ដឹងហើយ នៅពេលអារម្មណ៍រួមភេទកំពុងត្រេកត្រអាលខ្លាំង ឬជិតឈានដល់ចំណុចកំពូល អាចធ្វើឲ្យយើងទាំងប្រុស ទាំងស្រី ភ្លេចភ្លាំង និងធ្វើប្រហែសមួយភ្លែត នាំឲ្យភ័យខ្លួននៅពេលក្រោយក៏មាន។ រួមភេទមានសុវត្ថិភាពបំផុត ដូច “Hello គ្រូពេទ្យ’ ធ្លាប់លើកឡើងហើយ គឺមានតែការប្រើស្រោមអនាម័យប៉ុណ្ណោះទើបអាចជួយបាន។ បើរួមភេទហើយ ធ្វើឲ្យយើងគិតថាគ្មានសុវត្ថិភាព ត្រូវធ្វើរឿង ៣ យ៉ាងនេះ ជាបន្ទាន់។
១- អ្វីចាត់ទុកជាការរួមភេទគ្មានសុវត្ថិភាព?
រួមភេទដែលគ្មានសុវត្ថិភាព គឺសំដៅលើការរួមភេទជាដៃគូទាំងមិនបានការពារ ធ្វើឲ្យយើងបារម្ភពីការឆ្លងជំងឺកាមរោគ និងអាចមានកូន ទាំងមិនបានត្រៀមទុក ដែលជាករណីឧស្សាហ៍កើតមានបំផុត។ ទោះបីរឿងការពារពេលរួមភេទ ពិតជាចាំបាច់ក៏ពិតមែន ប៉ុន្តែនៅតែមានរឿងតូចៗមួយចំនួន អាចនាំឲ្យយើងមិនបានការពារត្រឹមត្រូវ មានដូចជា៖
– រហែកស្រោមអនាម័យអំឡុងពេលរួមភេទ
– លេបថ្នាំពន្យារកំណើតមិនត្រឹមត្រូវតាមពេលកំណត់
– មិនបានត្រៀមខ្លួនគ្រប់គ្រាន់ មុនពេលរួមភេទ
– មិនសូវខ្វល់ខ្វាយ។
មូលហេតុទាំងអស់នេះ សុទ្ធតែអាចធ្វើឲ្យយើងកើតជំងឺកាមរោគ ឬដៃគូខាងស្រី មានកូនដោយមិនបានត្រៀមទុកមុន។
អត្ថបទពាក់ព័ន្ធ៖
- រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច?
- ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ
២- រឿងចាំបាច់បំផុតត្រូវធ្វើក្រោយរួមភេទគ្មានសុវត្ថិភាព
– សង្កេតរកមើលសញ្ញាមិនប្រក្រតី៖ បើយើងធ្លាប់បានប៉ះពាល់ជាមួយមេរោគកាមរោគ រោគសញ្ញាអាចមិនលេចឡើងភ្លាមៗនោះទេ អាចនឹងសម្ងំក្នុងខ្លួនយើងបានយូរ ទម្រាំដឹងបានថា យើងមានមេរោគនេះ។ ប៉ុន្តែបើប្រទះឃើញសញ្ញាណាមួយដូចខាងក្រោម អាចប្រាប់បានថា យើងច្បាស់ជាមានអ្វីមួយកើតឡើង បន្ទាប់ពីការរួមភេទហើយ។
- ហូរឈាមប្លែក៖ សញ្ញាមួយនេះ អាចកើតឡើងចំពោះមនុស្សស្រី ច្រើនជាងមនុស្សប្រុស ហើយពេលខ្លះអាចជារឿងធម្មតាទេ សម្រាប់មនុស្សប្រុសមានឈាមជាប់ប្រដាប់ភេទ បន្ទាប់ពីរួមភេទ ដោយមិនបានការពារ។ សញ្ញាមួយនេះ អាចបញ្ជាក់ថា យើងមានឆ្លងមេរោគ នៅផ្លូវទឹកនោមហើយ ត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
- ឈឺចាប់ពេលនោម៖ សញ្ញាមួយនេះ ជាសញ្ញាជំងឺរលាកផ្លូវទឹកនោម ប៉ុន្តែពេលខ្លះ ក៏អាចជាសញ្ញាជំងឺកាមរោគដូចគ្នា។
- ឈឺចាប់ពេលរួមភេទ៖ បើយើងវាយលុកទាំងកម្រោល ដោយមិនបានការពារត្រឹមត្រូវ ហើយចាប់ផ្ដើមឈឺចាប់ពេល ស៊កលិង្គចូល (សម្រាប់មនុស្សស្រី) ឬឈឺចាប់ពេលចេញទឹកកាម (សម្រាប់មនុស្សប្រុស) អាចជាសញ្ញាបញ្ជាក់ពីការឆ្លងរោគហើយ។
- មានកន្ទួល និងឈឺ៖ បើប្រដាប់ភេទយើងឡើងកន្ទួល ឬឈឺចាប់ វាមិនមែនជារឿងធម្មតាទេ។ ទោះបី ជាមិនរមាស់មែន ប៉ុន្តែបើប្រដាប់ភេទអ្នកឈឺ ឬផ្សាក្រហាយ គួរតែទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿន។
– លេបថ្នាំការពារក្រោយពេលរួមភេទ៖ បើមិនមានរោគសញ្ញា ដូចខាងលើក៏ដោយ យើងនៅតែអាចមានកូនដោយមិនបានត្រៀមទុក។ ដូចនេះ គ្រាន់តែលេបថ្នាំពន្យារកំណើតបន្ទាន់ ឲ្យបានលឿនបន្ទាប់ពីរួមភេទរួច។ ថ្នាំនេះ មានលក់នៅតាមឱសថស្ថាន ហើយអាចការពារកុំឲ្យមានផ្ទៃពោះ នៅក្នុងរយៈពេល ២-៣ ម៉ោងបន្ទាប់ពីរួមភេទរួច។ តែមុនពេលប្រើប្រាស់ថ្នាំ ត្រូវអានការណែនាំរបស់ថ្នាំឲ្យបានច្បាស់លាស់ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ពីថ្នាំ។
– ធ្វើតេស្តពិនិត្យផ្ទៃពោះ៖ បើសង្ស័យថា អាចមានផ្ទៃពោះដោយមិនត្រៀមទុក ហើយរដូវមកមិនទៀង ឬមកយឺតនៅខែបន្ទាប់ គួរតែធ្វើតេស្តពិនិត្យផ្ទៃពោះ ដើម្បីបញ្ជាក់ឲ្យប្រាកដ។ ព្រោះបើយើងបានដឹង ខ្លួនយើងមានផ្ទៃពោះកាន់លឿន ដំណោះស្រាយកាន់តែប្រសើរដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]