មានវិធីហាត់ប្រាណមួយចំនួន អាចជួយដល់អាងត្រគាកយើង មានសុខភាពល្អ ក៏ជាផ្នែកមួយជួយបន្តឹងទ្វារមាសស្រី ឲ្យតឹងណែនល្អតាមបែបធម្មជាតិបាន ខណៈវិធីហាត់ប្រាណ គេនិយមធ្វើមាន៖

– ហាត់ប្រាណពង្រឹងសាច់ដុំត្រគាក (Kegel)៖ វិធីហាត់ប្រាណ Kegel ត្រូវបានគេទទួលស្គាល់ថា ជាវិធីបន្តឹងទ្វារមាសស្រីៗយ៉ាងមានប្រសិទ្ធភាព។ ដំណាក់កាលដំបូង ការហាត់ប្រាណមួយនេះ ត្រូវកំណត់សាច់ដុំឲ្យបានត្រឹមត្រូវ ហើយអំឡុងពេលបានពាក់កណ្ដាល ពេលកំពុងនោម ត្រូវខ្ជឹបទឹកនោមមួយភ្លែត ដើម្បីរកសាច់ដុំអាងត្រគាកដែលត្រឹមត្រូវ។ បន្ទាប់ពីនោមរួច ត្រូវគេងផ្ងារ និងសង្កត់សាច់ដុំ ដើម្បីធ្វើឲ្យមានការកន្ត្រាក់ ដោយធ្វើបែបនេះក្នុងរយៈពេលប៉ុន្មាននាទី សាកធ្វើម្ដងទៀត ពេលនោះ យើងនឹងចាប់ផ្ដើមឃើញលទ្ធផលពីវិធីហាត់មួយនេះ។ ត្រូវចាំថា វិធីហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាង អាចមានប្រសិទ្ធភាព ពេលយើងផ្ដោតលើសាច់ដុំអាងត្រគាកតែមួយមុខប៉ុណ្ណោះ។ ដូចនេះពេលហាត់ប្រាណ មិនគួរព្យាយាមបន្តឹងសាច់ដុំពោះ គូទ ឬសាច់ដុំភ្លៅក្នុងពេលតែមួយឡើយ។
– អង្គុយចោងហោង (Squatting)៖ ក្រៅពីការហាត់ប្រាណបែប Kegel ស្រីៗអាចសាកល្បងវិធីផ្សេងទៀត ដោយហាត់អង្គុយចោងហោង ភាសាបច្ចេកទេសហៅថា (Squat)។ សព្វថ្ងៃនេះ គេឃើញស្រីៗជាច្រើន ចាប់ផ្ដើមអង្គុយចោងហោងពេលហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អ និងមានដងខ្លួនស្រស់ស្អាត។ ប៉ុន្តែគ្នាយើង ក៏គួរពិនិត្យបន្ថែម ជាមួយវិធីហាត់ប្រាណមួយនេះ ដោយសារតែ មានស្រីជាច្រើនធ្វើវាមិនបានត្រឹមត្រូវនោះទេ។
ត្រូវឈរដោយកន្ធែកជើងចេញពីភ្លៅបន្តិច ដោយដាក់ម្រាមជើងចេញក្រៅប្រហែល ៣០ដឺក្រេ ហើយព្យាយាមទប់លំនឹង។ ស្រមៃដូចយើងកំពុងអង្គុយលើបង់ ហើយចាប់ផ្ដើមឈរដោយចង្អឺតម្រាមជើង។ ធ្វើបែបនេះដដែលឲ្យបានច្រើនដង យើងនឹងចាប់ផ្ដើមឃើញលទ្ធផលជាក់ជាមិនខាន។

បើគ្នាយើងមិនប្រាកដថា ធ្វើវាបានត្រឹមត្រូវ ឬអត់ អ្នកគួរតែរកគ្រូបង្វឹក ឬស្វែងរកការណែនាំបន្ថែមលើអ៊ីនធើណេត។ ពិសេស មុនពេលទៅទទួលព្យាបាលជាមួយគ្រូពេទ្យ ឬទទួលការវះកាត់ គួរសាកល្បងវិធីហាត់ប្រាណខាងលើសិន យើងអាចនឹងភ្ញាក់ផ្អើល បន្ទាប់ពីឃើញលទ្ធផលតាមរយៈការហាត់ប្រាណបែបនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕