backup og meta

ពេលណាមេជីវិតញីធ្លាក់ រួមភេទទៅឆាប់មានកូន?

ពេលណាមេជីវិតញីធ្លាក់ រួមភេទទៅឆាប់មានកូន?

ចំពោះ​ប្តី​ប្រពន្ធ​ដែល​​ចង់​បាន​កូន ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា រួមភេទ​ថ្ងៃ​ណា​ទើប​ឆាប់​មាន​កូន​នឹង​គេ? ទាល់​តែ​រួម​ភេទ​ពេល​មេជីវិត​ញី​ធ្លាក់​ទើប​អាច​មាន​កូន ឬ​ក៏​ត្រូវ​​រួម​ភេទ​ញឹក​ញាប់?

ស្រាយ​ចម្ងល់​​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ទាក់​នឹង​​ការ​មាន​​កូន បើ​ពេល​មេ​ជីវិត​ញី​មិន​ធ្លាក់ ទោះបី​ជាយើង​រួម​ភេទ​ញឹក​ញាប់​យ៉ាងណា​ក៏​មិន​អាច​មាន​កូន​ដែរ។

នៅ​ពេល​សួរ​ថា ថ្ងៃ​ណា​ដែល​មេជីវិត​ញី​ធ្លាក់? សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ឆ្លើយ​ថា ជា​ទូទៅ​ស្ត្រី​ដែល​មាន​វដ្ត​រដូវ​ទៀង​ទាត់ មេ​ជីវិត​ញី​នឹង​ធ្លាក់​នៅ​អំឡុង​ថ្ងៃទី១៣ ១៤ ១៥ មុន​រដូវ​បន្ទាប់​មក​ដល់។

“ទាក់​ទង​នឹង​ការ​មាន​កូន ទោះ​បី​ជា​យើង​រួម​ភេទ​ញឹក​ញាប់​ម៉េច​ក៏​មិន​អាច​មាន​ដែរ សំខាន់​គឺ​យើង​នៅ​ជាមួយ​គ្នា​នៅ​ពេល​ដែល​ស្ត្រី​មាន​មេជីវិត ថ្ងៃទី១៣ ១៤ ១៥ ជា​ទូទៅ​មេជីវិត​ធ្លាក់​ថ្ងៃទី១៤”

ផ្ទុយ​ទៅ​វិញ​ពេល​មក​រដូវ​រួច​​ភ្លាមៗ ពេល​ជិត​មក​រដូវ លោក​វេជ្ជបណ្ឌិត​ថា ស្រ្តី​អត់​មាន​មេជីវិត​​ទេ មេជីវិត​អស់ រួមភេទ​អំឡុង​ពេល​នេះ មិន​អាច​មាន​កូន​នោះ​ទេ។

ពង​មេ​ជីវិត​ញី ជា​មធ្យម​អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ ហើយ​រយៈ​ពេល​ ២៤​ ម៉ោង​នេះ គឺ​សំខាន់​ណាស់​ដើម្បី​បង្ក​កំណើត ដោយ​ចាំ​បាច់​ត្រូវ​បាន​ជួប​ជា​មួយ​មេជីវិត​ឈ្មោល​ ទើបការ​បង្ក​កំណើតអាច​ដំណើរ​ការ​ទៅ​បាន​។ ​បើ​ពង​មេ​ជីវិត​ញី អាច​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ នៅ​តាម​ផ្លូវ​មក​កាន់​ស្បូន​នោះ របត់​នៃ​ការ​បង្កើត​ជីវិត​ថ្មី​មួយ​ នឹង​កើត​ឡើងភ្លាម។ តែ​​បើ​មិន​ដូច​នោះ​ទេ ពង​ទុំធ្លាក់​មក​នោះ ​ពេល​មក​ដល់​ស្បូន ​វា​នឹង​រលាយ​បាត់ដោយ​ឯក​ឯង។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង

មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម