backup og meta

ពិតអត់ រួមភេទលើកដំបូង មិនអាចមានផ្ទៃពោះ?

ពិតអត់ រួមភេទលើកដំបូង មិនអាចមានផ្ទៃពោះ?

មាន​ការ​និយាយ​​តៗ​គ្នា​ថា ស្រីៗ​រួមភេទ​លើក​ដំបូង​មិន​អាច​មាន​ផ្ទៃពោះ​នោះ​ទេ តើ​នេះ​ជាការ​ពិត ឬ​យ៉ាង​ណា?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ បដិសេធ​ចំពោះ​មតិ​លើក​ឡើង​ខាង​លើ​នេះ ដោយ​ពន្យល់​ថា មាន​កូន ឬ​មិន​មាន​កូន មិន​ពាក់​ព័ន្ធ​​នឹង​​ក្បាច់​នៃ​ការ​រួមភេទ ការ​រួមភេទ​លើក​ទី១ ទី២ ទី៣ ឬ​ទី ១០០ នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​​ការ​ការពារ​ប៉ុណ្ណោះ តែ​ធ្វេស​ប្រហែស​អាច​មាន​កូន​គ្រប់​ពេល។

លោក​វេជ្ជបណ្ឌិតបានបន្ត​ថា ការ​រួមភេទ​លើក​ដំបូង​អាច​មាន​កូន​បាន ប្រសិន​បើ​មិន​បាន​ប្រើ​ស្រោម​អាម័យ​ការពារ ឬ​មធ្យោបាយ​ផ្សេង​​ទៀត​ទេ ហើយ​រួមភេទ​ចំ​ពេល​ដែល​មេ​ជីវិត​ញី​ធ្លាក់ គឺ​​អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់​ពី​ថ្ងៃ​ស្រីៗ​មក​រដូវ។

អត្ថបទពាក់ព័ន្ធ៖ 

ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា ការ​រួមភេទ​លើក​ដំបូង ស្រីៗ​អាច​នឹង​ឈឺ​ចាប់ ឬ​ក្រហាយ ដោយសារ​ទ្វារ​មាស​ស្ងួត ធ្វើ​ឲ្យ​កកិត ហើយ​ស្រីៗ​មួយ​ចំនួន​អាច​រហែក​សន្ទះ​ព្រហ្មចារី មាន​ហូរ​ឈាម​ថ្លាៗ​មក​ជាមួយ​ផង។

ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទាំង​នោះ យើង​គួរ​តែ​និយាយ​ជាមួយ​ដៃ​គូ​ឲ្យ​ធ្វើ​សកម្មភាព​យឺតៗ និង​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ​ក្នុង​ការ​រួមភេទ។

អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ចាប់​ពេលអីៗ ដល់​ថ្នាក់​ស្បថ​លែង​ចង់បន្ត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម