តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់
កាលពីក្មេងៗ គ្នាយើងច្បាស់ជាធ្លាប់ឮចាស់ៗនិយាយប្រាប់យើងថា “កុំងូតទឹកយូរៗពេក ប្រយ័ត្នទឹកចូលសួត” បន្លាចយើងពេលងូតទឹក ឬចុះត្រាំទឹកលេងម្ដងៗ។ មួយវិញទៀត មានម៉ាក់ប៉ាខ្លះមិនឲ្យកូនងូតទឹកពេលក្ដៅខ្លួនទេ ព្រោះខ្លាចទឹកចូលសួត។ក្រៅពីទឹកចូលសួត នៅមានជំងឺម៉្យាងស្រដៀងគ្នាដែរ គឺជំងឺទឹកចូលស្រោមសួតដែលគ្នាយើងខ្លះយល់ច្រឡំថាជំងឺសួត២នេះជាជំងឺតែមួយ តែតាមពិតទៅ វាជាជំងឺ២ផ្សេងគ្នា។

តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺទឹកចូលសួត និងជំងឺទឹកចូលស្រោមសួតជាជំងឺខុសគ្នាស្រឡះ មិនដូចគ្នាដូចដែលមនុស្សមួយចំនួនយល់ឃើញទេ។ យើងគួរចេះបែងចែក និងដឹងពីនិយមន័យជំងឺសួត២នេះដូចខាងក្រោម៖
លើសពីនេះ ការលើកឡើងថា ងូតទឹកពេលក្ដៅខ្លួនអាចបណ្ដាលឲ្យទឹកចួលសួត ឬស្រោមសួតបាននោះគឺមិនត្រឹមត្រូវទេ។ ករណីនេះ មិនអាចកើតឡើងបានទេ។ ការយល់ឃើញបែបនេះគឺខុសទាំងស្រុង ដោយសារពេលយើងក្ដៅខ្លួន យើងត្រូវព្យាយាមងូតទឹកឲ្យបានច្រើនដង ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួន។