backup og meta

កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក

កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក

ស្រោម​អនាម័យ​អាច​មាន​​ប្រសិទ្ធភាព​ខ្ពស់ អាច​ការពារ​យើង​ជំងឺ​កាមរោគ ឬ​ករណី​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ លុះ​ត្រា​តែ​យើង​ចេះ​ប្រើ​ប្រាស់​វា​ត្រឹម​ត្រូវ​ប៉ុណ្ណោះ បើ​ប្រើ​ខុស​បច្ចេកទេស​តែ​បន្តិច ច្បាស់​ជា​កុន​ក​មិន​ខាន។ ប្រុសៗ​មួយ​ចំនួន​គិត​ថា គ្រាន់​តែ​ពាក់​អាវ​ភ្លៀង​ឲ្យ​អាអូន​តូច​មាន​អី​ពិបាក ប៉ុន្តែ​គំនិត​នេះ ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​ករណី​ប្រើប្រាស់​ស្រោម​អនាម័យ​មិន​មាន​ប្រសិទ្ធភាព។ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​កំហុស​បច្ចេកទេស ៥យ៉ាង ប្រុសៗ​តែ​បង្ក​ដោយ​មិន​ដឹង​ខ្លួន ពេល​ប្រើ​ស្រោម​ធ្វើ​រឿង​ក្តៅ​សាច់។

១- ទិញ​ខុស​ទំហំ

ស្រោម​អនាម័យ​មាន​បែង​ចែក​ទំហំ​ច្រើន​ខុសៗ​គ្នា ដើម្បី​តម្រូវ​អាអូន​តូច​យើង​ឲ្យ​ត្រូវ​ស្តង់ដារ បើ​គ្នា​យើង​ប្រើ​ស្រោម​អនាម័យ​ទំហំ​តូច​ពេក នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម​ហូរ​ទៅ​កាន់​លិង្គ នឹង​ធ្វើ​ឲ្យ​លិង្គ​មិន​អាច​ឡើង​រឹង​អស់​ដល់​កម្រិត។

បើ​យើង​ប្រើ​ស្រោម​អនាម័យ​ធំ​ជាង​អាអូន​តូច​វិញ អាច​នឹង​ធ្វើ​​ឲ្យ​ប្រសិទ្ធភាព​ថយ​ចុះ ព្រោះ​ស្រោម​អនាម័យ​មាន​ទំហំ​ធំ​ពេក មិន​អាច​ការ​ពារ​បាន​ជិត ១០០ភាគ​រយ នោះ​ទេ មិន​តែ​ប៉ុណ្ណោះ ក៏​អាច​របូត​ចេញ​ពេល​យើង​កំពុង​អីៗ​ទៀត​ផង ហេតុនេះ ជា​ប្រឈម​ហានិភ័យ​ដៃ​គូ​យើង​មាន​ផ្ទៃ​ពោះ ឬ​អាច​ជំងឺកាម​រោគ​ផ្សេងៗ​បាន​យ៉ាង​ងាយ។

២- ពាក់​ខុស​ខាង

ស្រោម​អនាម័យ ត្រូវ​គេ​ផលិត​ឡើង​សម្រាប់​ពាក់​បាន​តែ​ម្ខាង​ប៉ុណ្ណោះ បើ​​ប្រើ​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ ច្បាស់​ជា​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​ប្រើ​មិន​បាន​ត្រឹម​ត្រូវ​វិញ យើង​ប្រហែល​ជា​ជួប​ផល​វិបាក​ហើយ។ មាន​ស្រោម​អនាម័យ​មួយ​ចំនួន​ត្រូវ​បាន​គេ​ផលិត​ឡើង​ជា​ពិសេស ដោយ​វា​មាន​តួនាទី​ជា​ភ្នាក់ងារ​សម្លាប់​មេ​ជីវិត​ឈ្មោល បើ​យើង​ប្រើ​ស្រោម​អនាម័យ​ប្រភេទ​នោះ​ខុស​ខាង មុខងារ​មួយ​នេះ​ក៏​ត្រូវ​ថយ​ចុះ​មិន​ខាន។

៣- រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ

ប្រុសៗ​ជា​ច្រើន តែង​តែ​ទុក​ស្រោម​អនាម័យ​នៅ​ក្នុង​កាបូប​លុយ ឬ​ក្នុង​ហោប៉ៅ​ខោ ក៏​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​យើង​មិន​អាច​ដឹង​បាន​​មុន​ទេ​ថា ពេល​ដាច់​យប់​អាច​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ ហេតុ​នេះ​ត្រៀម​ទុក​ជាប់​ខ្លួន ជា​រឿង​ត្រឹម​ត្រូវ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ស្រោម​អនាម័យ​ទាំង​នោះ​នឹង​ប្រែ​ទៅ​ជា​រឹង ឬ​ស្ងួត​បាត់​សំណើម ដោយសារ​តែ​យើង​អង្គុយ​ពី​លើ ឬ​មាន​កម្ដៅ​ចេញ​ពី​ខ្លួន​យើង។ មិន​មែន​ត្រឹម​តែ​​ប្រែ​ទៅ​ជា​រឹង​ខូចរូប​រាង​តែ​ប៉ុណ្ណោះ​ទេ ប្រសិទ្ធ​ភាព​ក៏​អាច​បាត់​បង់​ដូច​គ្នា។

ប្រុសៗ​គួរ​តែ​អាន​ការ​ណែ​នាំពី​វិធី​ប្រើ​ប្រាស់ ក៏​ដូចជា​ការ​រក្សា​ទុក​ឲ្យ​ច្បាស់​ផង ហើយ​មួយ​ទៀត គួរ​តែ​ពិនិត្យ​មើល​ថ្ងៃ​ផុត​កំណត់​ផង មុន​យក​វា​មក​ប្រើ។

កំហុសពេល​ប្រើស្រោម Hello គ្រូពេទ្

អត្ថបទពាក់ព័ន្ធ៖

  • កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ
  • រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

៤- ប្រើ​ស្រោម​ពីរ​ជាន់

អា​រឿង​នេះ ប្រុសៗ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ប្រព្រឹត្ត ដោយ​គិត​ថា ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​តែ​មួយ ស្មើ​នឹង​ការ​ពារ​ទ្វេរ​ដង។ ស្ដាប់​មើល​ទៅ​មិន​ត្រឹម​តែ​ខុស​ទេ គឺ​ខុស​ទាំង​ស្រុង​តែ​ម្តង ករណី​នេះ ប្រើ​តែ​មួយ​ជាន់​ល្អ​ជាង​ប្រើ​ពីរ​ជាន់​ត្រួត​លើ​គ្នា ព្រោះ​នៅ​ពេល​យើង​យក​ស្រោម​អនាម័យ​មួយ​ទៀត​មក​ពាក់​ពី​លើ នឹង​រឹប​អា​អូន​តូច​ខ្លាំង ធ្វើ​ឲ្យ​អា​អូន​តូច​មិន​អាច​បំពេញ​មុខងារ​បាន​ល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​រឹប​តឹង​ពេក អាច​ធ្វើ​ឲ្យ​រហែក និង​ធ្វើ​ឲ្យ​ទឹក​កាម​ធ្លាយ​ចេញ​មក​ក្រៅ​បាន។

៥- ពាក់​មិន​ត្រូវ​ពេល​វេលា

កំហុស​ច្រើ​នកើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ គឺ​ពាក់​ស្រោម​អនាម័យ​មិន​ចំ​ពេល និយាយ​រួម​ប្រញ៉ាប់​ពាក់​លឿន​ពេក។ ប្រុសៗ​គ្នា​យើង ​គួរ​តែ​រង​ចាំ​រហូត​លិង្គ​ឡើង​រឹង​អស់​សិន​ ចាំ​ពាក់​ស្រោម ព្រោះ​ពេល​លិង្គ​នៅ​ទន់ គឺ​មិន​អាច​ពាក់​ស្រោម​ឲ្យ​ជាប់​បាន​ល្អ​ឡើយ ​ថែម​ទាំង​ធ្វើ​ឲ្យ​ដៃ​គូ​ទាំង​សង​ខាង មាន​អារម្មណ៍​មិន​ស្រណុក​ទៀត​ផង។ ប៉ុន្តែ​បើ​ពន្យារ​ពេល​ពាក់​យូរ​ពេក ក៏​មិន​មែន​ជា​រឿង​ល្អ​ដូច​គ្នា។ ត្រូវ​ចាំ​ថា ពេល​មាន​ការ​ស៊ក​ចូល ធ្វើ​ឲ្យ​សាច់​ប៉ះ​ជាមួយ​សាច់ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​ខាង​ស្រី​មាន​ផ្ទៃ​ពោះ ឬ​ទាំង​សង​ខាង​ឆ្លង​ជំងឺកាម​រោគ​បាន។

ទោះ​បី​ជា​ការ​រួម​ភេទ​មាន​ប្រើ​ស្រោម​អនាម័យ​ការ​ពារ​ក្ដី អត្រា​ឆ្លង​មេរោគ និង​មាន​កូន​ដោយ​មិន​បាន​ត្រៀម​ទុក នៅ​តែ​មាន។ ទោះ​យ៉ាង​ណា គ្នា​យើង​គួរ​តែ​អាន​ការ​ណែ​នាំ​ឲ្យ​បាន​ច្បាស់​លាស់ នឹង​ត្រូវ​ចេះ​ចាប់​អារម្មណ៍​ថា​ការ​ប្រើ​ស្រោម​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​ថ្មី​ថ្មោង​ក្នុង​រឿង​នេះ មិន​ធ្លាប់​មាន​បទពិសោធន៍​សោះ គួរ​តែ​រៀន​ប្រើ​វា​នៅ​នៅ​ផ្ទះម្នាក់​ឯង​ឲ្យ​ប្រសព្វ​សិន ចាំ​ចេញ​ប្រឡូក​ពិភព​គុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Revealed… the 10 common condom mistakes that could leave YOU pregnant or riddled with STDs – from putting it on inside out to leaving it on too long http://www.dailymail.co.uk/health/article-3391163/From-putting-inside-leaving-long-expert-reveals-10-common-condom-mistakes-leave-pregnant-riddled-STDs.html acessed March 26, 2017

14 Sneaky Condom Mistakes You Should Never Make http://www.self.com/story/14-sneaky-condom-mistakes-you-should-never-make acessed March 26, 2017

5 Condom Mistakes You Don’t Want to Make http://www.everydayhealth.com/erectile-dysfunction/condom-mistakes-you-dont-want-to-make.aspx acessed March 26, 2017

កំណែ​ប្រែបច្ចុប្បន្ន

24/05/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម