backup og meta

រួមភេទដល់ចំណុចកំពូល ផ្ដល់អត្ថប្រយោជន៍សុខភាព ៤ យ៉ាងនេះ

រួមភេទដល់ចំណុចកំពូល ផ្ដល់អត្ថប្រយោជន៍សុខភាព ៤ យ៉ាងនេះ

គ្នា​យើង​មាន​ដៃ​គូរួម​ភេទ​ប្រហែលជា​បាន​ដឹង​ហើយ​ថា​អារម្មណ៍​ដល់​កំពូល​ពេល​រួម​ភេទ​​វាបែប​ណា​នោះ? មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​រួម​ភេទ​ដល់​ចំណុច​កំពូល គឺ​​ជា​ពេល​មួយ​ដែល​អារម្មណ៍​របស់​យើង​រំភើប​បំផុត​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ថា​ក្រៅពី​អារម្មណ៍​ល្អ​បំផុត​នេះ តើ​ការ​ដល់​ចំណុច​កំពូល​ពេល​រួមភេទ​មាន​ប្រយោជន៍​អ្វី​ផ្សេង​ចំពោះ​សុខ​ភាព​ឬ​អត់?

. ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​

គ្នា​យើង​ជឿ​អត់​ថា​ការ​ឡើង​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ជួយ​ឲ្យ​ស្បែង​យើង​ភ្លឺ​រលោង? ពេល​យើង​ដល់​ចំណុច​កំពូល ខួរ​ក្បាល​យើង​បញ្ចេញ​អ័រ​ម៉ូន​មួយ​ប្រ​ភេទ​ឈ្មោះ​ថា Oxytocin ។ អ័រ​ម៉ូន​មួយ​នេះ​​ក៏​មាន​ទំនាក់​ទំនង​ក្នុង​ការ​សម្រាល​កូន និង​បំបៅ​ដោះ​កូន​​ផង​ដែរ។ អ័រម៉ូន​Oxytocin ជួយ​ជំរុញ​​អារម្មណ៍​របស់​មនុស្ស​យើង​​ពេល​រួ​ម​ភេទ ដែល​អ្នក​ខ្លះ​បាន​ហៅ​អ័រម៉ូន​នេះ​ថា​ជា​អ័រម៉ូន​ក្ដី​ស្រឡាញ់ (Love Hormone)

ពេល​រាងកាយ​យើង​បញ្ចេញ​អ័រម៉ូន​ Oxytocin អ័រម៉ូននេះ​ក៏បាន​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្តេសcortisol ។ ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ស្ត្រេស​នេះ ជានិច្ចកាល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​របស់​យើង និង​​​ជួយ​បំបាត់​ស្នាម​នៅ​លើ​ស្បែក។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការ​ដល់​ចំណុច​កំពូល​នេះ​ ក៏​ជួយ​បង្កើត​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន ដែលអ័រម៉ូន​នេះ​គាំទ្រ​ដល់​ការ​ផលិត​ខូឡាជែន​ក្នុង​រាង​កាយ។ ខូឡាជែន​ ជា​សារធាតុ​សំខាន់​មួយ​​សម្រាប់​​ការ​ពារ​ស្បែក​ជ្រីវ​ជ្រួញ។ គ្នា​យើង​ដឹង​ទេ ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​បាន​ប្រើ​សារធាតុ​នេះ​ក្នុង​ផលិត​ផល​របស់​ពួក​គេ​ដែរ​។​

. ជួយ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​រឹ​ងមាំ

ការ​រួម​ភេទ ដល់​ចំណុច​កំពូល​ជា​ប្រ​ចាំ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន។ ការសិក្សា​មួយ​បាន​រក​ឃើញ​​ពី​ទំនាក់​ទំនង​រវាង​ការ​រួមភេទ​ញឹកញាប់ ជាមួយ​នឹង​កម្រិតimmunoglobulin A (IgA) ក្នុង​ទឹកមាត់​IgA គឺជា​អង់​ទីករ​សំខាន់​មួយ​សម្រាប់​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូច​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ជាដើម​។ បើ​តាម​ការ​សិក្សា​ដដែរួល​បាន​រក​ឃើញ​ថា​ អ្នក​រួមភេទ​ញឹក​ញាប់​ ពី៣ដង ឬច្រើន​ជាង​​នេះក្នុង​មួយ​សប្ដាហ៍​​ គឺ​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ជាង​អ្នក​មិន​ដែល​រួមភេទ ឬ​រួម​ភេទ​ត្រឹម​១ទៅ​២​ដង​ក្នុង​មួយ​សប្ដាហ៍។

រួមភេទ

. ជួយ​ខួរ​ក្បាល​ដំណើរ​ការ​ល្អ​ 

បើ​សិន​ជា​​គ្នា​យើង​ចង់​ឲ្យ​ខួរ​ក្បាល​កាន់តែ​ដំណើរ​ការ​បាន​ល្អ យើង​អាច​គិត​គូរ​រឿង​ដល់​ចំណុច​កំពូល​នេះ​ឲ្យ​បាន​ច្រើន​ដង​ដែរ​ហើយ។ ការ​សិក្សា​មួយ​រក​ឃើញ​ថា​ខួរ​ក្បាល​យើង​នឹង​ចាប់​ផ្ដើម​សកម្ម​កាន់​តែ​ខ្លាំង​នៅ​ពេល​យើង​កំពុង​​រួមភេទ​ ហើយ​ភាព​សកម្ម​របស់​ខួរ​ក្បាល​ខ្ពស់​បំផុត​នៅ​ពេល​យើង​រួមភេទ​ដល់​ចំណុច​កំពូល​នេះ​ឯង​។

[embed-health-tool-heart-rate]

. អាយុវែង​

ក្រៅពី​អត្ថប្រយោជន៍​បាន​រៀប​រាប់​ខាង​លើ គ្នា​យើង​ដឹង​ទេ​ថា​ការ​រួម​ភេទ ក៏​មាន​ទំនាក់​ទំនង​នឹង​អត្រា​មរណភាព​ដែរ។ ការសិក្សា​មួយ​ធ្វើ​ឡើង​រយៈ​ពេល​​១០​ឆ្នាំ បាន​រក​ឃើញ​ថា​អ្នក​រួមភេទ​ដល់​ចំណុច​កំពូល​ញឹកញាប់​បាន​កាត់​បន្ថយ​​​អត្រា​មរណភាព៥០​ភាគ​រយ​ទាប​ជាង​អ្នក​ដែល​មិន​សូវ​រួមភេទ ឬ​ដល់​ចំណុច​កំពូល​តិច​តូច។ ការសិក្សា​ផ្សេងៗ​ទៀត ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​រួម​ភេទ​ក៏​អាច​ជួយ​កាត់​បន្ថយ​កត្តា​ប្រ​ឈម​ជំងឺ​បេះដូង ដែល​អាច​ជួយ​ឲ្យ​មនុស្ស​យើង​រស់នៅ​បាន​យូរ​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Orgasm

https://my.clevelandclinic.org/health/articles/22969-orgasm

12 Surprising Health Benefits of Sex After 50

https://www.aarp.org/health/healthy-living/info-2022/surprising-sex-health-benefits-after-50.html

Orgasms

https://www.plannedparenthood.org/learn/sex-pleasure-and-sexual-dysfunction/sex-and-pleasure/orgasms

 

កំណែ​ប្រែបច្ចុប្បន្ន

24/06/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រុសៗបន្ថែមគ្រាប់ផ្លែឈើក្នុង​របបអាហារ ជួយ​បង្កើនសមត្ថភាពផ្លូវភេទ

ស្រីៗបើ​ជួបបញ្ហា​ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យ​ចំណង់ផ្លូវភេទ​ធ្លាក់ចុះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម