ក្រៅពីនេះ ក៏មានការសិក្សាគាំទ្រវត្តមានតំបន់ G-Spot ដូចគ្នា ដោយក្នុងឆ្នាំ ២០១២ ការសិក្សាមួយ បានបោះពុម្ភផ្សាយនៅក្នុងគេហទំព័រវេជ្ជសាស្ត្រផ្លូវភេទ បានសិក្សាអស់រយៈពេល ៦០ឆ្នាំ ទាក់ទងតំបន់ G-Spot ហើយរកឃើញថា ការថត ឬស្កេន មិនអាចកំណត់រកតំបន់ G-spot បានឡើយ គេគ្រាន់តែអាចរកឃើញគ្លីតូរីស ដែលជាកន្លែងទទួលរំញោច ធ្វើឲ្យមនុស្សស្រីឈានដល់ចំណុចកំពូលប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ មានការសិក្សាមួយទៀត បោះពុម្ភផ្សាយក្នុងគេហទំព័រសរីរៈវិទ្យា កាលពីឆ្នាំ ២០១៤ បញ្ជាក់ថា ជញ្ជាំងទ្វារមាសផ្នែកខាងមុខ (កន្លែងដែល G-spot គួរស្ថិតនៅ) មិនមានទំនាក់ទំនងជាមួយនឹងគ្លីតូរីសឡើយ ដោយពួកគេបានសន្និដ្ឋានថា តំបន់ G-spot ឬការឈានដល់ចំណុចកំពូលរបស់ស្រីៗ គឺខុសគ្នា ពីការឈានដល់ចំណុចកំពូល តាមរយៈការភ្ញោចត្រង់តំបន់គ្លីតូរីស។
គេជឿថា ការឆ្លើយតបពីការឈានដល់ចំណុចកំពូលដោយសារតំបន់ G-spot ខុសគ្នាជាមួយនឹងការឆ្លើយតបនៃការឈានដល់ចំណុចកំពូលរបស់គ្លីតូរីស។ នៅអំឡុងពេលដល់ចំណុចកំពូលដោយសារភ្ញោចគ្លីតូរីស ដែលជាដុំពកនៅចុងបញ្ចប់ ក្បែមាត់ទ្វារមាស និងលៀនចេញមកក្រៅ ប៉ុន្តែក្នុងការឈានដល់ចំណុចកំពូលដោយសារតំបន់ G-spot វិញ មាត់ស្បូននឹងធ្លាក់ចុះមកក្នុងទ្វារមាស។
ការពិតទៅ យើងក៏មិនអាចទាត់ចោលបទពិសោធជាក់ស្ដែងរបស់ស្រីៗបានទេ។ អ្នកវិទ្យាសាស្រ្ដ ប្រហែលជាមិនអាចកំណត់រកតំបន់ G-spot ស្រីៗពិតមែន ប៉ុន្តែវាមិនអាចផ្លាស់ប្ដូរការពិតដែលថា មនុស្សស្រីច្រើនជាង ៣០% ឈានដល់ចំណុចកំពូល ដោយគ្រាន់តែរួមភេទ និងរំញោចតាមទ្វារមាសតែមួយមុខប៉ុណ្ណោះ។
និយាយជារួម មានស្រីៗមួយចំនួនសម្រើប និងងាយទទួលរំញោចត្រង់ចំណុចផ្នែកខាងមុខទ្វារមាស ប៉ុន្តែមនុស្សស្រីមួយចំនួនផ្សេងទៀត អាចមិនមានអារម្មណ៍ដូចគ្នានោះទេ។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងកន្លែងសម្ងាត់ស្រីៗ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ទម្លាយអាថ៌កំបាំងពីការសម្រេចកាមរបស់ស្រីៗ
៤- ចុះតំបន់ G-spot ពិតជាមានមែន ឬអត់?
និយាយឲ្យខ្លី តំបន់ G-spot គឺមិនមានភាពច្បាស់លាស់ ហើយធ្វើឲ្យគ្នាយើងជាច្រើន មិនថាស្រី មិនថាប្រុស ងឿងឆ្ងល់ដោយសារតែវា។ ស្រីៗ ដែលមិនធ្លាប់ឈានដល់ចំណុចកំពូល ដោយសារការភ្ញោចត្រង់ទ្វារមាស តែងតែឆ្ងល់អំពីវត្តមានតំបន់ G-spot។ ចំណែកស្រីៗ ធ្លាប់ឈានដល់ចំណុចកំពូលដោយសារការភ្ញោចត្រង់ទ្វារមាស ក៏មានចម្ងល់ដូចគ្នា តែចម្ងល់ទាំងនោះ ទាក់ទងជាមួយនឹងមុខងាររបស់ G-spot ទៅវិញទេ។
មិនថាយើងជឿថាមានតំបន់ G-spot ឬគ្មានក៏ដោយ វាក៏មិនមែនជាបញ្ហាត្រូវឈឺក្បាលដែរ។ ស្រីៗ អាចសាកល្បងស្វែងរកវាដោយខ្លួនឯង និងសម្រេចចិត្ដដោយខ្លួនឯងបាន។ បើពេញចិត្ដជាមួយអារម្មណ៍ដល់កំពូល យើងកំពុងតែមាន អាចបន្តធ្វើអ្វីដែលជួយឲ្យយើងមានអារម្មណ៍ស្រណុកសុខស្រួល និងសប្បាយចិត្ដចុះ។ ហើយបើចង់ស្វែងរកឲ្យកានតែច្បាស់ និងចង់ដឹងអំពីតំបន់ G-spot ក៏អាចស្វែងរកដោយខ្លួនយើងផ្ទាល់។
ទោះបីការស្វែងរកដោយខ្លួនឯង ជោគជ័យ ឬបរាជ័យ តំបន់ G-spot មិនមែនជាតំបន់គេគ្រប់គ្នាត្រូវតែខ្វល់ខ្វាយនោះទេ ប៉ុន្តែបើយើងរកវាឃើញមែន យើងច្បាស់ជាទទួលបានបទពិសោធស្រើបស្រាលខ្លាំង ជាងស្រីៗដទៃទៀតមិនខាន។ អ្វីស្រីៗមួយចំនួនអាចធ្វើបាន មិនប្រាកដថា ស្រីៗដទៃផ្សេងទៀត ធ្វើបានដូចគ្នានោះទេ។ បើមិនទទួលបានបទពិសោធស្រើបស្រាលពីតំបន់ G-spot ត្រូវចាំថានៅលើដងខ្លួនស្រីៗគ្នាយើង នៅមានតំបន់ស្រើបស្រាលជាច្រើនផ្សេងទៀត ក្រៅពីតំបន់ G-spot អាថ៌កំបាំងមួយនេះ។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕