្ម ដូចជា វីតាមីន C និង​វីតាមីន D ជួយ​ប្រឆាំង​នឹង​ការ​រលាក​នៅ​ក្នុង​រាងកាយ រួម​ទាំង​សួត​ផងដែរ។ ដូច្នេះ អ្នក​ជំងឺគួរ​បញ្ចូល​បន្លែ​ចម្រុះ​ពណ៌ក្នុង​របបអាហារ តែ​ក៏ត្រូវការបង្ការ​ទុក​មុនដែរ ព្រោះ​បន្លែ​ខ្លះ អាច​ធ្វើ​ឲ្យ​ជំងឺ​រើឡើង។

អត្ថបទពាក់ព័ន្ធ៖

​ ហាល​ថ្ងៃ

អ្នកជំងឺ​ហឺត ភាគច្រើន ខ្វះ​វីតាមីន D ដូច្នេះ ហាល​ថ្ងៃជា​អាច​ជួយ​បង្កើន​វីតាមីន D ប៉ុន្ដែ​គួរប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ។ ក្រៅពី​ហាល​ថ្ងៃ​ ទឹកដោះគោ ស៊ុត ត្រីសាលម៉ុន ក៏​អាច​ជួយបាន​ផងដែរ។

​ ដក​ដង្ហើម​វែងៗ

ហាត់ដក​ដង្ហើម​វែងៗ អាច​ជួយ​សួត​ធ្វើការ​កាន់តែ​ប្រសើរ ដោយ​ដង្ហើម​ចូល​តាម​ច្រមុះ ១​ដង និង​ដក​ដង្ហើម​ចេញ​តាម​មាត់​ចំនួន ២ ​ដង។

– តាមដាន​អាកាសធាតុ

អ្នកជំងឺគួរតាមដាន​អាកាសធាតុ ព្រោះពេល​ខ្យល់​ត្រជាក់ពេក និង​ក្តៅពេក អាច​ធ្វើ​ជំងឺរើឡើង។

១០– រក្សា​រាងកុំ​ឲ្យ​ធាត់ពេក

នៅពេល​អ្នកជំងឹ ធាត់ សាច់​នៅ​ជុំវិញ​ទ្រូង និង​ពោះ ធ្វើឲ្យ​ពិបាក​ដក​ដង្ហើម ហើយ​កោសិកា​បង្ក​ឲ្យ​ធាត់ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ទៀត។

១១ដឹងពី​កត្ដា​បង្ក​ឲ្យ​ជំងឺ​រើឡើង

អ្នកជំងឺ​ហឺត ភាគច្រើន មាន​បញ្ហា​អាលែកហ្ស៊ី ជាមួយ​លំអងធូលី និង​រោមសត្វ​ចិញ្ចឹម។ យក​ល្អ អ្នក​ជំងឺគួរ​ទៅ​ជួប​ពេទ្យ ពិនិត្យ​ឲ្យ​បាន​ច្បាស់ ថា​មាន​កត្ដា​អ្វីខ្លះ ធ្វើ​ឲ្យ​ជំងឺរើឡើង និង​គួរ​ចៀសវាងប៉ះពាល់​របស់ទាំងនោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/asthma/ss/slideshow-natural-asthma-remedies?ecd=soc_fb_190507_cons_ss_naturalwaysmanageasthma&linkId=100000006156386&fbclid=IwAR2Nr-783905O0iwCCv7o0Ayiin2ppc1tNu6HfEJTgDSbnvBfruavYfm10s

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម