backup og meta

ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 21, 2020

    ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន​

    រួមភេទ ជាផ្នែកមួយនៃជីវិត បង្កើតសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែបើជីវិតផ្លូវភេទមិនរលូនល្អ ពិសេសការធ្លាក់ចុះចំណង់ផ្លូវភេទដោយសារទម្លាប់សាមញ្ញមួយចំនួន គឺប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយើងដែរ ខណៈទម្លាប់ ៣យ៉ាងខាងក្រោមនេះ មុនរួមភេទកុំឲ្យដៃគូខាងប្រុសធ្វើជាដាច់ខាត។

    ១- ញ៉ាំអាហារឆ្អែតពេក

    មានអាហារសុខភាពជាច្រើន ដូចជាបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រាប់ធញ្ញជាតិ សុទ្ធតែអាចជួយជំរុញចំណង់ផ្លូវភេទយើងឲ្យខ្លាំងក្លា អំឡុងពេលរួមភេទ។ នេះជាការអះអាងពីវេជ្ជបណ្ឌិត Cheryl Iglesia ជាគ្រូពេទ្យឯកទេសរោគស្ត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រីបញ្ជាក់ទៀតថា យ៉ាងណា ក៏មានអាហារមួយចំនួនទៀត ទោះល្អចំពោះសុខភាពមែន​ ប៉ុន្តែអាចធ្វើឲ្យចំណង់ផ្លូវភេទយើងធ្លាក់ចុះ ពិសេសពពួកអាហារមានជាតិកាកសរសៃខ្ពស់។ យើង​មិន​គួរញ៉ាំអាហារទាំងនេះ​មុនរួមភេទ ១-២ ម៉ោងទេ​ ព្រោះធ្វើឲ្យតឹងពោះខ្លាំង មានអារម្មណ៍ឆ្អែតយូរ។ ជំនួសមកវិញ គ្នាយើង គួរញ៉ាំសូកូឡាមួយបន្ទះមុនរួមភេទ ព្រោះវាជួយជំរុញអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រម៉ូនរីករាយ ធ្វើឲ្យអារម្មណ៍ត្រេកត្រអាលរបស់យើងកើនកាន់តែខ្លាំង។

    ២-​ផឹក​គ្រឿង​ស្រវឹងមុនរួមភេទ​

    គ្នា​យើង​ទំនង​ជា​ធ្លាប់​បាន​ឮថា​ផឹក​ស្រាក្រហមមួយកែវ ប្រហែលអាចជួយជំរុញចំណង់ផ្លូវភេទ តែគ្នា​យើង​ត្រូវ​ដឹដែរថា​បើផឹកច្រើន អាចធ្វើឲ្យប្រតិបត្តិការលើគ្រែរបស់យើងមិនអាចឈានដល់គោលដៅបានទេ​។ ក្នុងកាសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Missouri–St. Louis នៅអាមេរិក ១១% នៃអ្នកផឹកជាតិស្រវឹង សុទ្ធតែរាយការណ៍មកថា មានបញ្ហា​បញ្ចេញ​ទឹកកាម។

    បើប្រៀបធៀបរវាងប្រុសៗមិនផឹកស្រា និង​ប្រុសៗផឹកស្រាច្រើន គឺថាអ្នក​ផឹក​ស្រា​ពិបាកគ្រប់គ្រងការឈានដល់ចំណុចកំពូល ទាំងអំឡុងពេលដៃគូខាងស្រី នៅមានតម្រូវការខ្លាំងដើម្បីឈានដល់ចំណុចកំពូលរួមគ្នានោះ។ ហេតុផលចម្បងនៃបញ្ហានេះ គឺជាតិអាល់កុល បាន​រំខានទៅលើ​ប្រព័ន្ធប្រសាទដ៏សំខាន់របស់យើងដែលមាននាទីជួយផ្តល់ភាពសម្រើប និងឈានដល់ចំណុចកំពូល។

    ៣- មិនងូតទឹកមុនពេលរួមភេទ

    ជា​ធម្មតា​ពេល​មុន​ចូលគេងគ្នា​យើង​តែងូតទឹក​មិន​ខាន ហើយ​បើ​យើង​​មិនងូត​ទឹក​មុន​ពេល​ប្រតិបត្តិការលើគ្រែវិញនោះ​ វានឹង​ធ្វើ​ឲ្យ​ដៃគូ​យើង​មាន​អារម្មណ៍មិនល្អទៅវិញ។ ត្រង់ចំណុចនេះស្រីៗយើង​ ត្រូវតែតឿនខាងប្រុសឲ្យងូតទឹក សម្អាតស្បែក រាងកាយមុខពេលរួមភេទ ព្រោះបើមិនដូច្នោះ បាក់តេរីបង្កឡើងដោយទឹកនោម នៅលើប្រដាប់ភេទប្រុសៗ នឹងឆ្លងចូលក្នុងប្រដាប់​ភេទ​ស្រីៗមិនខាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម