កុំមើលស្រាលឱ្យសោះ ផ្តាសាយធំអាចបង្កគ្រោះថ្នាក់ធ្ងន់ដល់សុខភាព និងជីវិត
ពិតណាស់ មនុស្សជាច្រើនគិតថា គ្រុនផ្តាសាយធំ គ្រាន់តែជាជំងឺស្រាលប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីជាច្រើន ប្រភេទជំងឺផ្តាសាយធំ ក៏អាចបង្កគ្រោះថ្នាក់ដ៏ធំដល់សុខភាព និងអាយុជីវិត ផងដែរ។ ហេតុនេះ លោកអ្នកគួរតែស្វែងយល់ពីគ្រោះថ្នាក់នៃជំងឺគ្រុនផ្តាសាយឱ្យបានកាន់តែច្បាស់ដូចតទៅនេះ៖ ការកើតជំងឺគ្រុនផ្តាសាយធំអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យស្លាប់បាន មនុស្សជាច្រើន គិតថា ជំងឺគ្រុនផ្តាសាយធំ និងគ្រុនផ្តាសាយធម្មតា គឺដូចតែគ្នា ប៉ុន្តែ ជំងឺទាំង២នេះ មិនដូចគ្នាឡើយ។ ជំងឺគ្រុនផ្តាសាយធំ អាចបង្កឱ្យមានអាការធ្ងន់ធ្ងរជាងគ្រុនផ្តាសាយធម្មតា។ អ្នកមិនត្រឹមតែតឹងច្រមុះប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏ក្តៅខ្លួនខ្លាំង ឈឺក្បាលមិនឈប់ និងឈឺសាច់ដុំ ផងដែរ បើអ្នកកើតជំងឺគ្រុនផ្តាសាយធំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះទៀតអាចនឹងមានអាការធ្ងន់ធ្ងរជាងនេះក៏ថាបាន ជាពិសេសទារក និងមនុស្សចាស់ ដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរៃ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោម ឬថ្លើម ជាដើម។ អ្នកដែលមានភាពស្មុគស្មាញទាំងនេះ អាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេកើតជំងឺគ្រុនផ្តាសាយធំ។ បញ្ហាសុខភាព ឬភាពស្មុគស្មាញចំពោះសុខភាពដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយធំ មានដូចជា ជំងឺរលាកសួត រលាកប្រហោងច្រមុះ ការឆ្លងមេរោគក្នុងត្រចៀក រលាកទងសួត […]