គ្នាយើងមានស្គាល់ម៉ាស៊ីនបន្សុទ្ធខ្យល់អត់? ជឿថា គ្នាយើងមិនតិចនាក់ទេច្បាស់ជាធ្លាប់ស្គាល់ ទោះមិនធ្លាប់ប្រើ ក៏ធ្លាប់បានឃើញ ឬបានឮដែរ។ ដឹងថាម៉ាស៊ីននេះ បង្កើតឡើងដើម្បីអ្វីដែរទេ? មានប្រយោជន៍អ្វីខ្លះ? បើចង់ដឹង អត្ថបទខាងក្រោមអាចបញ្ជាក់ប្រាប់បាន។
១- អ្វីជាម៉ាស៊ីនបន្សុទ្ធខ្យល់
ដោយសារបច្ចេកវិទ្យាបច្ចុប្បន្ន កាន់តែទំនើប ម៉ាស៊ីនបន្សុទ្ធខ្យល់ត្រូវចាត់ទុកថាជារបកគំហើញថ្មីនៃបច្ចេកវិទ្យា សម្រាប់ប្រើប្រាស់សម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ការបង្កើតនូវម៉ាស៊ីនបន្សុទ្ធខ្យល់ដែលគេឲ្យឈ្មោះថា Air Purifier គឺដោយសារបរិយាកាសជុំវិញខ្លួនយើងគ្រប់គ្នា ពិសេសអ្នកនៅទីក្រុង កំពុងប្រឈមនឹងខ្យល់ពុល ដែលអាចប៉ះពាល់សុខភាពយើងគ្រប់ពេលវេលា។ សូម្បីតែនៅក្នុងផ្ទះ ក៏មានជាតិពុលដែរ ខណៈម៉ាស៊ីនប្រភេទនេះ មានតួនាទីជាបន្សុទ្ធខ្យល់ឲ្យគ្នាយើងបានល្អ ជួយសុខភាពបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
- បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន
- អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
- ត្រូវដឹង ក្មេងខ្វះជាតិទឹកមានអីសម្គាល់?
- ហេតុផល ៥ យ៉ាង បង្កឲ្យមានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ
២- គុណសម្បត្តិធំៗពីការប្រើម៉ាស៊ីនបន្សុទ្ធខ្យល់
- ម៉ាស៊ីនបន្សុទ្ធខ្យល់ នឹងជួយកាត់បន្ថយហានិភ័យសុខភាពជាច្រើន ក្នុងចំណោមហានិភ័យសុខភាពដែលមានទំនាក់ទំនងនឹងខ្យល់ពុលក្នុងបរិយាកាស ក្នុងនោះរាប់បញ្ចូលទាំងជំងឺហឺត ជំងឺហើមសួត (emphysema) ជំងឺអាលែកហ្ស៊ី និងជំងឺសរសៃឈាម ជាដើម។
- ម៉ាស៊ីនបន្សុទ្ធខ្យល់ នឹងធ្វើឲ្យខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការយើង មានគុណភាពល្អ នាំឲ្យរាងកាយមានលទ្ធភាពបង្កើនថាមពលកាន់តែច្រើនសម្រាប់បំពេញការងារនៅការិយាល័យ ក៏ដូចជាសកម្មភាពផ្សេងៗនោះក្នុងផ្ទះ។ ខ្យល់កខ្វក់ អាចធ្វើឲ្យសួតយើងគ្មានលទ្ធភាពឆ្លើយតបជាមួយសកម្មភាពរបស់រាងកាយ ធ្វើការឆាប់ហត់ ឆាប់បាត់បង់ថាមពលថែមទៀត។ វាថែមទាំងអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង ការកម្សាន្ត ក៏ដូចជាសមត្ថភាពឆ្លើយតបនិងការងារផ្សេង។
- ការសិក្សាជាច្រើនបង្ហាញថា សត្វចិញ្ចឹម ដែលមានរោមទន់ ដូចជាឆ្មា ឆ្កែ និងសត្វស្លាបជាដើម សុទ្ធតែអាចធ្វើឲ្យខ្យល់ក្នុងផ្ទះរបស់យើងកខ្វក់បាន។ លើសពីនេះ មនុស្សជាច្រើន សុទ្ធតែទទួលបទពិសោធអាលែកហ្ស៊ីជាមួយពពួកប្រូតេអ៊ីនដែលមានក្នុងទឹកមាត់ ទឹកនោម លាមក និងញើសរបស់សត្វចិញ្ចឹមទាំងនោះ ហើយជាធម្មតា គ្នាយើងចូលចិត្តលេងជាមួយសត្វចិញ្ចឹមទាំងនោះ នឹងស្រូបយករោមតូចៗចូលទៅក្នុងសួតជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួន។ ជម្រើសល្អបំផុតមិនត្រូវឲ្យមានសត្វចិញ្ចឹមនៅក្នុងផ្ទះ ពិសេសបន្ទប់គេង ហើយត្រូវសម្អាតកម្រាលព្រំ កម្រាលពូក ស្រោមខ្នើយឲ្យបានស្អាត។ បើមិនអាចបោះបង់ចោលសត្វចិញ្ចឹមយើងទេ អាចប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ជំនួយ ក៏អាចជួយបានចំណែកធំដែរ។
- ការដកដង្ហើមជាមួយខ្យល់បរិសុទ្ធ នឹងជួយដល់សរីរាង្គក្នុងខ្លួនយើង ពិសេសសួត អាចធ្វើការបានល្អ អាចនាំយកអុកស្ស៊ីសែនមានគុណភាពខ្ពស់ទៅចិញ្ចឹមខួរក្បាល។ កត្តានេះ អាចជួយដល់សុខភាពផ្លូវចិត្តកាន់តែល្អ ជាមួយថាមពលដ៏អស្ចារ្យ។
- ម៉ាស៊ីនបន្សុទ្ធខ្យល់ កាន់តែល្អសម្រាប់ក្មេងៗ ពិសេសទារកតូចៗ ដែលកើតមានមកបញ្ហាក្នុងការអភិវឌ្ឍរាងកាយ និងសួត ដែលក្មេងមានបញ្ហាទាំងនេះ តែងប្រឈមបញ្ហាសុខភាពនៅពេលដែលពួកគាត់ស្ថិតនៅកន្លែងមានខ្យល់អាកាសមិនល្អ។
[embed-health-tool-vaccination-tool]