backup og meta

ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 20, 2020

    ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ?​

    កន្លង​មក​ធ្លាប់​មាន​ការ​លើក​ឡើងថា​ផឹក​កា​ហ្វេ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​អាចប៉ះពាល់​​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង។ តើ​គ្នា​យើង​ធ្លាប់​ឭ​ការ​លើក​ឡើ​ង​បែប​នេះ​ទេ? ពិត​ឬ​អត់?

    រឿង​ផឹក​កាហ្វេ​ច្រើន​ធ្វើ​ឲ្យ​សមត្ថភាព ឬចំណង់​ផ្លូវ​ភេទ​​ធ្លាក់ចុះ​នេះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យូរ​មក​ហើយ និង​ក៏​មាន​ការ​សិក្សា​បញ្ជាក់​ដែរ​ថា​កាហ្វេ​មិន​ប៉ះពាល់​ដល់​រឿង​សុខ​ភាព​ផ្លូវ​ភេទ​របស់​យើង​ទេ​បើ​ផឹក​ត្រឹម​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​អី​នោះ។

    តាម​ពិត​ទៅ​ការ​លើក​ឡើងថា​​កាហ្វេ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ គឺ​អាច​មកពី​អ្នក​ផឹក​កាហ្វេ​កំពុង​តែ​មាន​បញ្ហា​ថប់បារម្ភ​រួច​ស្រេច​ទៅ​ហើយ​នោះ​ទេ។ មានន័យថា​បើ​យើង​កំពុង​មាន​បញ្ហា​ថប់បារម្ភ ពេល​ផឹក​កាហ្វេ សារធាតុ​កាហ្វេអ៊ីន​នឹង​ធ្វើ​ឲ្យ​​យើង​កាន់តែ​បាត់​បង់​ការ​ផ្ចង់​អារម្មណ៍ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ដែរ ខណៈ​មនុស្ស​មាន​សុខ​ភាព​ធម្មតា​មិន​រង​ផល​ប៉ះ​ពាល់​ពី​​កាហ្វេអ៊ីន​នេះ​ទេ។

    ​​បន្ថែម​ពី​នេះ​មាន​កាសិក្សា​មួយ​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​បែរ​ជា​ជួយ​បង្កើត​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ទៅវិញ។ ការសិក្សា​របស់​សាកលវិទ្យាល័យ​ Texas សហរដ្ឋអាមេរិក​រក​ឃើញ​ថា​ប្រុសៗ​ដែល​ផឹក​កាហ្វេ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​ ចំនួន​៤២​ភាគ​រយ​នៃ​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សាចំនួន​ ៤ ០០០​នាក់​​មិន​សូវ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដូច​អ្នក​មិន​ផឹក​កាហ្វេ​នោះ​ទេ​។ ប៉ុន្តែ​បើ​​ផឹក​បី​ពែង​ក្នុង​មួយ​ថ្ងៃ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ៗ​ដល់​រឿង​លិង្គ​មិន​ឡើង​រឹង​ដែរ​។​

    អ្នក​វិទ្យា​សាស្រ្ត​ជឿថា​​ជាតិ​កាហ្វេ​អ៊ីន​ជួយ​ជំរុញ​ប្រតិកម្ម​គី​មី​ដែល​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​លិង្គ ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​។ ការ​សិក្សា​មុន​ៗ​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​ផឹក​កាហ្វេ​ក៏​បាន ជួយ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម