backup og meta

ចងដៃស្បូនរួច បើភ្លាត់មានផ្ទៃពោះ ត្រូវ​ប្រញាប់ជួបគ្រូពេទ្យ

ចងដៃស្បូនរួច បើភ្លាត់មានផ្ទៃពោះ ត្រូវ​ប្រញាប់ជួបគ្រូពេទ្យ

ចង​ដៃស្បូន ជា​វិធី​ពន្យារ​កំណើត​បែប​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​វិធី​សាស្រ្ត​ផ្សេង​ៗ​ទៀត​។​ ការ​ចង​ដៃ​ស្បូន​ជួយ​ការ​ពារ​កុំ​ឲ្យ​ស៊ុត​ញី​ធ្វើ​ដំណើរ​​ពី​អូវែ​ទៅ​កាន់​បំពង់​ដៃ​ស្បូន និង​រារាំង​មេជីវិត​ឈ្មោល​ធ្វើ​ដំណើរ​ទៅ​កាន់​បំពង់​ដៃ​ស្បូន​ជួប​មេជីវិត​ញី​។​ ការ​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វដ្ដ​រដូវ​របស់​ស្រី​ៗ​នោះ​ទេ​។ ប៉ុន្តែ​ក៏​មាន​ដែរ ករណី​ខ្លះ​ក្រោយ​ចង​ដៃស្បូន​ហើយ នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​​បាន តែ​ករណី​នេះ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ព្រោះ​អាច​មាន​ករណី​កូន​ក្រៅ​ស្បូន​។​

១. ហេតុ​អ្វី​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន

ចង​ដៃ​ស្បូន​ជា​វិធី​ពន្យារ​កំណើត​ទូទៅ​មួយ​ស្រី​ៗ​​បាន​អនុវត្ត​។ ការ​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន ជួយ​ការពារ​ការ​មាន​ផ្ទៃពោះ​ជា​អចិន្ត្រៃយ៍​ ដូច​នេះ​ហើយ​ បាន​ជា​ស្រី​ៗ​មិន​បាច់​ចាំ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​នោះ​ទេ​។​ យ៉ាងណា វិធី​សាស្រ្ត​ពន្យារ​កំណើត​ប្រភេទ​នេះ​មិន​អាច​ការពារ​យើង​ពី​ជំងឺ​កាម​រោគ​នោះ​ទេ​។​

ការ​ចង​ដៃ​ស្បូន​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ ជាពិសេស​បើ​បំពង់​ដៃស្បូន​ត្រូវ​កាត់​ចេញ​។ ដូច​គ្នា​ដែរ វិធី​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន​មិន​មែន​ស័ក្ដិសម​ចំពោះ​ស្រ្តី​គ្រប់​រូប​នោះ​ទេ​។ មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ណាមួយ​ គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​យល់​ច្បាស់​ថា​វិធី​ណាមួយ​ល្អ​ចំពោះ​យើង​។

​គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ប្រើ​ជម្រើស​ផ្សេង​ដូច​ជា​ដាក់​កង​ក្នុង​ស្បូន ឬដាក់​កង​នៅ​ដៃ បើ​សិន​ជា​​យើង​មិន​អាច​ចង​ដៃ​ស្បូន​បាន​។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

វះកាត់ចងដៃស្បូន២. កត្តា​ប្រឈម

វិធី​ពន្យារ​កំណើត​បែប​ចងដៃ​ស្បូន តម្រូវ​ឲ្យ​មាន​ការ​ប្រើ​ថ្នាំ​សណ្ដំ ​​ក្នុង​ដំណើរ​ការ​វះកាត់​។ កត្តា​ប្រឈម​ទាក់​ទង​នឹង​ការ​ចងដៃ​ស្បូន​មាន​ដូច​ជា៖

  • អាច​ប៉ះពាល់​ពោះ​វៀន ផ្លោក​នោម ឬ​សរសៃ​ឈាម​​ធំ
  • មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​សណ្ដំ​
  • របួស​ជា​សះស្បើយ​មិន​បាន​ល្អ ឬ​ឆ្លង​រោគ​
  • បន្ត​ឈឺ​ពោះ ឬ​អាង​ត្រគាក
  • ចង​ដៃស្បូន​មិន​បាន​ល្អ នាំឲ្យ​អាច​មាន​កូន​ដោយ​ចៃដន្យ​នា​ពេល​អនាគត​។

អត្ថបទគួរអាន៖

កត្តា​មួយ​ចំនួន​ ទំនង​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ចង​ដៃស្បូន​ជួប​ផលវិបាក​៖

  • ​​​ធ្លាប់​វះកាត់​អាង​ត្រគាក ឬ​ពោះ
  • ធាត់​លើស​ទម្ងន់
  • ជំងឺ​ទឹកនោមផ្អែម​។​​​

៣. លទ្ធផល​ក្រោយ​ចង​ដៃស្បូន​

ការ​ចង​ដៃស្បូន​ជា​វិធី​ពន្យារ​កំណើត​មាន​សុវត្ថិ​ភាព និង​ជា​អចិន្ត្រៃ៍យ៍​។ ប៉ុន្តែ​វិធី​មួយ​នេះ​មិន​មែន​គ្រប់គ្នា​អាច​ប្រើ​បាន​នោះ​ដែរ​។ ស្រ្តី​ចងដៃ​ស្បូន​តិច​ជាង​១%​ នឹង​មាន​ផ្ទៃ​ពោះ​បាន​ក្រោយ​ចង​ដៃ​ស្បូន​បាន​មួយ​ឆ្នាំ​។ ការ​ចង​ដៃស្បូន​នៅ​វ័យ​កាន់​តែ​ក្មេង អត្រា​បរាជ័យ​ក៏​មាន​ច្រើន​ដែរ​។

[embed-health-tool-ovulation]

បើ​សិន​ជា​ស្រី​ៗ​យើង​មាន​ផ្ទៃ​ពោះ​ក្រោយ​ចងដៃ​ស្បូន អាច​មាន​ហានិភ័យ​ខ្ពស់​មាន​កូន​ក្រៅ​ស្បូន​។ ការ​មាន​កូន​ក្រៅ​ស្បូន​តម្រូវ​ឲ្យ​មាន​ការ​ការ​វះកាត់​ព្យាបាល​បន្ទាន់​។ កូន​ក្រៅ​ស្បូន​មិន​អាច​រក្សា​ទុក​រហូត​ដល់​ពេល​សម្រាល​នោះ​ទេ​។ បើ​សិន​ជា​ស្រី​ៗ​យើង​មាន​ផ្ទៃពោះ​ក្រោយ​ពី​ចង​ដៃ​ស្បូន​រួច គួរ​ស្វែង​រក​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tubal Ligation

https://www.hopkinsmedicine.org/health/treatment-tests-and-therapies/tubal-ligation

Sterilization

https://www.plannedparenthood.org/learn/birth-control/sterilization

Tubal ligation

https://www.mayoclinic.org/tests-procedures/tubal-ligation/about/pac-20388360

កំណែ​ប្រែបច្ចុប្បន្ន

16/08/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មធ្យោបាយពន្យារកំណើតរយៈពេលខ្លីទាំងនេះ មិនសូវពេញនិយមប្រើទេ

មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម