backup og meta

Lung Consolidation (ជំងឺ​សួត​ឡើង​រឹង)

Lung Consolidation (ជំងឺ​សួត​ឡើង​រឹង)

និយមន័យ

១- អ្វីជា​ជំងឺ​សួត​ឡើង​រឹង​?

ជំងឺ​សួត​ឡើង​រឹង កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេង។ អាស្រ័យ​លើ​មូលហេតុ​​ជំងឺ ​ខ្យល់​ចូល​សួត​អាច​ជំនួស​ដោយ​៖

– សារធាតុ​រាវ​៖ អាច​ជា​ខ្ទុះ ឈាម​ និង​ទឹក។

– វត្ថុ​រឹង៖ អាច​ជា​សំណល់​អាហារ​ពី​ក្រពះ ​ឬ​កោសិកា​ជា​ដើម។

រូបភាព​​ឃើញ​លើ​កាំរស្មី​អ៊ិច ​បូក​រួម​ទាំង​រោគ​សញ្ញា ​អាច​ស្រដៀង​ទៅ​នឹង​វត្ថុ​ទាំង​នេះ​ ដូចនេះ​អ្នក​ជំងឺ​ ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​សួត​ឡើង​រឹង​មែន​ ឬ​ក៏​អត់? ហើយ​​បើ​ព្យាបាល​បាន​ត្រឹម​ត្រូវ ​សួត​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ខ្យល់​នឹង​ត្រឡប់​មកចូល​សួត​​ដូច​ដើម។

២- ជំងឺ​សួត​ឡើង​រឹង​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- រោគ​សញ្ញា​ជំងឺ​សួត​ឡើង​រឹង​មាន​អ្វី​ខ្លះ?

សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ជំងឺ​នេះ ​មាន​ដូចជា៖

– ពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ

– កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ

– ធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់

– ដង្ហើម​ញាប់ ​(កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ)

– ឮ​សំឡេង​ពេល​ដក​ដង្ហើម

– មុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ

– ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន

– ក្ដៅ​ខ្លួន

– បែក​ញើស​ពេល​យប់

– អស់​កម្លាំង​ល្ហិត​ល្ហៃ

វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិនបាន​រៀប​រាប់​ខាង​លើ​។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

៤- ពេល​ណាត្រូវ​ទៅ​ពេទ្យ?

ក្នុង​ករណី​មាន​ចម្ងល់​ មាន​រោគ​សញ្ញា​មិន​ប្រក្រតី ​ឬ​សង្ស័យ​ថា​មាន​ជំងឺ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​របស់​មនុស្ស​គ្រប់​រូប មានលក្ខណៈផ្សេង​ៗ​គ្នា។

មូលហេតុបង្ក

៥- ​មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង​?

មូលហេតុបង្កឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង ​មាន​ដូចជា៖

– ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​នេះ​ជាង​គេ។ នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​ក្នុង​សូត​រាង​កាយ​របស់​យើង​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​សម្លាប់​ពួក​មេរោគ​។ កោសិកា​ដែល​ស្លាប់​ទាំង​នោះ​នឹង​បង្កើត​បាន​ជា​ខ្ទុះ​ដែល​អាច​កក​ស្ទះ​ក្នុង​សួត​។ជំងឺ​រលាក​សួត​អាច​បង្ក​ឡើង​ពី​វីរុស​និង​បាក់តេរី​ហើយ​ក៏​អាច​បង្ក​មក​ពី​ផ្សិត​និង​មីក្រូ​សរីរាង្គ​ផ្សេង​ទៀត​ដែរ។

– ជំងឺ​ហើម​សួត៖ ជំងឺ​ខ្សោយបេះដូង (Congestive heart failure) ​គឺ​ជា​មូលហេតុ​​បង្ក​ឲ្យ​មាន​អាការៈហើម​សួត​ច្រើនជាង​គេ​។ នៅ​ពេល​​បេះដូង​មិន​អាច​ច្របាច់​ឈាម​ចេញ​​អស់​ទេ​ ឈាម​នឹង​ចាល់​ត្រឡប់​ទៅ​សរសៃ​ឈាម​ក្នុងសួត​ ជាហេតុ​នាំឲ្យ​មាន​សម្ពាធ​​កាន់​តែ​ធំ​ទៅ​ៗទៅកាន់​​បំពង់ខ្យល់។ ពេល​យើងឈ្លក់ទឹក​ តែង​តែ​អាច​មាន​ការ​ហើម​សួត​ ដោយសារ​តែ​ទឹក​ចូល​ក្នុង​សួត។

– ហូរ​ឈាមក្នុង​សួត៖ កើត​មាន​ពេល​សួត​មាន​ការ​ហូរ​ឈាម ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Pulmonary Hemorrhage ហើយ​យោង​តាម​ឯកសារ​ស្ដី​ពី​ជំងឺ​របេង ​និង​ជំងឺ​ផ្លូវ​ដង្ហើម​ ការ​ហូរ​ឈាម​នេះ ​ភាគ​ច្រើន​បង្ក​ឡើង​ពី​ការ​រលាក​សរសៃ​ឈាម ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អ្នក​ជំងឺ​ងាយ​ជ្រាប​ អាច​ឲ្យ​ឈាម​​ឆ្លង​កាត់​ចូល​ទៅ​បាន។

– ឈ្លក់​សួត៖ កើត​ឡើង​ពេល​យើង​ដក​ដង្ហើម​ចូល​​កម្ទេចកំទី​អាហារ​ទៅ​ក្នុង​សួត។ ពេល​ច្រាល​ចូល​ទៅ​ អាច​បង្ក​ជា​ជំងឺ​រលាក​សួត​ ប៉ុន្តែ​រលាក​សួត​ដោយ​សារ​ការ​បង្ក​រោគ​ នៅ​តែ​ពិបាកព្យាបាល​ជាងជំងឺឈ្លក់​សួត។ បើ​មិន​អាច​លេប​អាហារ​បាន​ធម្មតា​ទេ យើងអាច​នឹង​​មាន​ការ​ច្រាល​បែប​នេះ​ចូល​ទៅ​ក្នុង​សួត​ បើ​​មិន​ព្យាបាល​ យើង​នឹង​ច្រាល​បែប​នេះ​មិន​ជា​ឡើយ។

ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ ជា​សារធាតុ​គីមី​​អាច​ធ្វើ​ឲ្យ​រលាក​ភ្នាស និង​របួស​ទៅ​លើ​សួត ហៅ​ថា​រលាក​សាច់​សួត។ យើង​អាច​ប្រឈម​បញ្ហា​នេះ ​បើ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដោយសារ​​បាត់​ស្មារតី​។ ប៉ុន្តែ​នៅ​ពេល​​ដឹង​ខ្លួន​ឡើង​វិញ យើង​ក៏​​លែង​ប្រឈម​បញ្ហា​ច្រាល​នេះ​ទៀតដែរ។

– មហារីក​សួត៖ ជំងឺ​កាច​សាហាវ​នេះ ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ហើយ​បើ​តាម​សមាគម​មហារីក​​អាមេរិក ​ជំងឺ​មហារីក​សួត​ ឆក់​យក​ជីវិត​មនុស្ស​ច្រើន​ជាង ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ មហារីក​ពោះវៀន​ធំ​ និង​មហារីក​សុដន់ ​បូក​ចូល​គ្នា​ទៅ​ទៀត។ យើង​​អាច​ប្រឈម​​មហារីក​សួត ​បើ​យើង​ជា​អ្នក​​ជក់​បារី។

កត្តាប្រឈម

៦- មាន​កត្តា​ប្រឈម​អ្វី​ខ្លះបណ្តាល​ឲ្យ​មានជំងឺ​សួត​ឡើង​រឹង?

កត្តា​ប្រឈម​ឲ្យ​កើត​មាន​ជំងឺ​សួត​ឡើង​រឹង អាច​មាន​ច្រើន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់​ព័ន្ធ៖ 

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មានទាំង​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំ​ងឺ​នេះបាន យើង​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ប្រាប់​ពេទ្យ​ពី​ប្រវត្តិ​ជំងឺ​ទូទៅ​។ បន្ទាប់​មក​ត្រូវ​ពិនិត្យ​កាយ​សម្បទា​ ពេទ្យ​អាច​ត្រូវ​ការ​ស្ដាប់​សំឡេង​សួត​ និង​ថត​សួត​មើល ​មាន​ការ​រាល​ដាល​នោះ​ដល់​កម្រិត​ណា។នៅ​ពេល​កំណត់​រោគ​វិនិច្ឆ័យ​បាន​ហើយ ​ការ​ព្យាបាល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​បន្ទាប់​។

៨- ​ព្យាបាលដោយ​វិធី​ណា?

ការ​ព្យាបាល គឺ​ធ្វើ​ឡើង​អាស្រ័យ​ទៅ​តាម​មូលហេតុ​បង្ក​ឲ្យ​សួត​ឡើង​រឹង​ ដូចជា៖

– ជំងឺ​រលាក​សួត៖ ពេទ្យ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​​ប្រឆាំង​នឹង​មូលហេតុ​បង្ក​ ​ដូចជា​ប្រើ​ថ្នាំ​ផ្សះ​ ថ្នាំ​ប្រឆាំង​វីរុស ​និង​ថ្នាំ​ផ្សិត​ជាដើម។ យើង​​អាច​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ក្អក​ ថ្នាំ​ចុក​ទ្រូង​ និង​ក្ដៅ​ខ្លួន​ដូច​គ្នា។

– ជំងឺ​ហើម​សួត៖ ការ​ព្យាបាល​ អាស្រ័យ​លើ​មូលហេតុ​ អាច​មាន​ ​បូម​ទឹក​ចេញ​ពី​សួត​ បន្ថយ​សម្ពាធ​ក្នុង​សរសៃ​ឈាម​ឬ​បន្ថែម​កម្លាំង​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​ល្អ។

– ​ហូរ​ឈាមក្នុង​សួត៖ បើ​មាន​ជំងឺ​រលាក​សរសៃ​ឈាម ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​ស្តេរ៉ូអ៊ីត​ និង​ថ្នាំ​បន្ថយ​ភាព​ស៊ាំ​ ហើយ​​ត្រូវ​ប្រើ​ជា​ប្រចាំ​ និង​ទៀង​ទាត់​ ដើម្បី​ការពារ​អាការៈហូរ​ឈាម។

– ច្រាលអាហារ​​ពី​ក្រពះ​ចូល​សួត៖ បើ​មាន​ជំងឺ​នេះ យើង​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ខ្លាំង​ ត្រូវ​ធ្វើ​ការ​វាស់​ស្ទង់​ពី​សមត្ថភាព​លេប​អាហារ​ ដើម្បី​ការពារ​ការ​ច្រាល​ទៅ​ថ្ងៃ​ក្រោយ។

– រលាក​សួត​មិនបង្ក​ដោយ​មេរោគ៖​ មិន​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​ទេ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​​អាច​ត្រូវ​ប្រើ​ថ្នាំ​ស្តេរ៉ូអ៊ីត​ ដើម្បី​កាត់​បន្ថយ​ការ​រលាក​ ហើយត្រូវ​ទទួល​ការ​ព្យាបាល​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​រាង​កាយ​ជួសជុល​ និង​​ឆាប់​ជា​សះ​លឿន។

– មហារីកសួត៖ ជំងឺ​នេះ ​ពិបាក​ព្យាបាល​ណាស់​ ហើយ​ការ​កាត់​ដុំ​មហារីក​ចោល​តាមរយៈ​​វះកាត់​ ​ជា​វិធី​ដ៏​ល្អ​ ធានា​ថា​ជា​១០០%​ ប៉ុន្តែ​មិន​មែន​ដុំមហារី​​ទាំង​អស់​ សុទ្ធ​តែ​អាច​យក​ចេញ​បាន​នោះ​ទេ។​ នៅ​ពេល​​មហារីក​ចាប់​ផ្ដើម​រាល​ដាល​ ​គឺ​យឺត​ពេល​ទៅ​ហើយ មិន​អាច​ព្យាបាល​បាន​ទេ​ ជម្រើស​ចុង​ក្រោយ​ ​មាន​តែ​ព្យាបាល​អាការៈ ​និង​ផល​វិបាករបស់​ជំងឺប៉ុណ្ណោះ​។ ហេតុនេះ ទើបពេទ្យ​តែ​ងលើកឡើង​ថា​​រក​ឲ្យ​ឃើញនូវ​ជំងឺ​​ឲ្យបាន​ទាន់​ពេល​ គឺ​អាច​ព្យាបាល និង​ចៀស​ផុត​រឿង​អកុសល​ផ្សេងៗ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ​

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lung Consolidation: The Causes and How to Treat It. https://www.doctorshealthpress.com/pain-articles/lung-consolidation-causes-treatments/. Accessed May 14, 2018.

Lung Consolidation: What It Is and How It’s Treated. https://www.healthline.com/health/lung-consolidation. Accessed May 14, 2018.

កំណែ​ប្រែបច្ចុប្បន្ន

12/09/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Sep 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម