ខែនេះអាកាសធាតុត្រជាក់ គ្នាយើងមួយចំនួនអាចនឹងកើតមានជំងឺផ្ដាសាយមិនខាន។ យ៉ាងណាជំងឹផ្ដាសាយ ឬការឆ្លងរោគនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើអាចនឹងបាត់ទៅវិញ ទោះបីជាមិនបានប្រើថ្នាំព្យាបាលក៏ដោយ។ ប៉ុន្តែករណីមួយចំនួន គ្នាយើងត្រូវតែស្វែងរកជំនួញពីគ្រូពេទ្យហើយ។
អាជ្ញាធរសុខាភិបាលអូស្រា្តលីបានណែនាំថា បើយើងកើតមានជំងឺផ្ដាសាយគួរទៅជួបពេទ្យបើមានអាការៈដូចខាងក្រោមនេះ៖
- ក្អូតញឹកញាប់
- ឈឺទ្រូង
- ឡើងរមាស់
- ពិបាក ឬមិនអាចផឹកទឹកបាន
- អាការៈឈឺក្បាលកាន់តែខ្លាំង
- ក្ដៅខ្លួនខ្លាំង និង
- រោគសញ្ញាគួរឲ្យព្រួយបារម្ភមួយចំនួនផ្សេងទៀត។
មួយវិញទៀត បើក្នុងរយៈពេល៤៨ម៉ោង អាការៈផ្ដាសាយនៅតែមិនបានធូរស្រាល ក៏មានការណែនាំថាគួរទៅជួបគ្រូពេទ្យដែរ។ ការធ្វើដូចនេះ ដើម្បីឲ្យច្បាស់ថាយើងមិនមានការវិវត្តជំងឺទៅជាធ្ងន់ធ្ងរ ដូចជាផ្ដាសាយធំ ជាពិសេសស្រ្តីមានផ្ទៃពោះ កុមារ អ្នកមានជំងឺហឺត និងមនុស្សវ័យចំណាស់។
ជំងឺផ្ដាសាយធម្មតាកម្រមានអាការៈឈឺឆ្អឹងឆ្អែងណាស់ តែបើគ្នាយើងកើតជំងឺផ្ដាសាយធំនឹងមានអាការៈទាំងនេះ។ អាការៈនេះកើតពេលយើងមានជំងឺផ្ដាសាយធំ និងមកជាមួយនឹងអាការៈអស់កម្លាំងល្ហិតល្ហៃផងដែរ។
ជាទូទៅជំងឺផ្ដាសាយធម្មតានឹងជាទៅវិញក្នុងរយៈពេលប្រហែលមួយសប្ដាហ៍ ខណៈជំងឺផ្ដាសាយធំអាចត្រូវចំណាយពេលប្រហែលពីពីរទៅបីសប្ដាហ៍។
[embed-health-tool-vaccination-tool]