យើងអាចស្អំកម្ដៅក៏បាន សម្រាប់ស្នាមក្រហមដែលមានរយៈពេល ៣-៤ថ្ងៃ ដោយជួយបន្ថយភាពហើម និងឈឺចាប់។ យកកន្សែងស្អាតជ្រលក់ទឹកក្តៅ ដាក់កន្សែងនៅលើស្នាមជាំសង្កត់ថ្នមៗ។
– ប្រទាលកន្ទុយក្រពើ៖ ប្រទាលនេះមានគុណប្រយោជន៍ពិសេសច្រើនជំនួយស្បែក រួមទាំងព្យាបាលស្នាមជាំផងដែរ។ លាបប្រទាលនៅលើស្បែកជាំ ១០ នាទីក្រោយ លាងសម្អាតជាការស្រេច។
– ឈ្លីម៉ាស្សា៖ ឈ្លីម៉ាស្សា មិនគួរធ្វើពេលស្នាមជាំក្រហមនៅថ្មីៗទេ ព្រោះបណ្តាលឲ្យមានការឈឺចាប់ និងជាំកាន់តែខ្លាំង។ ម៉ាស្សាអាចធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់។ ត្រូវចាំ ម៉ាស្សាថ្នមៗ អាចជួយបង្កើនរបត់ឈាមនៅតំបន់ជាំ។
– ប្រេងជីរអង្កាម៖ ពេលលាប មានអារម្មណ៍ត្រជាក់ អាចធ្វើឲ្យតំបន់ស្បែកជាំឡើងរលោង នឹងលុបបំបាត់យ៉ាងរហ័ស គ្រប់ស្នាមជាំក្រហម ហើយមានប្រសិទ្ធភាព។ ថ្នាំដុសធ្មេញ ជាជម្រើសល្អ ដោយសារជាតិជីរអង្កាមធម្មតាជាធាតុផ្សំសំខាន់ក្នុងថ្នាំដុសធ្មេញ។