តិចនិកពិសេសពេលរួមភេទ កុំឲ្យធុញទ្រាន់ជាមួយក្បាច់ដដែលៗ

    តិចនិកពិសេសពេលរួមភេទ កុំឲ្យធុញទ្រាន់ជាមួយក្បាច់ដដែលៗ

    រក្សា​ជីវិត​ផ្លូវ​ភេទ​ឲ្យ​ល្អ​ប្រសើរ​ មិន​ត្រឹម​ជួយ​ពង្រឹង​ទំនាក់​ទំនងជា​មួយ​ដៃ​គូ​កាន់តែ​ល្អ​ប្រសើរទេ ថែម​ទាំង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​ស្រស់​ថ្លា​មួយ​កម្រិត​ទៀត។ យ៉ាង​ណា តិចនិក​រួម​ភេទ ក៏​មិន​គួរ​ធ្វើ​ដដែលៗដូច​គ្នា ​ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ទ្រាន់ ខណៈ​​វិធី​ជា​ច្រើន​អាច​ធ្វើឲ្យ​កាន់​តែ​អស្ចារ្យ សុខស្រួល ពិសេស​បើ​ចេះ​ប្រើ​ក្បាច់​ថ្មីៗ ធានា​ថា ដៃគូទាំង​សង​ខាង​សុទ្ធ​តែ​ពេញ​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់តិច​និក និង​ក្បាច់​មួយ​ចំនួន​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- រួមភេទបែបតក់ក្រហល់

    រួម​ភេទបែប​តក់​ក្រហល់​ ជា​តិចនិក​មួយ ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​អាដ្រេណាលីន​ក្នុង​ឈាម​ ឲ្យ​កើន​ឡើង​ ជួយ​អារម្មណ៍​កាន់​តែ​ពុះ​កញ្ជ្រោល​ខ្លាំង។ ការ​រួម​ភេទ​លឿន​ៗ​បែប​នេះ​ ​ធ្វើ​ឲ្យយើង និងដៃ​គូរ​មាន​អារម្មណ៍​ស្រើប​ស្រាល​ រន្ធត់ប្រៀប​ទៅ​​នឹង​ផែន​ដីរញ្ជួយ រហូត​ធ្វើ​ឲ្យ​យើង​ទន់​ជង្គង់ទៀត​ផង។ តិចនិក​រួម​ភេទ​​បែប​នេះ​ ដូច​យើង​​កំពុង​ប្រាប់ទៅ​ដៃគូ ពី​អារម្មណ៍​ស្រលាញ់​ខ្លាំង​ ​ជួយ​ដល់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ប្រសើរ។

    បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើ​ការ​ស្រ្តេស​ពេញ​មួយ​ថ្ងៃ តិចនិក​រួម​ភេទបែប​តក់ក្រហល់ យើង​នឹង​មិន​ខ្វាយ​ខ្វល់​ជាមួយ​ពេល​វេលា ឬខោអាវ​កំពុង​ពាក់​ជាប់​ខ្លួន​នោះ​ទេ ព្រោះ​ប្រៀប​ដូច​ជា​ថ្នាំ ​ជួយ​ដាស់​ដង​ខ្លួន ​អារម្មណ៍ ឲ្យ​ក្ដៅ​ដូច​ភ្លើង​កំពុង​តែ​ឆេះ​សន្ធោរ​សន្ធៅ។ ប៉ុន្តែ​តិចនិក​​រួម​ភេទ​បែប​នេះ តម្រូវ​ឲ្យ​​ប្រើ​ទឹក​រម្អិល​ជំនួយ កុំ​ឲ្យ​មាន​ការ​ដាច់​រហែក ឬឈឺចាប់។

    ២- រួមភេទបែប​​សម្តែងដូច​ក្នុង​រឿង

    សម្ដែង​ធ្វើឲ្យ​​ខ្លួនយើង ​ដូច​ជា​មនុស្ស​ថ្មី​ម្នាក់ទៀត ជួយ​ឲ្យ​រឿង​លើ​គ្រែ​​កើន​ឡើង​បាន​មួយ​កម្រិត​ថែម​ទៀត។ តិចនិក​​រួម​ភេទ​បែប​នេះ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​​​ស្រមើ​ស្រមៃ​​កាន់​តែ​ច្រើន​នោះ​ទេ ​ក៏​ជួយ​ឲ្យ​​ចាក​ចេញ​ភាព​​ធុញ​ទ្រាន់ ​ដដែល​ៗ​បានដូច​គ្នា។ ខាង​ស្រី អាច​សម្តែង​ជា​ពេទ្យ​ស្រីៗ​សិចស៊ី កំពុង​តែ​បើក​ឆាក​ប្រយុទ្ធ​ជា​មួយ​យើង​ដែល​ជា​​ជំងឺ សុទ្ធ​តែ​អាច​ទៅ​រួច ជួយ​ជំរុញ​អារម្មណ៍​ឲ្យ​ពុះ​កញ្ជ្រោល​ថែម​ទៀត។

    ៣- រួមភេទបែបក្ដៅគគុក

    រួម​ភេទ​បែប​ក្ដៅ​គគុក និង​ថ្ងូរ​ឮៗ​ ជា​ការ​រួម​ភេទ​មួយ​បែប​ ជួយ​ដល់​ជីវិត​ផ្លូវ​ភេទកាន់​តែ​ប្រសើរ​ឡើយ។ យ៉ាង​ណា តិចនិក​រួម​ភេទបែប​នេះ អាច​រំខាន​ដល់​អ្នក​ជិត​ខាងបាន អាច​ធ្វើ​ឲ្យ​រហែក​កម្រាល​ពូក ឬ​ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​​ភ័យ​រត់​បាត់​ក៏​មាន។ ​រួម​ភេទបែប​​ក្ដៅ​គគុក​មួយ​នេះ នឹង​ធ្វើ​ឲ្យយើង​ឈប់​គិត​ពី​រឿង​កំពុង​តែ​កើត​ឡើង​បាន​ទាំង​អស់ ទាំង​ស្រ្តេស​ក្នុង​ក្បាល និង​ដង​ខ្លួន ​រលាយ​បាត់​អស់ ​បន្ទាប់​ពី​ការ​រួម​ភេទ​យ៉ាង​រោល​រាល​មួយ​នេះ​បញ្ចប់ទៅ។ ​អាច​ផ្ដល់​សញ្ញា​ទៅ​កាន់​ដៃ​គូ ​បើ​អូខេ យើង​​អាច​ចាប់​ផ្ដើម​បើក​ឆាក​ប្រយុទ្ធ​ក្ដៅ​សាច់​បានហើយ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ៦ ចំណុច បញ្ជាក់ថាសមត្ថភាពរឿងលើគ្រែយើងអន់បំផុត
    • តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល

    ៤- ខាងស្រីជាអ្នកបើកឆាកប្រយុទ្ធ

    ពេលឲ្យ​ភាគី​ខាង​ស្រី​ជា​ចាត់​ការ ប្រុសៗនឹង​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​បំផុត​មួយ។ ​ប្រុសៗភាគ​ច្រើន សុទ្ធ​តែ​អាច​មាន​អារម្មណ៍​​ធុញ​ទ្រាន់ ​បើ​ប្រុសៗជា​អ្នក​ចាត់​ការ​ដដែល​ក្នុង​ពេល​ប្រតិបត្ដិការ​ម្ដង​ៗ។ អ្នក​ជំនាញ​ផ្លូវ​ភេទ បាន​ណែ​នាំ​ឲ្យ​ភាគី​ខាង​ស្រី ​ចេះ​ចាត់​ការ​ក្នុង​រឿង​មួយ​នេះ​ឲ្យ​បាន​ច្រើន។ សម្រាប់​តិចនិក​រួម​ភេទ​មួយបែប​នេះ​ ភាគី​ខាង​ប្រុស​ ច្បាស់​ជា​មិន​អាច​ទប់អារម្មណ៍​រោល​រាល​បាន​នោះ​ឡើយ ហើយ​ខាង​ស្រី​នឹង​ផ្ដល់​ភាព​ស្រណុក​សុខ​ស្រួល​ដ៏អស្ចាត្យ​ដល់​ដៃ​គូ​ ​ដែលមិន​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ពី​មុន​មក។

    ៥- រួមភេទបែបយល់ចិត្ដគ្នា

    មិន​មែន​គ្រប់​គ្នា ​សុទ្ធ​តែ​ចង់​បាន​​តិចនិក​ក្ដៅ​សាច់​​នោះ​ទេ ពេល​ខ្លះ​ការ​រួម​ភេទ​បែប​មួយ​ៗ ​សន្សឹម​ៗ ក៏​អាច​​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រណុក​ស្រួល និង​ពេញ​​ចិត្ដពេញ​ថ្លើម​ខ្លាំង​បាន​ដែរ។ ​រួម​ភេទ​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​​ទាំងសង​ខាង​​មាន​អារម្មណ៍​ស្រលាញ់​ និង​មើល​ថែ​គ្នា​កាន់​តែ​ច្រើន ​ជា​មូល​ហេតុ​ជួយ​​ឲ្យ​ប្ដី​ប្រពន្ធ​ជា​ច្រើន ​ជ្រើស​រើស​វិធី​មួយ​នេះ។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    8 Ways to Make Sex More Fun. http://www.womenshealthmag.com/sex-and-love/make-sex-more-fun. Accessed April 24, 2017.

    7 Kinds of Sex All Couples Need. http://www.cosmopolitan.com/sex-love/advice/a3472/7-Kinds-of-Sex-All-Couples-Need/. Accessed April 24, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 26/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត