backup og meta

ក្បាច់ពិសេសៗ​សម្រាប់​អ្នក​ឈឺ​ត្រគាក តែ​ចង់​ធ្វើ​រឿង​ក្ដៅ​សាច់

ក្បាច់ពិសេសៗ​សម្រាប់​អ្នក​ឈឺ​ត្រគាក តែ​ចង់​ធ្វើ​រឿង​ក្ដៅ​សាច់

បើ​មាន​បញ្ហា​ឈឺ​ត្រគាក ច្បាស់​ជាប៉ះ​ពាល់​អារម្មណ៍​រួមភេទ។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​វិធីសាស្ត្រ​ខ្លះៗ ​ជួយ​គ្នា​យើង​អាច​បើក​ឈុត​ឆាក​ប្រយុទ្ធ​បាន ទោះ​ជា​ឈឺ​ត្រគាក​ក៏​ដោយ។

១- ឈឺ​ត្រគាក និង​ការ​រួម​ភេទ

ជា​ភាសា​បច្ចេក​ទេស ហៅ​ថា Coxalgia សំដៅ​លើ​អាការៈ​ឈឺ​ត្រគាក ដែល​ជាមូល​ហេតុ​ចម្បង​មួយ ប៉ះ​ពាល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ឈឺ​នៅ​ពេល​ដើរ ឬ​អង្គុយ ក្រោក​ឈរ បញ្ហា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។

ទាំង​ស្រី ទាំង​ប្រុស មាន​បញ្ហា​ឈឺ​ត្រគាក ​ភាគ​ច្រើន​បណ្ដាល​មក​ពីជំងឺ​រលាក​ឆ្អឹង និង​សន្លាក់ ហើយ​ខ្លះ​ទៀត អាច​ទាក់​ទង​ជា​មួយ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ក្រលៀន ឈឺ​នៅ​តំបន់​ត្រគាក ឈឺ​​ចាក់​ចុះ​ពី​ភ្លៅ​មក​ក្រោម ឈឺ​នៅ​តំបន់​គូទ ឬ​ឈឺ​ចាក់​ចូល​ក្នុង​ជង្គង់​ជាដើម។ បើ​យើង​មាន​ការ​ឈឺ​ចាប់​​​ពេញ​មួយ​ថ្ងៃ ច្បាស់​ជា​អស់​កម្លាំង អស់​អារម្មណ៍​ លែង​ចង់​ធ្វើ​រឿង​ក្តៅ​សាច់​ជា​មួយដៃ​គូ​មិន​ខាន។

២- ដំណោះ​ស្រាយ

ស្រីៗ​មាន​បញ្ហា​ឈឺ​ត្រគាក មិន​មាន​អារម្មណ៍​ល្អ​ពេល​រួម​ភេទ​ឡើយ ព្រោះ​រួម​ភេទ​ម្តងៗ មាន​កម្លាំង​សង្កត់​ខ្លាំង​នៅ​លើ​ត្រគាក​តែ​ម្តង។ ដើម្បី​រួម​ភេទ​បានអំឡុង​ពេល​កំពុង​ឈឺ​ត្រគាក អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ៖

– ចេះ​កត់​សម្គាល់​ថា ពេល​យើង​កំពុង​រួម​ភេទ មាន​ក្បាច់​​ណា​មួយ​ជួយ​បន្ធូ​រការ​ឈឺចាប់។ មាន​ក្បាច់មួយ​ចំនួន មិន​សូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ដោយ​សារ​ក្បាច់​ទាំងនោះ មិន​សូវ​ប្រើ​ត្រគាក ឬ​ដាក់​សម្ពាធ​លើ​ត្រគាក​យើង

– សម្រាប់​ស្រីៗ មិន​ត្រូវ​ប្រើ​ក្បាច់​ណា​តម្រូវ​ឲ្យ​យើង​ខ្វែង​ជើង ឬ​កន្ធែក​ជើង​ខ្លាំង​ពេក​ទេ

– គួរ​មាន​ខ្នើយមក​កល់ ឬ​ប្រើ​កន្សែង​បត់​ឲ្យ​ក្រាស់​ក្រាល​ក្រោម​ចង្កេះ ធ្វើ​បែប​នេះ​អាច​ជួយ​មិន​សូវ​ឈឺ​ចាប់​បាន។

ទោះឈឺត្រគាក នៅតែអាចឡើងឋាន​សួគ៌បាន

អត្ថបទពាក់​ព័ន្ធ៖

៣- ក្បាច់​ពិសេសៗ​គួរ​សាក​ល្បង​ ពេល​ឈឺ​ត្រគាក

ដើម្បី​កំណត់​ក្បាច់​ណា​មួយ​ល្អ​ប្រើ ពេល​នេះ​យើង​សន្មត​យក​ថា ​ខាង​ស្រីជា​អ្នក​មាន​បញ្ហា​ឈឺ​ត្រគាក ព្រោះ​បើ​ឈឺ​ត្រគាក​ជា​ភាគី​ខាង​ប្រុស ការ​ជ្រើស​រើស​ក្បាច់​អាច​នឹង​ងាយ​ស្រួលជាង​នេះ។

– ក្បាច់​ទី១៖ ក្បាច់​នេះ តម្រូវ​ឲ្យ​ខាង​ស្រី​គេង​លើគ្រែ ហើយ​ខាង​ប្រុសនៅ​ពី​លើ (ក្បាច់​ដូនតា) តែ​ត្រូវ​យក​ខ្នើយ​មក​កល់​ក្រោម​ត្រគាក និង​ជង្គង់ខាង​ស្រី។

– ក្បាច់ទី២៖ ក្បាច់​នេះ ក៏​ស្រដៀង​គ្នា​នឹង​ក្បាច់​ទី១ ដែរ ខាង​ស្រី​នៅ​តែ​ត្រូវ​ប្រើ​ខ្នើយ​យក​មក​កល់​ដដែល គ្រាន់​តែតម្រូវ​ឲ្យ​ខាង​ប្រុស​កន្ធែក​ជើង​ឲ្យ​ធំ កន្ធែក​ចេញ​ទៅ​ក្រៅ​ជើង​ខាង​ស្រី។

– ក្បាច់​ទី៣៖ ក្បាច់​​នេះ តម្រូវ​ឲ្យ​ទាំង​ពីរ​នាក់​គេង​ផ្អៀង ខាង​ស្រី​គេង​ពី​មុខ ខាង​ប្រុស​នៅ​ពី​ក្រោយ។ ធ្វើ​បែប​នេះ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​​ត្រគាក​ខ្លាំង​សម្រាប់​ទាំង​សង​ខាង។

– ក្បាច់​ទី ៤៖ បើ​ឈឺ​ត្រគាក​ខ្លាំង មិន​អាច​លើក​ជើង​ឲ្យ​ត្រង់ ឬ​បត់​ត្រគាក​បានទេ អាច​គេង​ខិត​មក​រក​ចុង​គ្រែ ឯខាងប្រុសលើក​ជើងខាង​ស្រី​ឡើង​លើ រួចឈរចាត់ការ​នៅ​ចុង​គ្រែនោះតែម្ដង។

– ក្បាច់​ទី៥៖ ប្រើ​គ្រឿង​សង្ហារឹម​នៅ​ក្បែរៗ​យើង ដើម្បី​ជួយ​ទប់​លំនឹង។ អាច​លុត​ជង្គង់​ចុះ ឬ​ឈរ​កាន់​គ្រឿង​សង្ហារឹម​ទាំង​នោះ ដើម្បី​ទប់​លំនឹង​ខាង​លើ ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

បើ​យើង​សាក​​ក្បាច់​ទាំង​នោះ​ហើយ ប៉ុន្តែ​ត្រគាក​នៅ​តែ​ឈឺ​ខ្លាំង​ដដែល គួរទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​រក​វិធី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់។ ថ្នាំ​ល្អ​សម្រាប់​បំបាត់​ការ​ឈឺ​តាម​សន្លាក់ មាន​ពពួក​ថ្នាំ NSAIDs។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hip Pain and Sex: Staying Intimate. http://www.everydayhealth.com/hip-pain/hip-pain-and-sex.aspx. Accessed May 31, 2017.

Do YOU suffer from hip arthritis? Expert advice on sex and a how-to on popular positions. http://www.express.co.uk/life-style/health/588301/Sex-positions-hip-arthritis-sexual-partner-disability. Accessed May 31, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/03/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម