backup og meta

តិចនិក៥យ៉ាង ជួយឲ្យ​សួតមាន​សុខភាពល្អ

តិចនិក៥យ៉ាង ជួយឲ្យ​សួតមាន​សុខភាពល្អ

សួត​មាន​សុខ​ភាព​ល្អ ជួយ​ឲ្យ​មនុស្ស​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល​ និង​អាច​ផ្ដល់​អុកស៊ី​សែន ទៅ​កាន់​ចរន្ត​ឈាម ជួយ​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ​។​ ពេល​មនុស្ស​យើង​មាន​សួត​ល្អ យើង​អាច​ធ្វើ​សកម្មភាព​ដែល​យើង​ពេញ​ចិត្ត និង​ធ្វើ​ឲ្យ​គុណ​ភាព​ជីវិត​កាន់​តែ​ប្រសើរ​។

យ៉ាង​ណា​មនុស្ស​យើង​មួយ​ចំនួន​អាច​មាន​សួត​មិន​មាន​សុខ​ភាព​ល្អ ដោយ​សារ​ការ​ជក់បារី ជំងឺ​ផ្សេង ឬ​ការ​ឆ្លង​រោគ​ជា​ដើម​។ នៅ​ពេល​សួត​យើង​មាន​សុខ​ភាព​មិន​ល្អ រាង​កាយ និង​សកម្មភាព​ដែល​យើង​ចូល​ចិត្ត​ផ្សេងៗ​ទៀត​ក៏​មាន​បញ្ហា​ដែរ​។ បើ​អ៊ី​ចឹង​ធ្វើ​ម៉េច​ទើប​ជួយ​ឲ្យ​សួរ​មាន​សុខ​ភាព​ល្អ?​

​១.​ កុំ​ជក់​បារី​

បើ​គ្នា​យើង​ជក់​បារី​កាន់​តែ​ច្រើន កត្តា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សួត និង​ជំងឺ​សួត​រ៉ាំរ៉ៃ ក៏​កើត​មាន​ខ្ពស់​ដែរ​។ ការ​ជក់​បារី មិន​ថា​តិច​ឬ​ច្រើន សុទ្ធ​តែ​មិន​មាន​សុវត្ថិ​ភាព​ចំពោះ​សុខ​ភាព​សួត ដូច​នេះ​ជា​ការ​ល្អ​កុំ​ជក់​បារី​។

ជំងឺ​មហារីក​សួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​។ ក្រោយ​ពី​ឈប់​ជក់​បារី កត្តា​ប្រឈម​នៃ​ការ​កើត​ជំងឺ​នេះ ក៏​ធ្លាក់​ចុះ​ច្រើន​ដូច​គ្នា​។ បើ​យើង​ឈប់​ជក់​បារី​បាន​ដប់​ឆ្នាំ កត្តា​ប្រឈម​នឹង​ធ្លាក់​ចុះ​ពាក់​កណ្ដាល នៃ​លទ្ធភាព​ដែល​យើង​ប្រឈម​ខ្ពស់​កន្លង​មក​បើ​យើង​នៅ​បន្ត​ជក់​បារី​។ កត្តា​ប្រ​ឈម​ កើ​ត​ជំងឺ​មហារីក​សួត កាន់​តែ​ថយ​ចុះ បើ​យើង​ឈប់​ជក់​បារី​កាន់​តែ​យូរ​។​

សុខភាពសួត

២. ហាត់​ប្រាណ​

ការ​ហាត់​ប្រាណ​ ជួយ​សម្រួល​ដល់​សួត​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​បេះដូង និង​សាច់​ដុំ​បាន​ល្អ​។ ការ​ហាត់​ប្រាណ​មិន​មែន​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​សួត​ខ្លាំង​ក្លា​នោះ​ទេ តែ​វា​បាន​ជួយ​ឲ្យ​សួតដំណើរ​ការ​បាន​ប្រសើរ​។

៣. តាម​ដាន​អាការៈ​ក្អក​

បើ​គ្នា​យើង​ក្អក​អស់​ពេល​លើស​ពី​មួយ​ខែ គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ ការ​ក្អក​រ៉ាំរ៉ៃ​អាច​ជា​សញ្ញា​ព្រមាន​ថា​យើង​មាន​បញ្ហា​សុខ​ភាព​ដែល​ត្រូវ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​។

៤. មាន​ឥរិយាបថ​ល្អ

ការ​ដើរ ឬ​អង្គុយ ត្រូវ​ប្រ​កាន់​នូ​វ​ឥរិយាបថ​ល្អ​ ដូច​ជា​មិន​ត្រូវ​អង្គុយ​ចំកោង​ខ្លួន ឬ​ដើរ​ដោយ​កោងៗ​ខ្នង​នោះ​ទេ​។ ការ​មាន​ឥរិយាបថ​បែប​នេះ អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​សមត្ថ​ភាព​ធ្វើ​ការ​របស់​សួត ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​បេះដូង និង​សាច់ដុំ​។

៥. ចៀស​វាង​កន្លែង​មាន​ខ្យល់​ពុល

ដូច​នឹង​ការ​ជក់​បារី​ដែរ កន្លែង​មាន​ការ​បំពុល​បរិយាកាស ក៏​មាន​ផល​ប៉ះពាល់​ដល់​សួត​របស់​យើង​ដែរ​។ ការ​ចេញ​ក្រៅ​ផ្ទះ ក្នុង​បរិស្ថាន​បែប​នេះ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​សួត ពិសេស​ចំពោះ​អ្នក​មាន​ជំងឺសួត​ស្រាប់​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.muhealth.org/our-stories/5-tips-good-lung-health

https://www.healthline.com/health/how-to-increase-lung-capacity

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់

បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម