ក្រោយប្រពន្ធសម្រាលបានប៉ុន្មានខែ កំពូលប្តីមួយចំនួនច្បាស់ជាអន្ទះសារខ្លាំង ចង់ដឹងថា ពេលណារួមភេទបាន។ និយាយដល់រឿងនេះ ចាស់ៗពីដើមតមច្រើនណាស់ ត្រូវចាំដល់ពេលនេះ ចាំដល់ពេលនោះទើបបាន។ ប៉ុន្តែខាងវេជ្ជសាស្ត្រ ពេទ្យក៏មានការណែនាំដូចគ្នា អ្វីដែលសំខាន់បំផុត គឺគិតពីសុវត្ថិភាពរួមភេទជាចម្បង ហើយបើចង់ដឹងច្បាស់ គួររួមភេទពេលណាល្អ អានអត្ថបទខាងក្រោមនេះ ដឹងហើយ។
១- ក្រោយសម្រាលពេលណាអាចរួមភេទ?
ក្រោយចាប់ដៃគ្នាសាងគ្រួសារ បើមានកូនថែមម្នាក់ទៀត ប្រៀបបានដូចទទួលគ្រាប់ពេជ្រយ៉ាងតម្លៃជួយឲ្យគ្រួសារតូចមួយនេះ កាន់តែភ្លឺថ្លា ប៉ុន្តែបើរវល់តែមើលថែកូននោះ យើងក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទរវាងប្តីប្រពន្ធយើងដូចគ្នា។ រឿងរួមភេទ ក្រោយសម្រាលស្រីៗប្រហែលភ័យខ្លាចច្រើន ប៉ុន្តែប្រុសៗអាចអន្ទះសារខ្លាំង ព្រោះដាច់យូរគួរសមដែរហើយ។ យ៉ាងណា មុនពេលសម្រេចចិត្តចង់រួមភេទឡើងវិញ អ្វីគ្នាយើងត្រូវដឹង និងត្រូវការបំផុត គឺសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តខាងស្រី ត្រូវរឹងមាំជាមុនសិន។
ក្រោយសម្រាលកូនរួច ក៏ជាពេលអារម្មណ៍ផ្លូវភេទយើងត្រឡប់មកវិញដែរ មាត់ស្បូនក៏រួមតូច ប៉ុន្តែត្រូវសង្កេតពីអាការៈធ្លាក់ឈាមក្រោយសម្រាលសិន បើបញ្ចប់ហើយនោះ មានន័យថាអាចរួមភេទវិញបានហើយ ព្រោះបើយើងរួមភេទ ទាំងមានឈាមធ្លាក់ក្រោយសម្រាលនៅឡើយ ងាយប្រឈមការឆ្លងរោគ។ ចង់រួមភេទ ត្រូវប្រាកដជាមុនសិនថា រាងកាយ និងស្មារតី បានត្រឡប់មករកសភាពដើមវិញហើយ។
ជាធម្មតា ពេទ្យភាគច្រើនណែនាំឲ្យស្រីៗអាចរួមភេទឡើងវិញ យ៉ាងហោចរង់ចាំឲ្យបាន ៤សប្ដាហ៍ ក្រោយពេលសម្រាល។ ប៉ុន្តែពេលខ្លះ រយៈពេលនេះ មិនដូចគ្នាសម្រាប់ស្រីៗទាំងអស់ទេ។ គ្នាយើងខ្លះ អាចរួមភេទបានក្រោយសម្រាលត្រឹមតែ ២-៣ សប្ដាហ៍ ចំណែកខ្លះទៀត អាចត្រូវការពេលច្រើនខែ ទើបអាចរួមភេទវិញបាន។ យ៉ាងណា ពេលវេលាល្អបំផុតអាចរួមភេទវិញ គឺចន្លោះពី ៤-៦ សប្តាហ៍បន្ទាប់ ព្រោះដើម្បីទុក្ខពេលឲ្យសរីរាង្គស្រីៗវិលមករកភាពដើម និងរឹងមាំសិន។
រឿងសំខាន់មួយទៀត ទោះអាចរួមភេទក៏ដោយ ក៏ត្រូវចេះពន្យារកំណើតផង ព្រោះចាប់ផ្ដើមរួមភេទ មានន័យថាយើងអាចមានឱកាស មានកូនម្ដងទៀតបាន។ ត្រូវគិតពីមធ្យោបាយពន្យារកំណើត មុនសម្រេចចិត្តរួមភេទ ដូចជា ប្រើស្រោមអនាម័យ លេបថ្នាំគ្រាប់ពន្យារកំណើត ឬកងដាក់ក្នុងស្បូន ដែលសុទ្ធតែមានប្រសិទ្ធភាពខ្ពស់។ គ្នាយើងអាចពិភាក្សាបន្ថែមជាមួយគ្រូពេទ្យ ពីវិធីពន្យារកំណើតសក្តិសមបំផុតចំពោះសុខភាពយើង។
២- បំបៅកូនដោយទឹកដោះ ប៉ះពាល់ការរួមភេទដែរទេ?
បំបៅកូនដោយទឹកដោះ ពិតជាអាចប៉ះពាល់ដល់រឿងលើគ្រែយើងបានមែន។ យើងអាចមានអារម្មណ៍ថា ទ្វារមាសមិនមានទឹករម្អិលមិនគ្រប់គ្រាន់។ ក្នុងករណីនេះ យើងអាចប្រើប្រាស់ទឹករម្អិលជំនួយបាន អាចរកទិញតាមកន្លែងលក់ស្រោមអនាម័យ ឬផ្សារទំនើប ប៉ុន្តែគួរប្រើទឹករម្អិលប្រភេទទឹក ដោយសារតែទឹករម្អិលប្រភេទប្រេង អាចធ្វើឲ្យស្រោមអនាម័យងាយរហែក។
មួយទៀត ដោយអំឡុងពេលបំបៅដោះកូន យើងនឹងមានអារម្មណ៍ថាសុដន់តឹងខ្លាំង ទាំងនៅពេលយកដៃទៅប៉ះ ឬពេលដាស់អារម្មណ៍រួមភេទ នាំឲ្យប៉ះពាល់ដូចគ្នា។ អ្វីទាំងអស់ អាចកើតឡើងតាមអារម្មណ៍ ដូចនេះអាចប្រាប់ប្តីយើងឲ្យដឹង ឬប្រាប់បៀបដាស់អារម្មណ៍ផ្សេងក្រៅពីសុដន់ យើងចង់បាន។ ពេលកំពុងរួមភេទ ក៏អាចមានចេញទឹកដោះដូចគ្នា ហើយបើមិនចង់ឲ្យមានបញ្ហានេះកើតឡើង យើងអាចបំបៅដោះកូន ឬច្របាច់ទឹកដោះទុក មុនពេលអ្នករួមភេទ។
៣- ធ្វើម៉េចបើប្តីមានអារម្មណ៍ តែយើងគ្មានអារម្មណ៍អីបន្តិច?
ករណីនេះ កើតឡើងជាញឹកញាប់ណាស់ចំពោះស្រីៗក្រោយសម្រាលកូន។ គ្មានអារម្មណ៍រួមភេទ អាចដោយសារស្រីៗខ្វាយខ្វល់កូនតូច ច្រើនជាងរឿងលើគ្រែ។ បើស្រីៗគ្នាយើងពិតជាគិតបែបនេះមែន គួរប្រាប់ប្តីយើងតាមត្រង់ទៅ ព្រោះភាពស្មោះត្រង់ ជួយឲ្យទំនាក់ទំនងផ្លូវភេទយើង អាចរក្សាបានយូរអង្វែង ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ យ៉ាងណា ក៏មិនគួរបណ្ដោយឲ្យបញ្ហានេះ បំផ្លាញសុភមង្គលផ្លូវភេទយើងដូចគ្នា ត្រូវបង្ហាញក្ដីស្រលាញ់របស់យើងទៅកាន់ប្តីឲ្យបានច្រើន ទោះមិនរួមភេទ វិធីជាច្រើនផ្សេងទៀត សម្រាប់បង្ហាញក្ដីស្រលាញ់ នៅតែមាន ដូចជាការ ថើប អោប ឬញ៉ាំឆ្ងាញ់ៗជុំគ្នាជាដើម។
អត្ថបទពាក់ព័ន្ធ៖
- រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
- សម្រាលកូនរួចមិនទាន់មករដូវ រួមភេទអាចមានកូនអត់?
៤- វិធីសាស្រ្ដល្អៗជួយដល់ការរួមភេទក្រោយសម្រាល
តាមធម្មតា យើងអាចត្រូវចំណាយពេលរហូតទៅដល់មួយឆ្នាំឯណោះ ទើបអាចត្រឡប់មករកសភាពដើមវិញ។ ប៉ុន្តែ ស្រីៗអាចសាកល្បងវិធីខាងក្រោម ដើម្បីជួយឲ្យយើងអាចរួមភេទវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]