តែក្រៅពីមធ្យោបាយទាំងនោះ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បានឲ្យដឹងថា កៅអៀកពន្យារកំណើត ក៏ជាមធ្យោបាយល្អដែរ ហើយវាគ្មានផលរំខានអ្វីទាំងអស់ពេលរួមភេទ ព្រមទាំងធ្វើឲ្យដៃគូទាំងពីរមានអារម្មណ៍មានជិតស្និទ្ធគ្នាជាងបណ្ដាវិធីប៉ុន្មានមុខខាងលើ។ លោកស្រីក៏បានបន្ថែមទៀតដែរថា កៅអៀកបិទពន្យារកំណើតនេះ មិនទាន់មានប្រើទូលំទូលាយទេនៅស្រុកយើង ប៉ុន្តែនៅប៉ែកអឺរ៉ុប គឺគេប្រើវាច្រើន។ ចំណែកមូលហេតុអាចមកពីកៅអៀកបិទនេះមិនទាន់បានចុះបញ្ជីនៅក្រសួងសុខាភិបាល ឬក្រសួងពាណិជ្ជកម្ម។