backup og meta

Acute Respiratory Failure (ខ្សោយផ្លូវដង្ហើម)

និយមន័យ

១- អ្វី​​ជា​ជំងឺ​ខ្សោយ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល?

ខ្សោយ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ ជា​ជំងឺ​កើត​ឡើង​ពេល​មាន​ទឹក​ដក់​ក្នុង​ថង់​ទង​សួត ធ្វើ​ឲ្យ​សួត​មិន​អាច​បញ្ជូន​​អុកស៊ីហ្សែន​ចូល​ក្នុង​ចរន្ត​ឈាម ជាហេតុ​នាំ​ឲ្យ​សរីរាង្គ​មិន​អាច​ទទួល​អុកស៊ីហ្សែន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​កាបូន​ឌីអុកស៊ីត​កើន​ឡើង​ក្នុង​ឈាម។ កត្តា​នេះ​នាំ​ឲ្យ​ពិបាក​ផ្លាស់​ប្តូរ​រវាង ​អុកស៊ីហ្សែន និង​កាបូន​ឌីអុកស៊ីត ក្នុង​សរសៃ​ឈាម​តូច​ឆ្មារ​លើ​ថង់​ទង​សួត។ ស្ថាន​ភាព​របៀប​​នេះ ​អាច​លេច​ឡើង​ក្នុង​កម្រិត​ស្រួច​ស្រាវ​ ឬ​ធ្ងន់ធ្ងរ ​ពេល​ខ្លះ​អាច​ឈាន​ដល់​ស្លាប់​​ក៏​មាន ​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

រោគសញ្ញា

២- រោគសញ្ញា​មាន​អ្វីខ្ល?

រោគ​សញ្ញា​នៃ​ជំងឺ ​អាស្រ័យ​កម្រិត​សារធាតុ​អុកស៊ីហ្សែន​ និង​ឧស្ម័ន​កាបូនិក ក្នុង​ឈាម ​និង​មូល​ហេតុ​បណ្ដាល​ឲ្យ​ប្រតិកម្ម​ផ្លាស់ប្តូរ​រវាង​ឧស្ម័ន​ទាំង​ ២ ថយចុះ។ បើ​យើង​ចាល់​ឧស្ម័ន​កាបូនិក​ច្រើន​ក្នុង​ឈាម​​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​រោគ​សញ្ញា​ដូចជា៖

– វង្វេង​វង្វាន់

– ដង្ហើម​ញាប់​ខុស​ធម្មតា។

ហើយ​ក្នុង​ករណី​អុកស៊ីហ្សែន​ចុះ​ខ្សោយ​វិញ​ គឺ​អាច​បណ្តាល​ឲ្យ៖

– បាត់​ស្មារតី

– អស់​កម្លាំង

– ថប់​អារម្មណ៍

– ពិបាក​ដក​ដង្ហើម

– បែក​ញើស​ពេញ​ខ្លួន​

– បេះដូង​ដើរ​ញាប់​ខុស​ប្រក្រតី

– ឡើង​ស្វាយ​ មុខ ​ចុង​ដៃ​ ចុង​ជើង ​និង​បបូរ​មាត់​។

មនុស្ស​គ្រប់រូប​ អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា​ ដូច្នេះ​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក​ឬ​ធ្ងន់ធ្ងរ។

មូលហេតុបង្ក

៣- អ្វីជាមូល​ហេតុ​បង្ក?

ជំងឺ​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុជា​ច្រើន ប៉ុន្តែ​មូល​ហេតុ​បង្ក​ជួប​ប្រទះ​ញឹក​ញាប់​មាន​ដូច​ជា៖

– ការ​បង្ក​រោគ​ក្នុង​សួត៖ ភាគ​ច្រើន​ឧស្សាហ៍​ជួប​ជាង​គេ​​​។

– ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល៖ ផល​វិបាក​បណ្ដាល​មក​ពី​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ដង្ហើម​ដូចគ្នា។

– ថ្នាំ​ញៀន​និង​ស្រា៖ ក្នុង​យើង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន ​និង​ផឹក​ស្រា​ជោគ​ជាំ នាំ​ឲ្យ​ខួរ​ក្បាល​អាច​ស្ពឹក ធ្វើ​ឲ្យ​មាន​វិបត្តិ​​ដក​ដង្ហើម។

– ស្ទះ​ដង្ហើម៖ ពេល​បំពង់​ខ្យល់​ស្ទះ​ បង្ក​ឲ្យ​ការ​ស្រូប​យក ​អុកស៊ីហ្សែន ​ថយ​ចុះ​ អាច​បង្ក​មក​ពី​ជំងឺ​មួយ​ចំនួន ​ដូចជា ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ដោយ​ការ​ជក់​បារី​ និង​ជំងឺ​ហឺត ​ជា​ដើម។ ព្រោះ​ពេល​ធ្វើ​ទុក្ខ​ម្ដងៗ ​ផ្លូវ​ដង្ហើម​យើង​នឹង​រួម​តូច។

– ​របួស៖ ដក​ដង្ហើម ទទួល​បញ្ជា​ពី​ខួរក្បាល​ ​បើ​មាន​ការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ ​ឬ​សរសៃ​វិញ្ញាណ​ណា​មួយ ​ដូចជា ​ឆ្អឹង​កង​ជាដើម​នោះ​ អាច​ធ្វើ​ឲ្យ​ការ​ដក​ដង្ហើម​មិន​បាន​ល្អ​ដូច​គ្នា។ មួយ​ទៀត​របួស​នៅ​លើ​ឆ្អឹង​ជំនីរ ​ក៏អាច​បង្ក​ផល​វិបាក​ដក​ដង្ហើមចេញ​ចូល​ផងដែរ។

– វិបត្តិ​ដង្ហើម​ស្រួច​ស្រាល (ARDS)៖ មូលហេតុបង្ក ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីហ្សែន​កាន់​តែ​តិច​ដូចជា​ ជំងឺ​រលាក​សួត រលាក​លំពែង រង​របួស​ប្រអប់​ទ្រូង​ធ្ងន់ធ្ងរ ឆ្លងរោគ​ក្នុង​ឈាម​ របួស​ខួរក្បាល​ធ្ងន់ធ្ងរ​ ខូច​សួត​ដោយ​សារ​ស្រូប​ផ្សែង​បារី និង​សារធាតុ​គីមី​ជាដើម។

កត្តាប្រឈម

៤- អ្វីខ្លះជា​កត្តា​ប្រឈម?

មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្ថិត​ក្នុង​ហានិភ័យជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ ​ដូចជា៖

– ជក់​បារី​ផឹក​ស្រា

– ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ

– ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​សួត​

– របួស​លើ​ឆ្អឹង​ខ្នង​ ខួរ​ក្បាល ​និង​ប្រអប់​ទ្រូង

– មហារីក​សួត​ ឬ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ ជំងឺ​ហឺត​ជា​ដើម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល​

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៥- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​បាន វាស់​កម្រិត​ឧស្ម័ន​ក្នុង​ឈាម​នឹង​ត្រូវធ្វើ​ ដើម្បី​ដឹង​ច្បាស់​ពី​កម្រិត​អុកស៊ីហ្សែន និង​កាបូនឌីអុកស៊ីត។ ធម្មតា​ការ​វាស់ ធ្វើ​ឡើង​ដោយ​ស្ទាប​ជីពចរ​នៅ​ក​ដៃ ពេល​ខ្លះ​អាច​ស្ទាប​នៅ​ក្រលៀន ករណី​ជីពចរ​នៅ​កដៃ​ពិបាក​រក ឬ​ខ្សោយ។ ក្រោយ​កំណត់​បាន​កម្រិត​ឧស្ម័ន​ក្នុង​ឈាម គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូចជា៖

– ថត​កាំរស្មីអ៊ិច សួត (chest X-ray)៖ ដើម្បី​រក​មើល​ក្រែង​មាន​សញ្ញា​បង្ករោគ​ មាន​ដុំ​ ឬ​មាន​ដក់​ទឹក​ក្នុង​ស្រោម​សួត។

– តេស្ត​ឈាម៖ ដើម្បី​រាប់​គ្រាប់​ឈាម​ មើល​មុខងារ​ថ្លើម​ និង​តម្រង​នោម អាច​ដឹង​ពី​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា​ជំងឺ​ស្លេក​ស្លាំង។

– Troponin test៖ ឲ្យ​យើង​ដឹង​ពី​របួស​សាច់​បេះដូង​ ក្នុង​ពេល​ថ្មីៗ ព្រោះ​ថា​​ក៏​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ដង្ហើម​ផងដែរ។

– មើល​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត៖ បើ​សិន​​មិន​អើ​ពើ ​ពេល​ក្រពេញ​មាន​ជំងឺ ​មិនបាន​ព្យាបាល ​អាច​ឲ្យ​​ឧស្ម័ន​កាបូនិច​កើន​ឡើង​ឆាប់​រហ័ស។​

– ស្ពីរ៉ូមេទ្រី(spirometry)៖ គេ​ប្រើ​សម្រាប់​វាស់​ចំណុះ​ខ្យល់​ គិត​ជា​មាឌ​ ​សួត​អាច​ផ្ទុក​បាន និង​តាមដាន​ស្ថាន​ភាព​រ៉ាំរ៉ៃ​នៃ​ជំងឺ។

– អេកូ​បេះដូង៖ អាច​ឲ្យ​យើង​ដឹង​មូល​ហេតុ​បង្ក​ដោយ​បេះដូង ​ដូចជា ​ខ្សោយ​បេះដូង​ ឬ​ប្រឹស​បេះដូង​ បិទ​មិន​ជិត​ជា​ដើម។

៦- ​ព្យាបាល​ដោយវិធីណា?

វិធី​ព្យាបាល គឺ​មាន​ច្រើន​ជម្រើស ​ប៉ុន្តែ​ផ្អែក​សំខាន់​លើ​ស្ថានភាព​ជំងឺ​ដូច​ជា៖

– អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ឬ​ថ្នាំ​សម្រួល​ដល់​ការ​ដក​ដង្ហើម។

– អាច​ដក​ដង្ហើម​បាន​ដោយ​ខ្លួន​ឯង ​មិន​សូវ​ខ្វះ​អុកស៊ីហ្សែន មិន​ចាំ​បាច់​ប្រើ​អុកស៊ីហ្សែន​ជំនួយ​នោះ​ទេ ​អាចរង់​ចាំ​ភាព​ធូរស្រាល​ឡើង​នៅ​ពេល​ក្រោយ។

– បើ​មិនអាច​ដក​ដង្ហើម ​គ្រូពេទ្យ​អាច​ដាក់​សុង​តាម​ច្រមុះ​ជាមួយ​ប្រដាប់​ជំនួយ​ដង្ហើម​សិប្បនិម្មិត។

ករណី​ត្រូវ​ការ​ជំនួយ​ដង្ហើម​សិប្បនិម្មិត​រយៈ​ពេល​យូរ គ្រូពេទ្យ​អាច​ចោះ​បំពង់​ខ្យល់​បន្ថែម​ទៀត​ (Tracheostomy)។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៧- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ការ​រស់នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ ដូចជា កុំផឹកស្រា កុំ​ប្រើ​គ្រឿង​ញៀន ឈប់​ជក់​បារី អាច​ជួយ​ឲ្យ​សុខភាព​យើង​ប្រសើរ។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Acute Respiratory Failure. https://www.healthline.com/health/acute-respiratory-failure#causes. Accessed August 7, 2018.

Respiratory Failure. https://patient.info/health/respiratory-failure-leaflet. Accessed August 7, 2018.

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម