រលាកសួត

រលាក​សួត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺរលាតសួត​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកសួត

វ៉ាកសាំងជំងឺរលាកសួតជារបាំងការពារថ្មីសម្រាប់មនុស្សចាស់

វ៉ាក់​សាំង​ជំ​ងឺរលាក​សួត ឬផ្លូវ​ដង្ហើម​ ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​សម្រាប់​មនុស្ស​ចាស់អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​បង្ក​ទៅ​ជាជំ​ងឺផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ដែល​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន ជា​ពិសេស​អ្នក​ដែលមាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ឬ​​កំពុង​តែ​មាន​បញ្ហា​សុខភាព​ដូច​ជា ជំ​ងឺ​ហឺត បេះដូង និង​ជំ​ងឺ​ស្ទះ​ដង្ហើម​រ៉ាំរៃ។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ [embed-health-tool-bmi] ហេតុនេះ ប្រសិន​បើ​អ្នក​មានវ័យ​៦០​ឆ្នាំ​ឡើង ឬមាន​ឪពុកម្តាយ​ឈាន​ដល់​វ័យ​នេះ អ្នក​គួរ​តែ​គិត​អំពី​ការ​ចាក់​វ៉ាក់​សាំង​ជំ​ងឺ​រលាក​សួត ព្រោះ​ជំ​ងឺ​ផ្លូវ​ដង្ហើម មិនមែន​គ្រាន់​តែ​ជាផ្តាសាយ​ធម្មតា​ឡើយ ប៉ុន្តែ​វា​អាច​បង្កទៅ​ជា​ជំ​ងឺ​សួត​ធ្ងន់​ធ្ងរ​។ ការចាក់​តែ​មួយ​ដូស អាច​ជួយ​បង្ការ​បាន​ពេញ​មួយ​រដូវ​។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ ក្រសួងអនុម័ត្រប្រើថ្នាំចាក់បង្ការអេដស៍នៅកម្ពុជាមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់? អត្ថប្រយោជន៍ និងអាយុត្រូវចាក់វ៉ាក់សាំង HPV ទាំងបុរស និងស្ត្រីគួរតែដឹង ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?

ស្វែងរក រលាកសួត

រលាកសួត

Lung Consolidation (ជំងឺ​សួត​ឡើង​រឹង)

និយមន័យ១- អ្វីជា​ជំងឺ​សួត​ឡើង​រឹង​? ជំងឺ​សួត​ឡើង​រឹង កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេង។ អាស្រ័យ​លើ​មូលហេតុ​​ជំងឺ ​ខ្យល់​ចូល​សួត​អាច​ជំនួស​ដោយ​៖ – សារធាតុ​រាវ​៖ អាច​ជា​ខ្ទុះ ឈាម​ និង​ទឹក។ – វត្ថុ​រឹង៖ អាច​ជា​សំណល់​អាហារ​ពី​ក្រពះ ​ឬ​កោសិកា​ជា​ដើម។ រូបភាព​​ឃើញ​លើ​កាំរស្មី​អ៊ិច ​បូក​រួម​ទាំង​រោគ​សញ្ញា ​អាច​ស្រដៀង​ទៅ​នឹង​វត្ថុ​ទាំង​នេះ​ ដូចនេះ​អ្នក​ជំងឺ​ ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​សួត​ឡើង​រឹង​មែន​ ឬ​ក៏​អត់? ហើយ​​បើ​ព្យាបាល​បាន​ត្រឹម​ត្រូវ ​សួត​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ខ្យល់​នឹង​ត្រឡប់​មកចូល​សួត​​ដូច​ដើម។ ២- ជំងឺ​សួត​ឡើង​រឹង​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញា​ជំងឺ​សួត​ឡើង​រឹង​មាន​អ្វី​ខ្លះ? សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ជំងឺ​នេះ ​មាន​ដូចជា៖ – ពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ – កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ – ធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់ – ដង្ហើម​ញាប់ ​(កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ) – ឮ​សំឡេង​ពេល​ដក​ដង្ហើម – មុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ – ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន – ក្ដៅ​ខ្លួន – បែក​ញើស​ពេល​យប់ – អស់​កម្លាំង​ល្ហិត​ល្ហៃ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិនបាន​រៀប​រាប់​ខាង​លើ​។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ៤- ពេល​ណាត្រូវ​ទៅ​ពេទ្យ? ក្នុង​ករណី​មាន​ចម្ងល់​ មាន​រោគ​សញ្ញា​មិន​ប្រក្រតី ​ឬ​សង្ស័យ​ថា​មាន​ជំងឺ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​របស់​មនុស្ស​គ្រប់​រូប មានលក្ខណៈផ្សេង​ៗ​គ្នា។ មូលហេតុបង្ក៥- ​មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង​? មូលហេតុបង្កឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង ​មាន​ដូចជា៖ – ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​នេះ​ជាង​គេ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ