backup og meta

រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 04, 2019

    រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?

    រួម​ភេទ អាច​ជួយ​សុខភាព ​កាត់​បន្ថយ​ស្ត្រេស ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ។ ប៉ុន្តែ បើ​រួមភេទ​លើស​កម្រិត ល្អ ឬប៉ះពាល់? “Hello គ្រូពេទ្យ’ បកស្រាយខាងក្រោម។

    ១- ​រួម​ភេទ​ច្រើន​ពេក ខ្លាំង​ពេក ​អាចធ្វើ​ឲ្យ​គាំង​បេះដូង បើយើងមានបញ្ហាបេះដូង

    យើង​អាច​រួម​ភេទមិនជា​​ញឹក​ញាប់​ក៏​ពិតមែន ប៉ុន្តែ​​ អ្នកខ្លះអាច​នឹង​មាន​បញ្ហា​ឈឺ​បេះដូង​ អំឡុង​ពេលរួម​ភេទ។ មនុស្ស​ភាគ​ច្រើនសកម្ម​រួម​ភេទ​ ក៏​អាច​ល្អ​សម្រាប់​បេះដូង ប៉ុន្តែ​អ្នក​ធ្លាប់​មាន​ជំងឺ​បេះដូង​វិញ គួរ​ប្រយ័ត្ន​ប្រយែង ប្រយ័ត្ន​គាំង​បេះ​ដូង ព្រោះ​អារម្មណ៍​រំជើប​រំជួល​ ឬហត់​ខ្លាំង។

    ២- នឿយ​ហត់​ដោយ​សារ​ការ​រួមភេទ​ច្រើន​ហួស​ហេតុ​ពេក

    រួម​ភេទ​ច្រើន​ពេក ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ រួម​មាន​ទាំង​ការងារ​ និង​សុខភាព ខណៈ​គ្នា​យើង​មួយ​ចំនួន មិនសូវ​យក​ចិត្ត​ទុកដាក់បញ្ហា​នេះ។ ពេល​យើងអស់​កម្លាំង​ខ្លាំង នឹង​ពិបាក​ធ្វើ​ការ​ឲ្យ​បាន​ល្អ ​ពិបាក​សម្រេច​ការងារ​អ្វី​ដែល​ចាំ​បាច់ ឬ​បន្ទាន់​សម្រាប់​ក្រុម​ហ៊ុនជាដើម។ ​រួម​ភេទ​ច្រើនដងក្នុង​មួយ​ថ្ងៃ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ទាំង​​នេះ​ទេ ​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ក្នុង​រយៈពេល​វែង​ផង​ដែរ។ នៅ​ពេល​កំពុង​រួម​ភេទ អ័រម៉ូន Norepinephrine, Epinephrine និង​ Cortisol នឹង​ធ្វើ​ឲ្យ​បេះដូង​លោត​លឿន​ ​បញ្ចេញ​ជាតិ​ស្ករ​មួយ​ចំនួន​ចូល​ក្នុង​ប្រព័ន្ធ​ឈាម ដែល​ទាំង​នេះធ្វើ​ឲ្យយើង​​បញ្ចេញ​ថាមពល​យ៉ាង​ច្រើន ជា​ពិសេស​ពេល​រួម​ភេទ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ។

    ៣- ​រួម​ភេទ​ច្រើន​អាច​ធ្វើ​ឲ្យ​ទំពែក

    ការ​រួម​ភេទ​ច្រើន​នឹង​ធ្វើ​ឲ្យ​កម្រិតអ័រម៉ូន Dihydrotestosterone (DHT) ក្នុង​រាង​កាយ​កើន​ឡើង ហើយ​អ័រម៉ូន​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រុសៗ​ជ្រុះ​សក់ទាំង​វ័យ​ក្មេង។

    ៤- ឈឺ​ចាប់​ និង​ហើមប្រដាប់​ភេទ ទាំង​​ប្រុសៗ ទាំង​​ស្រីៗ

    ស្រីៗ​ងាយ​មាន​អារម្មណ៍​ឈឺ​ចាប់​ បន្ទាប់​ពី​រួម​ភេទ​រួច ដោយ​សារការ​រលាត់​ស្បែក​ទ្វារមាស ​ការ​កកិត​នៅ​ជញ្ជាំង​ទ្វារ​មាស​ពេល​រួម​ភេទ។ ដូច​នេះ សកម្មភាព​រួម​ភេទ​ចូល​ទ្វារមាស​ ដោយ​ប្រើ​កម្លាំង​ខ្លាំង​ អាច​ធ្វើ​ឲ្យ​ទាំង​សង​ខាង​ឈឺ​ចាប់។ ក្នុង​សភាព​ដូច​នេះ យើង​​អាច​ជួយ​ឲ្យ​ដៃ​គូ​ ​ដោយ​ប្រើ​វិធីរួម​ភេទ​​ផ្សេង​វិញ​ ដោយ​មិន​ចាំ​បាច់​បង្ខំ​រួម​ភេទ​តាម​ទ្វារមាស។

    រួមភេទ Hello គ្រូពេទ្យ

    ៥- ខូច​សរសៃ​ប្រសាទ​ដោយ​សារ​រួម​ភេទ​ខ្លាំងៗ

    សរសៃ​ប្រសាទ ​អាច​នឹង​រង​របួស​ នៅ​ពេលយើង​​រួមភេទ​ខ្លាំង​ពេក។ ដូច​នេះ យក​ល្អ​គួរ​សម្រាក​ខ្លះ ឬ​អាច​រួម​ភេទ​​នៅ​ពេល​ក្រោយ​ទៀត  ចៀសវាង​ការ​ភ្ញោច​កន្លែង​ដដែលៗ​ច្រើន​ពេក​ ប្រសិន​បើ​អាច។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ​តិចនិកពិសេស សម្រាប់​គ្នា​យើង​​អត់​សូវ​មាន​អារម្មណ៍រួមភេទ
    • បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ

    ៦- ឈឺ​សាច់ដុំបន្ទាប់​ពី​រួមភេទ​ខ្លាំង​ពេក

    សកម្មភាព​រួម​ភេទ​ខ្លាំង​ពេក ​ស្រដៀង​នឹង​ការ​ធ្វើ​សកម្មភាព​ខ្លាំង​ៗផ្សេង​ទៀត​ដែរ វា​នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​តឹង​ខ្លាំង។ គ្នា​យើង ពិសេស​ប្រុសៗ គួរ​តែ​សម្រាកខ្លះ ​កុំ​ទាន់​រួម​ភេទ​ ដើម្បី​ឲ្យ​​ជាសះ​ស្បើយ​​ពេញលេញ​សិន។ ម៉្យាង​វិញ​ទៀត យើង​អាច​ជ្រើស​រើស​យក​ក្បាច់​រួម​ភេទ​ណា ​សាច់​ដុំ​មិន​សូវ​រង​សម្ពាធ​ខ្លាំង ក៏​បាន។

    ៧- ​រួម​ភេទ​ខ្លាំងៗ ឬញឹកញាប់​ពេក ​អាច​ធ្វើ​ឲ្យ​បាក់​លិង្គ

    ថ្វី​បើ​វាលិង្គ​ប្រុសៗ​​មិនងាយ​បាក់ក៏​ពិត​មែន តែ​អ្វី​​សំខាន់បំផុត​​ត្រូវ​ដឹង​ថា លិង្គ​មនុស្ស​ប្រុស​ក៏​អាច​ដាច់​របួស (Penile rupture) គ្រប់​ពេល​។ ​ប្រហែល​ជា​ឮសំឡេង​ប្លែក​មួយ បន្ទាប់​មក​លិង្គយើង ក៏​​មិន​ឡើង​រឹង​ទៀត (Erection loss)។ ហើយ​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​គល់​លិង្គ ​ឬ​ពង​ស្វាស​ឡើង​ហើម។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ឡើយ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Sep 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម