និយាយដល់រឿងសម្រេចកាមខ្លួនឯង អាចធ្វើឲ្យគ្នាយើងអៀនខ្មាសតិចហើយ យ៉ាងណារឿងនេះគ្មានអីគួរឲ្យខ្មាសទេ ព្រោះជាធម្មជាតិរបស់មនុស្ស ភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធផ្លូវភេទបែបនេះ ហើយចំណុចល្អនោះ អាចជួយយើងចៀសឆ្ងាយពីអំពើឧក្រិដ្ឋជាច្រើន ពិសេសរឿងចាប់រំលោភជាដើម។ ទោះបែបនេះក៏ដោយ អ្វីយើងគួរដឹង គួរសម្រេចកាមបែបណាទើបមានសុវត្ថិភាព។
១- សម្រេចកាមខ្លួនឯង អាចធ្វើញឹកញាប់បានដែរទេ?
ការពិតទៅ ចំពោះសំណួរនេះ នៅមិនទាន់មានចម្លើយជាក់លាក់នោះទេ ដោយសារយើងម្នាក់ៗ មានចំណង់ផ្លូវភេទខុសៗគ្នា។ គ្រូពេទ្យមួយចំនួនបានលើកឡើងថា យើងអាចសម្រេចកាមបានជារៀងរហូត ទាល់តែយើងអស់ចំណង់។ ប៉ុន្តែ ពេទ្យខ្លះទៀតណែនាំថា ត្រូវកាត់បន្ថយចំនួនសម្រេចកាម ឲ្យមកនៅត្រឹម ២-៣ ដង/សប្ដាហ៍ ដើម្បីទទួលបានគុណប្រយោជន៍ល្អៗសម្រាប់ខ្លួនយើង។
ដរាបណាយើងមិនមានបញ្ហាផ្លូវភេទណាមួយ ឬប៉ះពាល់ដល់ជីវិតរស់នៅទេនោះ ការសម្រេចកាម គឺមិនត្រូវបានគេកំណត់ចំនួននោះទេ។ ប៉ុន្តែ ក៏មិនគួរសម្រេចកាមញឹកញាប់ពេកដែរ។
២- ផលវិបាកបណ្ដាលមកពីសម្រេចកាមញឹកញាប់?
ផលវិបាកមានដូចជា អស់កម្លាំង បាត់បង់ចំណង់ផ្លូវភេទជាមួយដៃគូ ពិបាកផ្ចង់អារម្មណ៍ និងបញ្ហាជាច្រើនផ្សេងទៀត សុទ្ធសឹងតែបណ្ដាលមកពីការសម្រេចកាមញឹកញាប់ពេក។ ប៉ុន្តែ បើយើងកំពុងតែជួបបញ្ហាទាំងអស់នេះ ហើយនៅតែមានអារម្មណ៍ចង់សម្រេចកាមទៀតនោះ គួរទៅជួបជាមួយគ្រូពេទ្យផ្លូវចិត្ត ដើម្បីរកដំណោះស្រាយហើយ។ អ្នកចូលចិត្តសម្រេចកាមញឹកញាប់ពេក តែងជួបបញ្ហាអស់កម្លាំងខ្លាំងពេលរួមភេទ និងមានបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ ចំពោះប្រុសៗបញ្ចេញទឹកកាមញឹកញាប់ពេក អាចជួបបញ្ហាហៀរទឹកកាម ដោយសារតែប្រឹសសម្រាប់បញ្ចេញទឹកកាម ខូចមុខងារ។
អត្ថបទពាក់ព័ន្ធ៖
- លម្អិតខ្ទេចរឿងថ្នាំសម្រាប់ស្រីៗ Pink Viagra ដឹងគេប្រើដើម្បីអីអត់?
- វិធីព្យាបាល “លិង្គមិនឡើងរឹង” ដែលជាសុបិន្តអាក្រក់បំផុតក្នុងជីវិតប្រុសៗ
៣- ការណែនាំពីការសម្រេចកាមសម្រាប់ប្រុសៗ
ប្រុសៗមានវិធី និងក្បាច់ជាច្រើនដើម្បីសម្រេចកាម អាចប្រើដៃតែម្ខាង ឬទាំងសងខាង ប្រើទឹករម្អិលច្រើនប្រភេទ ឬប្រើឧបករណ៍ផ្សេងៗ។ ប្រុសៗច្រើនគិតថា ក្បាច់សម្រេចកាមដូនតាចែកឲ្យ គឺមានសុវត្ថិភាព និងមានគុណសម្បត្តិច្រើន។ ផ្ទុយទៅវិញ ការសម្រេចកាមសម័យទំនើប ដោយប្រើក្បាច់ខ្លាំងៗ គឺអាចទាក់ទងជាមួយសុវត្ថិភាពសម្រេចកាមយើងបាន។
ត្រូវលាងសម្អាតដៃ និងឧបករណ៍ប្រើសម្រាប់សម្រេចកាម ដើម្បីការពារកុំឲ្យមានការបង្ករោគកើតឡើង។ សម្រាប់ប្រុសៗប្រើឧបករណ៍ជំនួយ គួរប្រើឧបករណ៍ផលិតឡើងសម្រាប់ការសម្រេចកាម មិនគួរប្រើឧបករណ៍ណាអាចបង្កជាគ្រោះថ្នាក់ ឬមានផលរំខាន ឬបង្កឲ្យមានការឆ្លងរោគនោះទេ ហើយចៀសវាងប្រើវិធីខ្លាំងៗ ព្រោះអាចធ្វើឲ្យលិង្គឈឺចាប់។
៤- ការណែនាំពីការសម្រេចកាមសម្រាប់ស្រីៗ
ចំពោះស្រីៗ ការសម្រេចកាមដោយប្រើដៃ គឺជាជម្រើសល្អបំផុត ស្រីៗអាចសាកល្បងចំណាយពេលវេលាខុសគ្នា និងប៉ះតំបន់ផ្សេងៗនៅតាមមាត់ទ្វារមាស ក៏ដូចជានៅតាមដងខ្លួនយើង។ យ៉ាងណា ត្រូវលាងសម្អាតដៃឲ្យបានស្អាត មុនពេលចាប់ផ្តើមសម្រេចកាម។
ក្នុងករណីត្រូវប្រើឧបករណ៍ជំនួយ ដូចជា លិង្គសិប្បនិម្មិត្ត ឬប្រដាប់រំញ័រ ត្រូវប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព និងអនាម័យឧបករណ៍ទាំងអស់នោះ។ បើចង់ប្រើឧបករណ៍ណាមួយក្នុងផ្ទះ ត្រូវប្រាកដថា ឧបករណ៍ទាំងនោះ មិនធ្វើឲ្យមានគ្រោះថ្នាក់ ឬបង្ករោគបានឡើយ។ មុនពេលប្រើឧបករណ៍ជំនួយ ត្រូវគិតដល់រឿងពីរ តើឧបករណ៍នោះបានលាងសម្អាតស្អាតហើយឬនៅ? និងតើឧបករណ៍ទាំងនោះអាចបង្កឲ្យជាគ្រោះថ្នាក់ដល់យើងដែរអត់?។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]